បញ្ចប់តំណែងចៅអធិការវត្តកូនត្មាត ក្រោយបែ.កធ្លាយឃ្លីបវីដេអូលើបណ្តាញសង្គម រកវា.យអ្នកគ្រូ១រូប
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ការបង្ហោះរូបភាពវីដេអូព្រះសង្ឃលើបណ្ដាញសង្គមដែលបានជេរប្រមាថអ្នកគ្រូ
ខេត្តត្បូងឃ្មុំ ៖ ការបង្ហោះរូបភាពវីដេអូព្រះសង្ឃលើបណ្ដាញសង្គមដែលបានជេរប្រមាថអ្នកគ្រូ
ខេត្តត្បូងឃ្មុំ ៖ ការបង្ហោះរូបភាពវីដេអូព្រះសង្ឃលើបណ្ដាញសង្គមដែលបានជេរប្រមាថអ្នកគ្រូបង្រៀនដល់បន្ទប់ថ្នាក់ ស្ថិតនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ជារឿងចាស់កើតឡើងក្នុងអំឡុងឆ្នាំ២០២២ ត្រូវបានគេចែកចាយបន្តព្រោងព្រាត ។ នៅទីបំផុតត្រូវបានសាលាអនុគណស្រុកត្បូងឃ្មុំបានចេញសេចក្តីសម្រេចដកភិក្ខុ អ៊ុក ម៉ាឬទ្ធី ជាចៅអធិការវត្តឈើទាលជ្រុំ(កូនត្នាត)នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ជាមួយនោះអ្នកគ្រូបង្រៀនម្នាក់ក៏បានប្ដឹងទាមទារសំណងជំងឺចិត្តចំនួន៦០លានរៀលពីព្រះសង្ឃអង្គនេះផងដែរ។
លោកហាក់ ហុន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងនាព្រឹកថ្ងៃទី ១៩ ឧសភា ថា តាមពិតទៅរឿងដែលគេបង្ហោះលើបណ្ដាញសង្គមគឺជារឿងចាស់ដែលកើតឡើងនៅក្នុងអំឡុងឆ្នាំ២០២២ ក្នុងគ្រានោះមានមន្ទីរធម្មការខេត្តអនុគណស្រុក លោកអភិបាលស្រុកត្បូងឃ្មុំព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានចុះទៅធ្វើការសម្របសម្រួលដោយឱ្យព្រះចៅអធិការវត្តកូនត្មាតនេះនិមន្តចេញពីវត្តដើម្បីបញ្ចប់អធិករណ៍។
ប្រធានមន្ទីរធម្មការខេត្តបានបន្តឲ្យដឹងទៀតថា ក្រោយពីធ្វើការសម្របសម្រួលរវាងអាជ្ញាធរពាក់ព័ន្ធជាមួយនឹងអ្នកគ្រូបង្រៀនគាត់បានយល់ព្រមតាមការណែនាំរបស់អាជ្ញាធរ។ស្រាប់តែលុះមកដល់ពេលល្ងាចអ្នកគ្រូបង្រៀនរូបនោះមិនយល់ព្រមដោយសម្រេចដាក់ពាក្យបណ្ដឹងមកសាលាដំបូងខេត្តត្បូងឃ្មុំដើម្បីធ្វើការដោះស្រាយជាមួយនោះបានទាសំណងជំងឺចិត្តចំនួន៦០លានរៀលទៀតផង។
ដោយសារតែការដោះស្រាយនៅសាលាដំបូងចេះតែរងចាំយូរអ្នកគ្រូបង្រៀនដែលជាជនរងគ្រោះបានសម្រេចប្ដឹងទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដើម្បីឱ្យមានចំណាត់ការលើព្រះសង្ឃអង្គនេះ ការរង់ចាំដោយមិនទាន់កាត់ឱ្យភាគីណាមួយឈ្នះឬចាញ់នៅឡើយទេ។ស្រាប់តែនៅថ្ងៃទី ១៦ឧសភា ព្រះចៅអធិការវត្តកូនត្មាតក្នុងនាមជាប្រធានគណៈកម្មការទ្រទ្រង់សាលាផងបាននិមន្តមកហៅក្មេងសិស្សសាលាឲ្យជួយរើសដុំថ្មតូចៗដាក់នៅកន្លែងទីចាត់ការ ក្នុងចំណោមនោះមានកូនក្មេងជាសិស្សសាលាពីរទៅបីនាក់មិនព្រមរើស ហើយចៅអធិការវត្តបានកាច់មែកជ្រៃយកមកវាយលើកូនសិស្សត្រូវបន្តិចបន្តួច ជាហេតុធ្វើឲ្យគ្រូបង្រៀនរួមផ្សំនិងអ្នកស្រុកមិនពេញចិត្តស្រាប់ផងនោះ ក៏ត្រូវបានអ្នកគ្រូបង្រៀនដែលជាជនរងគ្រោះបានឲ្យវីដេអូរឿងចាស់ដែលកើតឡើងក្នុងអំឡុងឆ្នាំ២០២២ ទៅឲ្យម្ចាស់អាខោន facebook ឈ្មោះចែហៀងត្បូងឃ្មុំ បង្ហោះពីសកម្មភាពរបស់ព្រះចៅអធិការដែលជេរប្រមាថនៅពាក្យមិនសមរម្យមកលើអ្នកគ្រូបង្រៀន….។
សូមបញ្ជាក់ថានៅក្នុងបរិវេណសាលានោះមានបឋមនិងអនុវិទ្យាល័យហើយចៅអធិការបានឲ្យកូនសិស្សដាំកូនឈើនៅក្បែរអគារសិក្សាសម្រាប់ជាម្លប់ទៅថ្ងៃអនាគតតែចៃដន្យ ដោយសារតែអាកាសធាតុមានការប្រែប្រួលរងអាទិ្ធលអ៊ែលនីណូ ធ្វើឲ្យកូនឈើស្វិតស្រពោនងាប់ សិស្សបានកាប់កូនឈើនោះចោលធ្វើឱ្យចៅអធិការមានការអាក់អន់ចិត្តដោយព្រះអង្គមានថេរដីកាថាកូនឈើនោះមិនទាន់ងាប់នៅឡើយទេ ម្ដេចក៏កាប់ចោលបែបនេះ…។
ពាក់ព័ន្ធករណី វីដេអូខ្លីបរយៈពេល ១នាទីនិង៣០វិនាទី ដែលព្រះសង្ឃ១អង្គ មានជំលោះពាក្យសម្តី នៅក្នុងសាលារៀន ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានបែកធ្លាយបង្ហោះនៅតាមបណ្តាញសង្គម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
ហេតុការណ៍នេះ ផ្ទុះលើបណ្តាញសង្គម មានការចែករំលែក និងវែកញែកជាច្រើនហូរហែនេះ វីដេអូខាងលើនេះ កើតឡើងបន្ទាប់ពីព្រះសង្ឃអង្គដដែរនេះ បានធ្វើសកម្មភាពវាយទៅលើសិស្សសាលាបឋមសិក្សាអញ្ចើម ដោយមូលហេតុ សិស្សមិនបានរើសដុំថ្ម ទៅដាក់ក្នុងគ្រឹះទីចាត់ការ និងបណ្ណាល័យដែលកំពុងសាងសង់ តាមការបញ្ជារបស់លោក ខណៈព្រះអង្គ ជាគណៈកម្មការមួយរូបផងដែរ នៅក្នុងសាលារៀននេះ។
ប្រធានមន្ទីរធម្មការខេត្តបញ្ជាក់ថាព្រះសង្ឃអង្គនេះ មានឈ្មោះភិក្ខុ អ៊ុក ម៉ាឬទ្ធី ព្រះចៅអធិការវត្តឈើទាលជ្រុំ (ហៅវត្តកូនត្មាត) ស្ថិតក្នុងភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយឡែក អ្នកគ្រូម្នាក់នោះមានឈ្មោះ ប៊ុន ឆេងឡូត ជានាយិការរងនៃអនុវិទ្យាល័យអញ្ចើម ស្ថិតនៅភូមិ-ឃុំខាងលើដូចគ្នា។ ក្រោយមានជំលោះ ក្នុងអំឡុងឆ្នាំ២០២២ អ្នកគ្រូ ប៊ុន ឆេងឡូត បានដាក់ពាក្យ ប្តឹងភិក្ខុ អ៊ុក ម៉ាឬទ្ធី ចំនួន០៣ចំណុច ៖
១-ជេរប្រមាថ
២-គំរាមកំហែង ប៉ុនប៉ងធ្វើមនុស្សឃាត ហើយប្រើអាកប្បកិរិយាមិនសមរម្យមកលើខ្លួន
និង៣-បង្កភាពអាណាធិបតេយ្យនៅកន្លែងអប់រំ (សាលាក្នុងម៉ោងសិក្សា) កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤ : ០៥នាទីរសៀល។
ព្រមទាំងសូមទាមទារថ្លៃជំងឺចិត្តចំនួន ៦០,០០០,០០០រៀល (ហុកសិបលានរៀលគត់) និងសុំឱ្យដកព្រះគ្រូចៅអធិការវត្ត ព្រះតេជគុណព្រះនាម អ៊ុក ម៉ាឫទ្ធី ចេញពីវត្តឈើទាលជ្រុំ (កូនត្មាត) ហើយសូមមន្ត្រីសង្ឃសាលាអនុគណ រកយុត្តិធម៌ និង ដោះស្រាយឱ្យអ្នកគ្រូ។ ភ្លាមៗ០៤ថ្ងៃបន្ទាប់ ពាក់ព័ន្ធរឿងនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ព្រះគ្រូមធុរធម្មរង្សី វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ និងលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ រួមទាំងអ្នកពាក់ព័ន្ធ បានបើកកិច្ចប្រជុំនៅសាលាស្រុកត្បូងឃ្មុំ បានសម្រេចសម្របសម្រួល ដើម្បីបញ្ចប់បញ្ហា។ ក្នុងនោះ ស្នើឲ្យអ្នកគ្រូ ប៊ុន ឆេងឡូត ដកពាក្យបណ្តឹង បន្ទាប់មកនឹងចាត់វិធានការរួមមាន ៖
-បញ្ចប់តំណែងភិក្ខុ អ៊ុក ម៉ារឹទ្ធី ពីចៅអធិការវត្ត ឈើទាលជ្រុំ
-និមន្តចេញពីវត្ត ឈើទាលជ្រុំ(ហៅកូនត្មាត) ទៅគង់នៅវត្ត គីរីរស្មី (ហៅចុងអូរ)ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ វិញ។ ចំពោះគណៈកម្មការ លោកអាចារ្យវត្តនេះ ត្រូវរៀបចំសមាស ភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មីរួច ។
មន្ត្រីសង្ឃសាលាអនុគណស្រុកត្បូងឃ្មុំ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះធ្វើបញ្ជីសារពើភ័ណ្ឌរបស់វត្ត ឈើទាលជ្រុំ(ហៅកូនត្មាត)ឲ្យបានមុនថ្ងៃដែលភិក្ខុ អ៊ុក ម៉ារឹទ្ធី និមន្តចេញពីវត្ត ។ ក្រោយពីផ្ទុះរឿងជាថ្មីនេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរស្រុក និងព្រះមន្ត្រីសង្ឃស្រុក បានបើកកិច្ចប្រជុំ នាថ្ងៃម្សិលមិញ រហូតដល់ថ្ងៃទី១៨នេះ សម្រេចបញ្ចប់តំណែងភិក្ខុ អ៊ុក ម៉ារឹទ្ធី ពីចៅអធិការវត្តឈើទាលជ្រុំ និងនិមន្តចេញពីវត្ត ទៅគង់នៅអនុគណស្រុកត្បូងឃ្មុំវិញ ដើម្បីបញ្ចប់រឿង។
សូមបញ្ជាក់ថាសកម្មភាពរបស់ចៅអធិការវត្តកូនត្មាតមិនមានទោសត្រូវចាប់ផ្សឹកនោះទេ។ដោយគ្រាន់តែតម្រូវឲ្យនិមន្តចាកចេញពីវត្តដើម្បីបញ្ជានៅការផ្ទុះអធិករតែប៉ុណ្ណោះ។ ហើយការតែងតាំងព្រះចៅអធិការវត្តនេះជំនួសដោយព្រះសង្ឃអង្គផ្សេងមិនទាន់បានត្រូវដឹងនៅឡើយ។អាស្រ័យទៅលើអនុគណស្រុកជាអ្នករៀបចំធ្វើយ៉ាងណាឱ្យមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ៕
ចែករំលែកព័តមាននេះ