ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិទៅពេទ្យ ទុកនាងចាំផ្ទះម្នាក់ឯង លុះ​មក​វិញក៏បាត់ ស្វែងរកច្រើនថ្ងៃ ប្រទះឃើញ​ស.ព​អាក្រា.តកាយក្នុងទឹកអូរ

2 នាទី មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សាកសព​យុវតីម្នាក់​ ក្រោយពីបាត់ខ្លួនច្រើនថ្ងៃ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​លំ​ផាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជ័យ​ឧត្តម និង​បងប្អូន​សាច់ញាតិ​ជិតខាង បាន​ស្វះ​ស្វែងរក​ឃើញហើយ ​សង្ស័យ​ជា​ករណី​រំលោភ​សម្លាប់​។ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នៅ​វេលា​ម៉ោង…

ខេត្តរតនគិរី ៖ សាកសព​យុវតីម្នាក់​ ក្រោយពីបាត់ខ្លួនច្រើនថ្ងៃ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​លំ​ផាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជ័យ​ឧត្តម និង​បងប្អូន​សាច់ញាតិ​ជិតខាង បាន​ស្វះ​ស្វែងរក​ឃើញហើយ ​សង្ស័យ​ជា​ករណី​រំលោភ​សម្លាប់​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នៅ​វេលា​ម៉ោង ៨និង១០​នាទី​ព្រឹក ថ្ងៃ​ទី ២ ខែកក្កដា​ឆ្នាំ ២០២៥​ក៏​បាន​រក​ឃើញ​សាកសព​ក្មេង​ស្រី​ឈ្មោះ​ឡាំ​ស្រី​ម៉ៅ នៅ​ក្នុង​ទឹកអូរ ខាងត្បូង​ផ្ទះ​ចំការ ចម្ងាយ ៥០ ម៉ែត្រ តាម​ការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​កន្លែង​កើតហេតុ របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សភាព​សព​ស្អុយរលួយ សព​ត្រូវ​បាន​លើក​ចេញពី​ទឹក​មក​ដាក់​លើ​កន្ទេល អាក្រាត​កាយ​មួយ​កំណាត់​ក្រោម ពាក់​អាវយឺត​ដៃខ្លី​ពណ៌​បៃតង និង​អាវ​ក្នុង​ពណ៌​ឈាម​ជ្រូក សក់​វែង​រលាស់​ចេញពី​ក្បាល នៅ​លើ​អវៈយវៈ ដងខ្លួន​និង​ក្បាល មាន​ស្នាម​របួស ចំនួន ១៣ កន្លែង ។

សមត្ថកិច្ច​សន្និដ្ឋាន យោង​តាម​កាពិ​និត្យ កន្លែង​កើតហេតុ ទាំង​ពីរ​កន្លែង នៅ​លើ​ផ្ទះ និង​ក្នុង​ទឹកអូរ ព្រមទាំង​កាពិ​និត្យ​សាកសព បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ ពិតជា​ស្លាប់​ដោយសារ​ឃាតកម្ម រំលោភ​សម្លាប់ ចាក់​នឹង​​វត្ថុ​មានមុខ​មុត​ស្រួច ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​ចំណុច និង​ក៏​មាន​សភាព​ទន់​បាក់ ក​បណ្ដាល​ឲ្យ​ស្លាប់​រួច​យក​សព​ទៅ​ទំលាក់​ក្នុង​ទឹកអូរ​ពិតប្រាកដ​មែន​។

សាកសព​ក្មេង​ស្រី​ឈ្មោះ ឡាំ​ស្រី​ម៉ៅ អាយុ ១៨ ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ចំការ ភូមិ​ដី​ឡូត៍ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

បើ​យោង​តាម​ការ​រៀបរាប់​ពី​អ្នក​អាណាព្យាបាល​ដែល​ត្រូវជា​ពូ និង​មីង​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា កាលពី វេលា​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ២៧ ខែមិថុនា​ឆ្នាំ ២០២៥​ ឈ្មោះ​ទេព​ដា​រិ​ទ្ធ ត្រូវជា​ពូ និង​ភរិយា​ឈ្មោះ កន​ផ​ន ត្រូវជា​មីង បាន​នាំ​គ្នា ទៅ​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​ឯកជន មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ដោយ​ទុក​ឲ្យ​ក្មួយ​ស្រី​រង​គ្រោះ នៅ​ចាំផ្ទះ​ចំការ​តែ​ម្នាក់ឯង ។

ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​រៀបរាប់​ទៀត​ថា ដោយ​អាកា​រៈ​របស់​ប្ដី មិន​ទាន់​បាន​ធូរស្បើយ ក៏​សម្រេចចិត្ត សម្រាក​នៅផ្ទះ​ជួល​មួយ​យប់​ដោយ​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ចំការ​វិញ​ទេ​។

រហូត​ដល់​ថ្ងៃ​ទី​១ ខែកក្កដា​ឆ្នាំ ២០២៥​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទើប​ទៅ​ដល់​ផ្ទះ​ចំការ​វិញ​ភ្លាម នោះ​ក៏​បាន​ស្រែកហៅ​ជន​រង​គ្រោះ ឲ្យ​មក​ជួយ​យក​អីវ៉ាន់​ចេញពី​ក្នុង​ឡាន​ឡើង​លើ​ផ្ទះ ប៉ុន្តែ​មិន​មាន​សំឡេង​ឆ្លើយ​តប ទាល់តែ​សោះ​។

ពេល​នោះ​ខ្លួន​ក៏​បាន​ឡើង​ទៅ​រក​មើល​នៅ​លើ​ផ្ទះ​ពុំ​ឃើញ​មាន​មនុស្ស ឃើញ​មាន​តែ​ដាន ជើង​ប្រឡាក់​ដីសរ​ៗ និង​ឃើញ​មាន​ស្នាម​ឈាម ប្រឡាក់​ពេញ​ក្តា​រនាប ឃើញ​ដូច្នោះ​ឈ្មោះ​ទេព​ដា​វី​ទ្ធ ក៏​បាន​ទូរ​សព្ទ ប្ដឹង​រាយការណ៍​ទៅ​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ជ័យ​ឧត្តម ភ្លាម​ៗ ដើម្បី​ជ្រាប និង​ជួយ​ធ្វើ​អន្តរាគមន៍​ក៏​រហូត​ឈាន​ដល់​រក​សាកសព​នោះ​ឃើញ​តែ​ម្តង​។

ប​ច្ច​ប្បន្ន​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​ឃាត​ករ ដើម្បីយកមក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ