ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ម៉ូតូ​បាន​២​ថ្ងៃ​! ជិះ​ចេញពី​ធ្វើការ​ ត្រូវ​ជន១​ក្រុម​​​បម្រុង​​ប្ល.ន់​ មុខពេទ្យកុមារជាតិ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូ​ចេញពី​ធ្វើការ​ម្តុំ​ដ៏​អរិ​យក្ស​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ​ណៈ​ធ្វើ​ដំណើរ​មក​ដល់​

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូ​ចេញពី​ធ្វើការ​ម្តុំ​ដ៏​អរិ​យក្ស​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ​ណៈ​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ទល់មុខ​​មន្ទីរពេទ្យ​កុមារ​ជាតិ ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​ម៉ូតូ​៤​គ្រឿង​ជិះ​មក​គៀរ​ បណ្តាល​ឲ្យ​នារី​ម្ចាស់​ម៉ូតូ​ដួល​បម្រុង​នឹង​ប្លន់​យក​ម៉ូតូ ត្រូវ​អ្នក​រត់​កង់​បី​មក​ជួយ​ទាន់​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩​ ខែឧសភា ឆ្នាំ​២០២៤ ចំណុច​ទល់មុខ​មន្ទី​ពេទ្យ​កុមារ​ជាតិ​ លើ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ព​ត៌​មានបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ Click ​ពណ៌​ស គ្មាន​ស្លាក​លេខ ទើបតែ​ទិញ​បាន​២​ថ្ងៃ ជិះ​ចេញពី​ធ្វើការ ម្តុំ​ដ៏​អរិយ​ក្សត្រ ត្រឡប់​ទៅ​ផ្ទះ​វិញ​រួច​ធ្វើ​ដំណើរ​កាត់​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ខ​ណៈពេល​មក​ដល់​ចំណុច​ដែល​កើតហេតុ​ទលមុខ​និង​មន្ទីរពេទ្យ​កុមារ​ជាតិ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​ជា​ច្រើន​នាក់​និង​ម៉ូតូ​៤​គ្រឿង​ជិះ​មក​អែប​រួច​ក៏​គៀរ​ម៉ូតូ​នារី​រង​គ្រោះ​ដួល ​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ហើម​ពេញ​មុខ ពេល​នោះ​ដែរ ក៏​មាន​អ្នក​រត់​កង់​បី​មក​ពីក្រោយ​ធ្វើ​ឲ្យ​ជនសង្ស័យ​បន្ត​ល្បឿន​ជិះ​គេចខ្លួន​បាត់​ស្រមោល ។ រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់​ហើយ​នាំ​នារី​រង​គ្រោះ​ទៅ​ប៉ុ​ស្ថិ​សង្កាត់​ទឹកល្អក់​ទី​១ សួរនាំ​បន្ត ក្រោយ​ពី​សមត្ថកិច្ច​សួរនាំ​រួច ដោយ​នារី​រង​គ្រោះ​សុំ​មិន​ដាក់​ពាក្យបណ្តឹង​ហើយ​ក៏​មាន​សាច់ញាតិ​មក​យក​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ