ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញខាងមុខ​បុកគ្នា ខំបន្ថយល្បឿនខ្លាចគ្រោះថ្នាក់ បែរជា​គេមកបន្ថែម​ពីក្រោយ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣២-១៣៣ ក្នុងភូមិ​សម្តេច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣២-១៣៣ ក្នុងភូមិ​សម្តេច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​រវាង​រថយន្ត​ចំនួន​៤​គ្រឿង​បាន​បុក​គ្នា​ជា​បន្តបន្ទាប់​បណ្តាល​ឱ្យ​រង​ការ​ខូចខាត តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នោះ​ទេ ។

រថយន្ត​ទាំង​៤​គ្រឿង​ខាងលើ​រួម​មាន ១-​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នុំពេញ ២AD-៩៩៩៥ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បានរត់គេចខ្លួន​បាត់ ២-​រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-២០១០ បើកបរ​ដោយ​ឈ្មោះ ហៀ​ង ឡាយ​ហាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មង្គលបុរី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ៣-​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-៨៧៧២ បើកបរ​ដោយ​ឈ្មោះ លឹ​ក ផល្លា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​៤-​រថយន្ត​បែន​មួយ​គ្រឿង​ពណ៌​ត្រេ​អុី​ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០៥ ៣-១៧៧៩ បើកបរ​ដោយ​ឈ្មោះ កុង នី ភេទបុ្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កងពល ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថ​កិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX 330 ព​ណ៍​ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នុំពេញ ២AD-៩៩៩៥ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​វ៉ា​ស្តាំ​រថយន្ត​ផ្សេង​ៗ​ទៀត​ក្នុង​ទៅ​ដៅ​ស្រប​ទិស​គ្នា ហើយក៍​បាន​រេ​ចង្កូត​ទៅ​បុក​ជាមួយ​និង​រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-២០១០ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ​បណ្តាល​ឱ្យ​រថយន្ត​ម៉ាកឡិចស៊ីស RX330 រងការ​ខូចខាតយ៉ាង​ធ្ងន់ធ្ងរ ចំណែក​អ្នកបើកបរ​បាន​រត់គេចខ្លួន​បាត់ ។​

ភ្លាម​ៗ​នោះ​ឃើញ​ហេតុការណ៍​ដូច្នេះ រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-៨៧៧២ បើកបរ​ដោយ​បុរស​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​ជាមួយនឹង​រថយន្ត​បង្កក៏​ជាន់​ហ្វ្រាំង​បន្ថយល្បឿន ហើយ​ត្រូវ​បាន​រថយន្ត​បែន​មួយ​គ្រឿង​ផ្សេង​ទៀត​ពណ៌​ត្រេអុី​ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០៥ ៣-១៧៧៩ បុក​ចំ​ពីក្រោយ បណ្តាលរងការ​​ខូចខាត​ផ្នែក​ខាងក្រោយ ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​បណ្តាល​អោយ​ខូចខាត​រថយន្ត​ធំ​តូច​ចំនួន​៤​គ្រឿង តែ​មិន​​មាន​​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្សណា​​ម្នាក់​​ឡើយ ។

ក្រោយ​ពេល​កើតហេតុ កំលាំង​កងរាជអាវុធហត្ថ ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កំលាំង​អធិការ
ដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ជួយ​សំរួល​ចរាចរណ៍​មិន​អោយ​មានការ​កកស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ​ឡើយ​។ រីឯ​រថយន្ត​ទាំង​៤​គ្រឿង​ខាងលើ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ