ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ចបាន៤ថ្ងៃ! ប្រទះឃើញបណ្តើរម៉ូតូ ត្រូវ​បងប្អូនជនរងគ្រោះដេញតាមបានម្នាក់​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ លួចម៉ូតូបាន៤ថ្ងៃ ត្រូវ​បងប្អូនជនរងគ្រោះប្រទះឃើញជន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ លួចម៉ូតូបាន៤ថ្ងៃ ត្រូវ​បងប្អូនជនរងគ្រោះប្រទះឃើញជនសង្ស័យកំពុងបណ្ដើរជិះម៉ូតូនៅតាមផ្លូវ គ្រាន់តែជិះម៉ូតូមកសួរភ្លាម ស្រាប់តែជនសង្ស័យបាននាំគ្នារត់ចោលម៉ូតូ ហើយ​បងប្អូនជនរងគ្រោះដេញឃាត់បានម្នាក់ប្រគល់ឱ្យសមត្ថកិច្ច ។

ហេតុការណ៍ខាងលើនេះ​បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ២០១១ ស្ថិតនៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប៉ុន្មានថ្ងៃមុន ជនរងគ្រោះទុកម៉ូតូ​មួយគ្រឿង​ម៉ាក​វ៉េវ ពណ៌ខ្មៅលាយស ដោយមិនចាំស្លាកលេខ ទុកនៅក្នុងផ្ទះ ជនសង្ស័យបានលួចយកម៉ូតូបានហើយគេចខ្លួនបាត់ ជនរងគ្រោះនិងឪពុកបានទៅដាក់ពាក្យបណ្ដឹងផងដែរ និងបានទៅលេងស្រុកកំណើតហើយ ។

ប្រភពដដែលបានបន្ត​ថា លុះនៅវេលាម៉ោងកើតហេតុ បងប្អូនជនរងគ្រោះ​បានប្រទះឃើញម៉ូតូ របស់ប្អូនខ្លួនត្រូវជនសង្ស័យដែលមានគ្នា៣នាក់ដែលកំពុងបណ្ដើរម៉ូតូនៅតាមបណ្ដោយផ្លូវ២០១១ បងប្អូនជនរងគ្រោះមានកាសង្ស័យបានជិះម៉ូតូទៅមើលហើយសួរនាំម៉ូតូខាងលើ ដូចម៉ូតូដែលត្រូវចោរលួចប្រមាណ៤ថ្ងៃមុន ខណៈដែលសួរនាំ ក៏ស្រាប់តែជនសង្ស័យទាំង៣នាក់បានរត់ចេញពីម៉ូតូ តែឃាត់បានម្នាក់សួរនាំ ជនសង្ស័យម្នាក់ខាងលើ គាត់ថាគាត់អត់បានលួចទេ គឺគាត់ឱ្យមិត្តភ័ក្ដិគាត់ឈ្មោះអាខ្មៅជូនទៅផ្ទះដោយជូនពីផ្លូវផ្សារដីហុយទៅផ្ទះនៅម្ដុំពោធិ៍ចិនតុង តែខណៈពេលមិត្តភក្ដិឈ្មោះ អាខ្មៅ ជូនទៅផ្ទះដោយម៉ូតូអស់សាំង បាននាំគ្នាបណ្ដើរម៉ូតូទៅផ្ទះ ហើយជនសង្ស័យម្នាក់ខាងលើមិនដឹងថា ម៉ូតូខាងលើទើបលួចបានមកទេ ចំណែកបងជនរងគ្រោះបានទាក់ទងទៅប្អូនប្រុសដែលនៅឯស្រុកឱ្យមកកន្លែងកើតហេតុដើម្បីប្តឹងសមត្ថកិច្ចនគរបាលផងដែរ ។

ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនជនរងគ្រោះប្តឹងនគរបាលប៉ុស្តិ៍គោកឃ្លៀងនាំយកទៅសួរនាំចាត់ការតាមនីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ