«យើងរួមគ្នាដើម្បីជាតិ» លោកជំទាវ ពេជ ចន្ទមុន្នី ៖ សូមពលរដ្ឋរួមគ្នាដាំដុះជួយជនភៀសសឹក និងកងទ័ព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោមស្មារតី «យើងរួមគ្នា ដើម្បីជាតិ!» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី១៧ ធ្នូនេះ…
រាជធានីភ្នំពេញ ៖ ក្រោមស្មារតី «យើងរួមគ្នា ដើម្បីជាតិ!» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី១៧ ធ្នូនេះ…
រាជធានីភ្នំពេញ ៖ ក្រោមស្មារតី «យើងរួមគ្នា ដើម្បីជាតិ!» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី១៧ ធ្នូនេះ បានបង្ហោះសារដ៏មានអត្ថន័យ ដាស់តឿនដល់ស្មារតីពលរដ្ឋខ្មែរឱ្យក្រោកឈរជួយជាតិ ក្នុងនាមជាកងទ័ពជួរក្រោយ ។

លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ចលនា «យើងរួមគ្នាដើម្បីជាតិ!» តស់បងប្អូនយើង! នាំគ្នាដាំបន្លែ ប្រមូលផលទុក ជូនវីរកងទ័ព និងប្រជាជនភៀសសឹក ។

លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់បន្តថា នៅពេលនេះ កម្លាំងសាមគ្គីរបស់បងប្អូនគ្រប់គ្នា តាមរយៈដំណាំទាំងនេះ គឺជាសារផ្តល់កម្លាំងចិត្តដ៏ខ្លាំងក្លា ជូនដល់វីរកងទ័ពរបស់កម្ពុជាយើង ដែលកំពុងច្បាំងការពារទឹកដីពីសត្រូវឈ្លានពាន ហើយក៏ជាការជួយជ្រោមជ្រែង ដល់បងប្អូនជនភៀសសឹក ដែលកំពុងតែរស់នៅយ៉ាងលំបាក ព្រោះតែសង្គ្រាមឈ្លានពានព្រៃផ្សៃមួយនេះ
យើងជាកងទ័ពជួរក្រោយ ត្រូវរួមគ្នាដាំបន្លែ ដំណាំហូបផ្លែនានាតាមគេហដ្ឋាន សាលារៀន វត្តអារាម សហគមន៍ រួចប្រមូលផលរួមគ្នាឱ្យបានច្រើនអនេក ដើម្បីបន្តរំលែកជូនសមរភូមិជួរមុខ ។
សូមរំលឹកថា ៖ ខណៈដែលវីរកងទ័ពកំពុងបូជាសាច់ស្រស់ឈាមស្រស់ នៅសមរភូមិ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់សត្រូវ លោកជំទាវបានលើកទឹកចិត្តឱ្យពលរដ្ឋគ្រប់រូប ប្រែក្លាយទីធ្លាផ្ទះ សាលារៀន និងវត្តអារាម ឱ្យទៅជាឃ្លាំងស្បៀង ។ គ្រប់បន្លែ គ្រប់ផ្លែឈើ ដែលបងប្អូនដាំបាន នឹងក្លាយជាការគាំទ្រជាក់ស្តែង និងជាកម្លាំងចិត្តមិនអាចកាត់ថ្លៃបាន សម្រាប់អ្នកការពារជាតិ និងបងប្អូនជនភៀសសឹកដែលកំពុងរងទុក្ខ ៕










ចែករំលែកព័តមាននេះ