ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​បាន​ហើយ​! ជន​តែង​ធ្វើ​សកម្មភាព​ហ.ក់​ធា​.​ក់​ម៉ូតូ​អ្នកដំណើរ​លើ​ផ្លូវជាតិ​លេខ​៤

7 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ​ទីបំផុត ជនសង្ស័យ​ម្នាក់​ដែល​តែងតែ​ធ្វើ​ហក់​ធាក់​ម៉ូតូ​របស់​អ្នកដំណើរ​ពេល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​នោះ ត្រូវ​បា​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ក្រោយធ្វើសកម្មភាព​ជាថ្មី ដោយ​យកដុំថ្មគប់កញ្ចក់រថយន្ត​របស់គេ ។ យោង​តាម​ផេ​ក​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨…


ខេត្តកំពង់ស្ពឺ ៖ នៅ​ទីបំផុត ជនសង្ស័យ​ម្នាក់​ដែល​តែងតែ​ធ្វើ​ហក់​ធាក់​ម៉ូតូ​របស់​អ្នកដំណើរ​ពេល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​នោះ ត្រូវ​បា​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ក្រោយធ្វើសកម្មភាព​ជាថ្មី ដោយ​យកដុំថ្មគប់កញ្ចក់រថយន្ត​របស់គេ ។

យោង​តាម​ផេ​ក​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៧៖០០​នាទី មាន​ករណី​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៤៨ -៤៩ ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​នគរបាល​បាន​ទទួល​ព័ត៌មាន (​បណ្ដឹងផ្ទាល់​តាម​រយៈ hotline ) ពី​ជន​រង​គ្រោះ​ឈ្មោះ អោម សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ​បើករថយន្ត​ប្រចាំ​រោងចក្រ​បាន​រៀបរាប់​ថា ខ្លួន​បើករថយន្ត​ម៉ា​កស្ទារ​រី​ច ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ​-2A-5226 ចេញពី​រោងចក្រ​ទៅ​ទទួលភ្ញៀវ​នៅ​ភ្នំពេញ ។ លុះ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​បាន​យក​ដុំ​ថ្ម​មក​គប់​កញ្ចក់​រថយន្ត​របស់​ខ្លួន បណ្ដាល​ឲ្យ​បែក​កញ្ចក់​និង​ទ្វារ​ពី​ខាងឆ្វេង ភ្លាម​នោះ​ខ្លួន​ក៏​បាន​ឈប់​រថយន្ត រួច​រាយការណ៍​មក​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង ។

ក្រោយ​ទទួល​បាន​ព័​ត៍​មាន កំលាំង​ជំនាញ​អធិការដ្ឋាន​ក្រុង​ច្បារមន សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ស្រាវជ្រាវ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សួង ចាន់​ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​មាន​វត្ថុ​តាង​ដុំ​ថ្ម​ជ្រុង​មួយ​ដុំ ក្រោយ​សមត្ថកិច្ច​ឃាត់​និង​ការ​សាកសួរ ទើប​ដឹង​ថា ជនសង្ស័យ​ខាងលើ ជា​មនុស្ស​ដែល​បាន​ធ្វើ​សកម្មភាព​ហក់​ធាក់​ម៉ូតូ​អ្នកដំណើរ ដែល​ជិះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ។

ចំពោះ​ករណី​ខាងលើ ជំនាញ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ