Zlatan ដាក់​១​ម៉ាត់ Ronaldo អាច​ក្អួត​ឈាម ​រឿង​ហៅ Messi ទៅ​លេង​នៅ​អ៊ី​តា​លី


តាម​ប្រភព​ព័ត៌មាន Express បានឱ្យ​ដឹង​ថា Zlatan Ibrahimovic កីឡាករ​របស់ LA Galaxy បាន​រិះគន់​យ៉ាង​ធ្ងន់​ៗ​ទៅ​លើ​ការ​ហៅ Messi ទៅ​លេង​នៅ Juventus របស់ Cristiano Ronaldo ។

កាលពី​ប៉ុន្មាន​ខែ​មុន​នេះ Ronaldo បាន​ប្រកាស​ក្តែ​ង​ៗ​ថា Messi គួរតែ​ចាក​ចេញពី Barcelona ហើយ​មក​លេង​នៅ Serie A ដើម្បី​ឱ្យ​ដឹង​ថា​ពិភព​ខាងក្រៅ​វា​យ៉ាងណា តែ​សម្រាប់​កីឡាករ Ibrahimovic របស់​ដែល​លេង​ឱ្យ​ក្លិប LA Galaxy វិញ ដែល​បាន​ឈ្នះ​ពាន​លី​គជា​ច្រើន​នៅ ហូ​ឡង់ អ៊ី​តា​លី អេ​ស្ប៉ា​ញ និង​បារាំង បាន​និយាយ​ថា ការ​ហៅ​ទៅ​លេង​នៅ Juventus គឺ​គ្មាន​ប្រយោជន៍​អ្វី​ទេ ។

Ibrahimovic ថា វា​គ្មាន​អ្វី​អស្ចារ្យ​ទេ ដែល​ធ្វើ​ឱ្យ Juventus បាន​ជោគជ័យ​នោះ ព្រោះតែ​ក្លិប​នេះ​បាន​ឈ្នះ​៧​រដូវ​កាល​មុន​ៗ​រួច​ទៅ​ហើយ ។ ម្យ៉ាងទៀត ការ​ឈ្នះ​នេះ​គឺ​វា​ជា​រឿង​សាមញ្ញ​របស់​ក្លិប​សេះបង្កង់​តែ​ប៉ុណ្ណោះ ។ វា​គ្មាន​អ្វី​ខ្លាំង​ទេ ចំពោះ​ការ​មក​លេង​នៅ​ក្លិប​ដែល​ស្រាប់​នោះ ។ វា​មិនមែន​អ្វី​ដែល​យើង​គិត​ថា ជា​ការ​យកឈ្នះ​លើ​ខ្លួនឯង​ឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាំងពី​ចូល​មក​លេង​នៅ LA Galaxy កីឡាករ Ibrahimovic បាន​ស៊ុត​ចូល​២២​គ្រាប់ ក្នុង​ការ​ប្រកួត​២៧​ដង ៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ