ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​បែន​បុ.ក​រះផ្ទះពលរដ្ឋ​ សំណាងល្អ​ម្ចាស់​រត់គេច​ទាន់ កុំអីមិនដឹងយ៉ាងណា​

4 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​បែន​​កែច្នៃ​១​គ្រឿង​បាន​បុក​រះ​បាក់​ផ្ទះ​​ប្រជាពលរដ្ឋ​អស់​មួយ​ចំហៀង​និង​ខូចខាត​សម្ភារៈ​ សំណាង​ល្អ​ម្ចាស់ផ្ទះ​គេច​ទាន់ រួចផុតពីគ្រោះថ្នាក់​។ ​ហេតុការណ៍ខាងលើនេះ​បាន​​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៥​ នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​បែន​​កែច្នៃ​១​គ្រឿង​បាន​បុក​រះ​បាក់​ផ្ទះ​​ប្រជាពលរដ្ឋ​អស់​មួយ​ចំហៀង​និង​ខូចខាត​សម្ភារៈ​ សំណាង​ល្អ​ម្ចាស់ផ្ទះ​គេច​ទាន់ រួចផុតពីគ្រោះថ្នាក់​។

​ហេតុការណ៍ខាងលើនេះ​បាន​​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៥​ នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

តាមប្រភពពី​បុរសជា​ម្ចាស់​ផ្ទះ​បាន​​ថា​ នៅ​ពេល​កើតហេតុ ​គាត់​កំពុង​អង្គុយ​រុញ​អុស​ស្ងោរ​ពោត​ ចំណែក​ប្រពន្ធ​ទៅ​លក់​ពោត​ ខណៈគាត់នៅតែម្នាក់ឯង ​ស្រាប់តែ​មាន​រថយន្ត​បែនកែ​ច្នៃ​​១​គ្រឿង​បាន​បុក​រះ​ចូល​ក្នុង​ផ្ទៈ​របស់​គាត់​ សំណាង​ហើយ​ដែលគាត់​​គេច​ទាន់​ កុំ​អី​គ្រោះថ្នាក់​ ចំណែកផ្ទៈ​មួយ​ចំហៀង​ត្រូវ​បាន​រថយន្ត​បុកបាក់​ខ្ទិច ​និងខូចខាត​សម្ភារៈ​មួយ​ចំនួន​ ។ បន្ទាប់មក គាត់បាន​ទូរស័ព្ទ​ហៅ​អោយ​ប្រពន្ធ​ត្រឡប់​មក​ជួយ​រៀបចំ​ការ​ខូចខាត​សម្ភារៈ​ក្នុង​ផ្ទៈ​។

តាមប្រភពពី​អ្នកបើកបរ​រថយន្តបង្កបាន​បញ្ជាក់​ថា​ ​នៅ​ពេល​ដែល​គាត់​បើកបរ​រថយន្ត​ត្រឡប់​ពី​ដឹក​គ្រឿងសំណង់​អោយ​គេ ​ហើយ​បើក​មកដល់​ចំណុច​ផ្លូវ​កោង ​ស្រាប់តែ​ដាច់​កាប​ចង្កូត​បួង​អត់​ទៅ​ក៏​​ជ្រុល​​ទៅ​បុក​ចំ​ផ្ទះ បណ្តាលឱ្យ​​បាក់​និង​ខូចខាត​សម្ភារៈ​ក្នុង​ផ្ទៈ​ ​។ ​ពេល​នេះ​កំពុង​ទំនាក់ទំនង​អោយ​រថយន្ត​ដឹក​អ៊ែ​ស្កា​មក​ជួយ​ទាញ​ ព្រោះ​កន្លែង​លក់​គ្រឿងសំណង់​នៅ​ក្បែរកន្លែងកើតហេតុ​​ប្រមាណ​៥០០​ម៉ែត្រ​ ចំណែក​ការ​ខូចខាត​ផ្ទៈ​និង​សម្ភារៈ ​គឺ​អ្នកបើកបរ​ ឬ​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសំណង់​ជា​អ្នក​ដោះស្រាយ​សំណង​ការ​ខូចខាត​ទាំងស្រុង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ