ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតែព្រួសស្រូវសុខៗស្រាប់តែរន្ទះបា.ញ់​ស្លា.ប់ពលរដ្ឋ២​នាក់​ និង​៥​នាក់​ទៀត​របួសធ្ងន់ស្រាល

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៧​នាក់​ក្នុង​នោះ​០២​នាក់​បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង ចំណែក​០៣​នាក់​របួសធ្ងន់ និង​០២​នាក់​របួសស្រាល​ដោយសារ​រន្ទះ​បា​.​ញ់ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ខាង​ត្រពាំង​តា​ង៉ឹ​ន​៣០០​ម៉ែត្រ…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៧​នាក់​ក្នុង​នោះ​០២​នាក់​បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង ចំណែក​០៣​នាក់​របួសធ្ងន់ និង​០២​នាក់​របួសស្រាល​ដោយសារ​រន្ទះ​បា​.​ញ់ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ខាង​ត្រពាំង​តា​ង៉ឹ​ន​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ប៉ិក គឹ​ម​ហ៊ា​ក អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​ដោយសា​រន្ទះ​បា​.​ញ់​មាន ៖១.​ឈ្មោះ ជុន ភាព ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​ស្លា​.​ប់​), ២.​ឈ្មោះ ថ្លាង ធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​ស្លា​.​ប់​),៣.​ឈ្មោះ យង់ បែន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​របួសធ្ងន់​),៤.​ឈ្មោះ បិ​ន រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​របួសធ្ងន់​),៥.​ឈ្មោះ ឌុំ ឆាត់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​របួសធ្ងន់​),៦.​ឈ្មោះ សុខ មា​គ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​របួសស្រាល​),៧.​ឈ្មោះ ជ្រឹង តុ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​របួសស្រាល​)​។

លោក​អធិការ​បាន​បញ្ជាក់​ថា ៖ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​០៧​នាក់ បាន​ទៅ​ព្រួស​ស្រូវ​នៅ​ចំណុច​ត្រពាំង​តា​ង៉ឹ​ន ខាងជើង​ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្រប​ពេល​នោះ​នៅ​វេលា​ម៉ោង​ប្រហែលជា​៣​រសៀល មាន​ធ្លាក់​ភ្លៀងរលឹម​ស្រិច​ៗ​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង ជន​រង​គ្រោះ​ទាំងនោះ​បាន​នាំ​គ្នារ​ត់ទៅ​ជ្រក​នៅ​ក្រោម​ម្លប់​ដើម​ស្តៅ​០១​ដើម នៅ​ក្បែរ​នោះ​ក៏​ស្រាប់តែ​រន្ទះ​បា​.​ញ់​បណ្តាល​០២​នាក់​ស្លា​.​ប់​នៅ​នឹង​កន្លែង ០៣​នាក់​រង​របួសធ្ងន់ និង​០២​នាក់​ទៀត​រង​របួសស្រាល ។

ជន​រង​គ្រោះ​រង​របួសធ្ងន់ ស្រាល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។
បញ្ជាក់​៖​នៅ​ស្រុក​ភ្នំស្រុក​ក្នុង​ស​ប្តា​ហ៍​នៃ​ខែ​នេះ មាន​ករណី​រន្ទះ​បា​.​ញ់​២​ករណី​ជាប់​ៗ​គ្នា ក្នុង​នោះ​សត្វ​០៣​ក្បាល និង​មនុស្ស​០៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ