ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃដណ្ដើមមកុដឯកពីម៉ាឡេស៊ី ក្លាយជាប្រទេសទទួលភ្ញៀវបរទេសច្រើនបំផុត នៅអាស៊ីអាគ្នេយ៍

2 ខែ មុន

ប្រទេសថៃ ៖ ប្រទេសថៃបានដណ្ដើមមកុដឯករបស់ខ្លួនត្រឡប់មកវិញ ដើម្បីក្លាយជាប្រទេសគោល​

ប្រទេសថៃ ៖ ប្រទេសថៃបានដណ្ដើមមកុដឯករបស់ខ្លួនត្រឡប់មកវិញ ដើម្បីក្លាយជាប្រទេសគោល​ដៅដ៏ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ សម្រាប់ភ្ញៀវទេសចរបរទេស នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ បន្ទាប់ពីចាញ់ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុន។

យោងតាមប្រភពពីសារព័ត៌មាន VneExpress នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសថៃបានទទួលភ្ញៀវបរទេសចំនួន ៩,៣៧លាននាក់ អំឡុងខែមករាដល់ខែមីនា នៃឆ្នាំនេះ។

ប្រទេសសេដ្ឋកិច្ចធំទី ២ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានដាក់ចេញនូវគោលនយោបាយផ្សព្វផ្សាយទេសចរណ៍ជាបន្តបន្ទាប់ រួមទាំងការលើកលែងទិដ្ឋាការអចិន្ត្រៃយ៍ សម្រាប់ប្រទេសចិន។

ដោយឡែក ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសគោលដៅដ៏ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ សម្រាប់ភ្ញៀវទេសចរបរទេស កាលពីឆ្នាំមុន បានធ្លាក់មកចំណាត់ថ្នាក់លេខ ២ ជាមួយនឹងវត្តមានភ្ញៀវទេសចរបរទេសមកដល់ចំនួន ៥.៨លាននាក់។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍ម៉ាឡេស៊ី បានចេញផ្សាយ។

ប្រទេសវៀតណាមឈរនៅចំណាត់ថ្នាក់លេខ ៣ ដែលមានចំនួន ៤.៦លាននាក់ តាមពីក្រោយដោយប្រទេសសិង្ហបុរី ដែលមានចំនួន ៤.៣៥លាននាក់។ ប្រទេសឥណ្ឌូណេស៊ី ឈរនៅចំណាត់ថ្នាក់លេខ ៥ មានភ្ញៀវទេសចរបរទេសចំនួន ៣លាននាក់។ ចំណែក ប្រទេសហ្វីលីពីនបានស្វាគមន៍ភ្ញៀវបរទេសចំនួន ១.៦លាននាក់ ខណៈដែលប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ១.៥៨លាននាក់ ហើយប្រទេសឡាវបានស្វាគមន៍ភ្ញៀវបរទេសត្រឹមតែ១លាននាក់ប៉ុណ្ណោះ នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ។

បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដូចជា ប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ី បាននឹងកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីទាក់ទាញបណ្តទីផ្សារទេសចរណ៍ដែលមានសក្តានុពលខ្លាំងដូចជា ប្រទេស​ចិន ឥណ្ឌា និងអឺរ៉ុប តាមរយៈការផ្តល់ការលើកលែងទិដ្ឋាការ ឬបន្តការស្នាក់នៅដោយគ្មានទិដ្ឋាការ ជាដើម៕ (រូបភាព ៖ Reuters, )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ