ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរអប់រំខេត្តក្រចេះថា​ ៖ «វិស័យ​អប់រំ​ក្នុង​ខេត្ត​មានការ​រីក​ចម្រើន»

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្តក្រចេះ​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​វិស័យ​អប់រំ ក្នុង​ខេត្តក្រចេះ​មានការ​រីក​ចម្រើន​ទាំង​បរិមាណ និង​គុណភាព​គួរ​ឲ្យ​មាន​មោទនភាព​ជា​ខ្លាំង​។ ការ​អភិវឌ្ឍន៍​អាស្រ័យ​បាន​ដោយសារ​មានការ​គាំទ្រ​ពី​អាជ្ញាធរ និង​ការ​ចូលរួម​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​សប្បុរសជន​និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានា​។ ទោះជា​បែប​ណា…

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្តក្រចេះ​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​វិស័យ​អប់រំ ក្នុង​ខេត្តក្រចេះ​មានការ​រីក​ចម្រើន​ទាំង​បរិមាណ និង​គុណភាព​គួរ​ឲ្យ​មាន​មោទនភាព​ជា​ខ្លាំង​។

ការ​អភិវឌ្ឍន៍​អាស្រ័យ​បាន​ដោយសារ​មានការ​គាំទ្រ​ពី​អាជ្ញាធរ និង​ការ​ចូលរួម​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​សប្បុរសជន​និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានា​។

ទោះជា​បែប​ណា អង្គការ​ជា​ដៃគូ​ក្នុង​គំរោង​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​ខេត្តក្រចេះ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​ខ្វះខាត សាលារៀន និង​ការ​ខ្វះ​គ្រូ​សម្រាប់​បង្រៀន ពិសេស​នោះ​ចំនួន​សិស្ស​បោះបង់​ចោលការ សិក្សា​នៅ​តែ ជា​កត្តា​មួយ​ប្រឈម​និង​គូរ​ឲ្យ​ព្រួយបារម្ភ​ដល់​វិស័យ​អប់រំ​សិក្សា​នៅ​តាម នៅ​តាម​ទី​ជនបទ​ដាច់​ស្រា​យ៉ា​ល​។

ថ្លែង​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​រ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទី​ស​ដៅ​បន្ត​ឆ្នាំ ២០១៩ ដែល​បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​ទី​១៧ មក​រា ប្រធាន​មន្ទីរ​អប់រំ​ខេត្តក្រចេះ លោក ឡាយ បូ​រា បាន​បញ្ជាក់​ដោយ​បាន​បង្ហាញ​ចំនួន​តួរ​លេខ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ខេត្តក្រចេះ មាន​សា​លាម​ត្តេ​យ្យ​រដ្ឋ​៩០​សាលា ម​ត្តេ​យ្យ​ឯកជន​៤ ម​ត្តេ​យ្យ​សហគមន៍ ១០៥​ថ្នាក់ អប់រំ​តាម​ផ្ទះ​១៩១​ភូមិ សាលា​បឋម​២៧៤​កន្លែង អនុ​វិទ្យាល័យ​៤៣​កន្លែង វិទ្យាល័យ ១១​កន្លែង​និង​គរុកោសល្យ​១​កន្លែង ។

អភិបាលខេត្ត​ក្រចេះ​លោក វ៉ា ថន ដែល​បាន​អញ្ជើញ​ជា​គណៈអធិបតី បាន​មាន​ប្រសា​សន៍​ទៅ​កាន់​លោកគ្រូ អ្នកគ្រូ​ទាំង​ចំនួន​ជាង​៤០០​នាក់ ក្នុង​ពិធី​សន្និបាត​នោះ​ថា លទ្ធផល​ដែល សម្រេច​បាន​ទាំងនេះ​គឺ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់ បន្ថយ​ភាព​ក្រីក្រ និង​ការ​លើក​ស្ទួយ​កម្រិតជីវភាព​របស់​ប្រជាជន​ទាំង​ការ​កែ​លម្អ​សេវា សាធារណៈ​ជូន​ប្រជាជន​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើ​ឡើង​។

លោក​អភិបាលខេត្ត​ក្រចេះ​ក៏​បាន មាន​ប្រសាសន៍​ដោយ​វាយតម្លៃ​ថា បច្ចុប្បន្ន​វិស័យ​អប់រំ​នៅ​ខេត្តក្រចេះ​មានការ​ប្រែប្រួល​រីកចម្រើន​ថ្មី​ៗ​ជា​ច្រើន តាម​រយៈ​ការ​កសាង​និង​ការ​អភិវឌ្ឍន៍​សាលារៀន​នៅ​គ្រប់​ភូមិ​សិក្សា ។

ដូច​អ្វី​ដែល​មាន​ស្រាប់​ក្នុង​ឆ្នាំ ២០១៧-២០១៨ កន្លង​ទៅ​នេះ ចំនួន​សាលារៀន​និង​ចំនួន​សិស្ស គឺ​ពិតជា​បាន​កើនឡើង​ដល់​កម្រិត​មួយ វា​ជា​មាន​មោទនភាព​មួយ​សម្រាប់​ខេត្ត​ដែល​នៅ​ជាប់ និង​ដង​ទន្លេមេគង្គ​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ