ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះកង់ឌុបគ្នាឈប់មុខផ្ទះ ស្មានមកទិញកាហ្វេ បែរជាម្នាក់ចូលលួ.ច នាងឃើញទាន់ស្រែក​ផ្អើល

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះកង់១គ្រឿងដឹកគ្នាចូលទៅធ្វើសកម្មចូលលួចទូរស័ព្ទ១​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះកង់១គ្រឿងដឹកគ្នាចូលទៅធ្វើសកម្មចូលលួចទូរស័ព្ទ១​គ្រឿងដល់ក្នុងផ្ទះលក់ហ្វេមួយកន្លែង ប៉ុន្តែត្រូវបានម្ចាស់ឃើញទាន់ ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងប្រជាការពាភូមិ និង​អ្នកភូមិដេញចាប់ខ្លួនបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតជិះកង់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ខាងលើ​នោះបានកើតឡើង កាលពីវេលាម៉ោង១២និង ៣០នាទីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅក្នងផ្ទះលក់កាហ្វេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះគួក អាយុ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួកម្នាក់ទៀត មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយកំពុងរត់គេចខ្លួន។

ដោយឡែកស្រ្តីអ្នកលក់កាហ្វេឈ្មោះស៊ិន សៀងអុី អាយុ២១​ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ហើយទូរស័ព្ទរបស់នាងដែលជនសង្ស័យធ្វើសកម្មភាពលួចមិនបានសម្រេចនោះម៉ាកអាយហ្វូន Xs max ១គ្រឿង។

បើតាមភូមិខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីអ្នកលក់កាហ្វេរូបនោះ បានទុកទូរស័ព្ទបញ្ចូលភ្លើងនៅលើតុក្នុងផ្ទះ បន្ទាប់មកនាងពុំបាននៅក្នុងផ្ទះនោះទេ ព្រោះជាប់រវល់លក់កាហ្វេនៅខាងមុខផ្ទះ ។ លុះក្រោយមក ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើនោះ ជិះកង់១​គ្រឿងដឹកគ្នាទៅឈប់នៅមុខផ្ទះរបស់នាង ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលនោះស្រ្តីខាងលើមិនបានចាប់អារម្មណ៍ថាជនសង្ស័យជាចោរទេ ស្មានថាអ្នករកទិញការហ្វេ ចំណែកជនសង្ស័យម្នាក់នៅចាំមុខផ្ទះ រីឯម្នាក់ទៀតដើរចូលទៅក្នុងផ្ទះរបស់នាង រួចបានលួចយកទូរស័ព្ទនោះ ។ ប៉ុន្តែសំណាងល្អនាងបានឃើញទាន់ ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងប្រជាកាពារភូមិ និងអ្នកភូមិនាំគ្នាដេញចាប់បានម្នាក់ភ្លាមៗ ចំណែកម្នាក់ទៀតជិះកង់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ​ ប្រជាការពារបានប្រគល់ជនសង្ស័យខាងលើជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង​បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ