ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ​! សម្រុកចូល​ក្នុងផ្ទះ​ម៉​ង​… ចៃដន្យ​​ម្ចាស់ផ្ទះ​ខ្លាំង​ដែរ ស្លន់ស្លោ​រត់​ចែក​ជើង​គ្នា

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ វា​ពិតជា​មហា​សំណាង​មែន ដែល​បុរស​ម្នាក់​និង​កូនស្រី​វ័យ​ប្រមាណ​១០​ឆ្នាំ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត បើ​ទោះបីជា​រង​របួស​បន្តិចបន្តួច​យ៉ាងណា​ក្តី បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​២​នាក់​សំរុកចូល​ក្នុងផ្ទះ​ជន​រង​គ្រោះ ហើយ​យក​កាំភ្លើង​ភ្ជង់ និង​កាំបិត​មក​ចាក់​បុរស​រង​គ្រោះ​ក្នុង​គោលបំណង​ប្លន់ តែ​ត្រូវ​បុរស​រង​គ្រោះ​តដៃ​ប្រវាយប្រតប់​រហូត​ក្រុម​ចោរ​ភ័យ​ស្លន់ស្លោ​រត់​ចែក​ជើង​គ្នា បង្ក​ឱ្យ​មានការ​ផ្អើល​ឆោឡោ​កាល​ម៉ោង​ប្រមាណ​៦​និង​៤៥​នាទីល្ងាច…

ខេត្ត​ព្រះ​សីហ​នុ ៖ វា​ពិតជា​មហា​សំណាង​មែន ដែល​បុរស​ម្នាក់​និង​កូនស្រី​វ័យ​ប្រមាណ​១០​ឆ្នាំ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត បើ​ទោះបីជា​រង​របួស​បន្តិចបន្តួច​យ៉ាងណា​ក្តី បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​២​នាក់​សំរុកចូល​ក្នុងផ្ទះ​ជន​រង​គ្រោះ ហើយ​យក​កាំភ្លើង​ភ្ជង់ និង​កាំបិត​មក​ចាក់​បុរស​រង​គ្រោះ​ក្នុង​គោលបំណង​ប្លន់ តែ​ត្រូវ​បុរស​រង​គ្រោះ​តដៃ​ប្រវាយប្រតប់​រហូត​ក្រុម​ចោរ​ភ័យ​ស្លន់ស្លោ​រត់​ចែក​ជើង​គ្នា បង្ក​ឱ្យ​មានការ​ផ្អើល​ឆោឡោ​កាល​ម៉ោង​ប្រមាណ​៦​និង​៤៥​នាទីល្ងាច ថ្ងៃ​ទី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្បែរ​ឱសថស្ថាន​កំពង់សោម​ថ្មី​ឈុត ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​០៤ ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ ។

ជុំវិញ​ករណី​ប្លន់​នេះ បើ​យោង​តាម​ជន​រង​គ្រោះ​ឈ្មោះ លី កៅ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មានមុខរ​បរជា​អាជីវករ​ក្នុង​ផ្សា​រលើ ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ រូប​គាត់​កំពុង​ចូល​ក្នុង​បន្ទប់ទឹក ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ស្ទុះ​ចូល​មក​ក្នុង​បន្ទប់ទឹក​របស់​គាត់ ហើយ​បម្រុង​យក​កាំបិត​ចាក់ ឯ​ម្នាក់​ទៀត​ទាញ​កាំភ្លើង​មក​ភ្ជង់​កូនស្រី​របស់​គាត់ ប៉ុន្តែ​គាត់​ធ្វើការ​ប្រវាយប្រតប់ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ត្រូវ​រង​របួស ដោយសារ​ក្រុម​ជនសង្ស័យ​ចាក់​ចំ​ក្បាលពោះ​។

ជនរងគ្រោះ​បន្ត​ថា ស្រប​ពេល​មានការ​ប្រវាយប្រតប់​ជាមួយ​ក្រុម​ជនសង្ស័យ រូប​គាត់​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​រត់​សំដៅ​មក​ផ្ទះ​គាត់ ទើប​ក្រុម​ជនសង្ស័យ​មានការ​ភ័យ​ស្លន់ស្លោ​រត់គេច​ខ្លួន ដោយ​ពុំ​អាច​យក​អ្វី​ពី​រូប​គាត់​បាន​នៅឡើយ​។

ជុំវិញ​ហេតុការណ៍​នេះ តាម​ប្រភព​សមត្ថកិច្ច​បញ្ជាក់​ជំហាន​ដំបូង​ថា ក្រុម​ជនសង្ស័យ​នេះ​អាច​មាន​គ្នា​ចំនួន​២​ទៅ​៣​នាក់ ប៉ុន្តែ​ពួក​គេ​អាច​ធ្វើ​សកម្មភាព​២​នាក់ ឯ​ម្នាក់​អាច​នៅ​ចាំ​មើលផ្លូវ ហើយ​ក្រុម​ជនសង្ស័យ គឺ​ពុំ​អាច​មាន​កាំភ្លើង​ពិតប្រាកដ​នោះ​ទេ អាច​ជា​កាំភ្លើង​ជ័រ ព្រោះ​បើ​យោង​តាម​សកម្មភាព​ប្រវាយប្រតប់ ប្រសិនបើជា​មាន​កាំភ្លើង​ពិតប្រាកដ ម្ល៉េះ​សម​ជន​រង​គ្រោះ​ពុំ​អាច​មានជីវិតរ​ស់បាន​ទេ គឺ​ជនសង្ស័យ​មិន​អាច​ទុក​ឱកាស​ឱ្យ​ជន​រង​គ្រោះ​តដៃ​បាន​ទេ​។ ប៉ុន្តែ​បើ​ទោះបីជា​យ៉ាង​ក្តី ក្នុង​សំណុំរឿង​នេះ​សមត្ថកិច្ច​កំពុង​ឆែកឆេរ​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ដើម្បី​កំណត់​អត្តសញ្ញាណ​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ