ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​ស្អែក​នេះ​… អ្នកចូលរួម​ជាង​១​ពាន់​នាក់​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail 2019 ដែល​ត្រូវធ្វើ​ឡើង ចាប់ពី​ថ្ងៃ​សៅរ៍​ទី​១៩ ខែមករា…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail 2019 ដែល​ត្រូវធ្វើ​ឡើង ចាប់ពី​ថ្ងៃ​សៅរ៍​ទី​១៩ ខែមករា ឆ្នាំ​២០១៩ ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា មាន​អ្នកចូលរួម​រត់​ជាង​១​ពាន់​ហើយ ដែល​ចំនួន​នេះ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ខណៈ​ឆ្នាំ​២០១៨​កន្លង​ទៅ មាន​អ្នក​ចុះ​ឈ្មោះ​រត់​ត្រឹមតែ​ជាង​៧០០​នាក់​ប៉ុណ្ណោះ​។

លោក វ៉ា​ត់ ចំរើន

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ​ឆ្នាំ​នេះ អ្វី​ដែល​គួរ​ឱ្យ​កត់​ស​ម្កាល់​នោះ គឺ​កម្ពុជា​យើង​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់​ពី​ភ្ញៀវ​បារាំង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ហើយ​ភ្ញៀវ​ដែល​មក​ចុះ​ឈ្មោះ​រត់​នេះ​ទៀត គឺ​ចម្រុះ​ជាតិ​សាសន៍​មក​ពី​៤២​ប្រទេស​នៅ​លើ​ពិភពលោក​។

ដោយឡែក​ចំពោះ​កា​រត់​នេះ​ទៀត ត្រូវ​បាន​គេ​ចែក​ចេញ​ជា​៤​វិញ្ញាសា មាន​ចម្ងាយ​១៦​គីឡូម៉ែត្រ ៣២​គីឡូម៉ែត្រ ៦៤​គីឡូម៉ែត្រ និង​១២៨​គីឡូម៉ែត្រ​។ ទន្ទឹម​ជាមួយនឹង​មានការ​ចូលរួម​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​បរទេស​លើក​នេះ ដោយសារ​តែ​ទី​១ យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ ទី​២ គេ​ចង់​មក​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ​ដែល​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក និង​ទី​៣ ដោយសារ​ប្រទេស​យើង​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​។

រូបតំណាង

លោក វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​ទៀត​ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នេះ បើ​នៅ​ស្រុក​គេ​វិញ​នោះ មានការ​ពេញ​និយម​ខ្លាំង​ណាស់ ក្នុង​១​ឆ្នាំ​ៗ​មាន​អ្នកចូលរួម​រត់​មក​ពី​ក្រៅប្រទេស​រាប់​ម៉ឺន​នាក់​ឯណោះ​។ ចំណែក​ប្រទេស​កម្ពុជា​យើង ដែល​ទើបនឹង​ចាប់ផ្ដើម​បាន​២​ទៅ​៣​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក៏​សង្ឃឹមថា នៅ​ឆ្នាំ​ក្រោយ​ៗ​នឹង​មាន​អ្នកចូលរួម​រត់​កាន់តែ​ច្រើន​ឡើង​។ រីឯ​ថវិការ​ដែល​ប្រមូល​បាន គឺ​សម្រាប់​យក​ទៅ​ជួយ​ដល់​សង្គម ដែល​មាន​ដូច​ជា​មន្ទីរពេទ្យ​កុមារ​អង្គរ មន្ទីរពេទ្យ​គន្ធ​បុប្ផា អង្គការ​កុមារ​កំព្រា និង​កាក​បាទ​ក្រហម​ជាដើម​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ