ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ទាំងអស់​គ្នា​ថា តើ​ឆ្នាំ​នេះ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ព្រឹត្តិការណ៍​ធំ​ៗ​ប៉ុន្មាន?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​របាយការណ៍​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហាញ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​មាន​រៀបចំ​ខ្លួន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ធំ​ៗ​ចំនួន​៦ ហើយ​ការ​ប្រកួត​នឹង​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ រហូត​ទៅ​។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​របាយការណ៍​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហាញ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​មាន​រៀបចំ​ខ្លួន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ធំ​ៗ​ចំនួន​៦ ហើយ​ការ​ប្រកួត​នឹង​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ រហូត​ទៅ​។

ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បើក​ឆាក​ដើមឆ្នាំ​ដំបូង គឺជា​ការ​ប្រកួត AFF Championship 2019 ដែល​មាន​១១​ប្រទេស​ចូលរួម ហើយ​ត្រូវ​បាន​ចែក​ចេញ​ជា​២​ពូ​ល​។​ពូ​ល​A មាន​៦​ក្រុម ក្នុង​នោះ​មាន វៀតណាម ប្រទេស​ថៃ ទី​ម័​រ​ខាងកើត ឡាវ ប្រ៊ុ​យ​ណេ និង​ហ្វី​លី​ពី​ន​។ ពូ​ល​B មាន​៥​ក្រុម ក្នុង​នោះ​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​សិង្ហ​បុរី​។ ការ​ប្រកួត​ធ្វើ​នៅ​លើ​ទីលាន​ចំនួន​២ គឺ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ និង​ទីលាន RSN​។

ព្រឹត្តិការណ៍​បន្ទាប់​គឺ​ការ​ប្រកួត AFC U23 ដែល​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២៦ មីនា ខាង​មុខ​នេះ ។ ព្រឹត្តិការណ៍​ប្រកួត AFC Cup ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២ ខែមេសា ដល់​ថ្ងៃ​ទី​១ ខែ​ឧសភា​។

ការ​ប្រកួត Cambodian Allstar កម្ពុជា​-​ថៃ ធ្វើ​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ​។ ចំណែក​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​ជាតិ​វិញ​នោះ ដែល​មាន​ដូច​ជា ខេ​ម​បូ​ឌា​ន​លី​ក និង​ការ​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​មិន​ទាន់​ដឹង​ថ្ងៃ​ប្រកួត​ច្បាស់​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ