ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារកម្ពស់១២ជាន់ ក្រោយពីស្នូរផ្ទុះនៅជាន់ទី៩ មានហុយផ្សែងនិង​អណ្តាតភ្លើង ផ្អើលក្រុងប៉ោយប៉ែត

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគារ​កម្ពស់​១២​ជាន់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពេល​ឮ​ស្នូរ​ផ្ទុះ​នៅ​ជាន់​ទី​៩ កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី១៦ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ អគារ​កម្ពស់​១២​ជាន់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពេល​ឮ​ស្នូរ​ផ្ទុះ​នៅ​ជាន់​ទី​៩ កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី១៦ ខែធ្នូ ឆ្នាំ​២០២៥ ស្រាប់តែ​ឃើញ​មាន​ហុយផ្សែង និង​អណ្តាតភ្លើង​ជះ​ចេញ​មក  ។

អ្នក​ភូមិ​និយាយ​ថា មុន​ពេល​ឮ​ស្នូរ​ផ្ទុះ​និង​ឆេះនេះ គឺ​មាន​ដ្រូ​ន​ហោះ​ក្បែរ    បន្តិច​ក្រោយមក​ស្រាប់តែ​ស្នូរ​ផ្ទុះ​លាន់​ឡើង ឃើញ​មាន​ផ្សែងហុយ និង​មាន​អណ្តាតភ្លើង​ចេញពី​បន្ទប់​ជាន់​ទី​៩ នៃ​អគារ​កាស៊ីណូ​១​កន្លែង​នោះ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និង​ភិតភ័យ​គ្រប់​ៗ​គ្នា ។

ក្រោយ​ពី​មាន​ភ្លើង​ឆេះ​នៅ​ជាន់​ទី​៩ នៃ​អគារ​កម្ពស់​១២​ជាន់​នេះ គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ក្រុម​អន្តរាគមន៍​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ឡើង​ទៅ​ពន្លត់​នៅ​ជាន់​ដែល​មាន​ភ្លើង​ឆេះ​នេះ ចាប់តាំងពី​ម៉ោង​៥​ល្ងាច​រហូត​ដល់​ម៉ោង៦​និង​៣០​នាទី​ល្ចា​ច ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន តែ​មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ហើយ​ក្រុម​អន្តរាគមន៍​នៅ​តែ​បន្ត​ពន្លត់ ។

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅនិយាយ​ថា ករណី​ភ្លើង​ឆេះ​នៅ​ជាន់​ទី​៩​នៃ​អគារ​កម្ពស់​១២​ជាន់​នេះ នៅ​មិន​បាន​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ពី​មូលហេតុ​នៅឡើយ​ទេ តែ​តាម​កា​រស​ន្និ​ដ្នា​ន អាច​បណ្ដាល​មក​ពី​ផ្ទុះ​ធុង​ហ្កា​ស ។

សូម​រំឭក​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​មាន​ហេតុការណ៍​ភ្លើង​ឆេះ​អគារ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពី​មាន​ស្នូរ​ផ្ទុះ ៖

លើក​ទី​១-​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ក្បែរ​ផ្សារ​ដើម​ពុទ្រា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត នៅ​អគារ​កម្ពស់​២៥​ជាន់ មាន​ស្នូរ​ផ្ទុះ​និង​ឆាបឆេះ​ឡើង ហើយ​ត្រូវ​បាន​អន្តរាគមន៍​ពន្លត់​ទាន់​ពេល ។

លើក​ទី​២-​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយប៉ែ​ត អគារ​កម្ពស់​១២​ជាន់ មាន​ស្នូរ​ផ្ទុះ​និង​ឆេះ​នៅ​ជាន់​ទី​៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ