ចាន់ វ​ឌ្ឍ​កា ធ្វើ​ដំណើ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​លើក​ទី​២


រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់​បឹង​កេ​ត​អង្គរ បាន​ធ្វើការ​អះអាង​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា កីឡាករ ចាន់ វឌ្ឍនាកា ត្រូវ​បាន​ផ្ទេរ​ទៅ​លេង​ឱ្យ​ក្លិប​ក្នុង​ក្រប​ខណ្ឌ​លី​ក កំពូល​របស់​ម៉ា​ឡេ​ស៊ី PKNS FC សម្រាប់​រដូវ​កាល​២០១៩-២០២០​។ តាម​ការ​ឱ្យ​ដឹង​នេះ គឺជា​លើក​ទី​២​ហើយ សម្រាប់​ការ​ប្រកប​អាជីព​កីឡា​បាល់​ទាត់ លើ​ទឹកដី​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​រូបគេ​ធ្លាប់​លេង​ឱ្យ​ក្លិប Pahang FA កាលពី​ឆ្នាំ​មុន​។

តាម​ការ​ឱ្យ​ដឹង​បន្ថែម ចាន់ វ​ឌ្ឍ​កា ជា​កីឡាករ​ទី​២​ហើយ ដែល​បាន​ចុះ​កិច្ចសន្យា លេង​ឱ្យ​ក្លិប​លី​ក​កំពូល​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​កីឡាករ ធា​រី ច​ន្ថា​ប៊ី​ន បាន​ចុះ​កិច្ចសន្យា​យៈ​ពេល​មួយ​ឆ្នាំ​លេង​ឱ្យ​ក្លិប Terangganu។

នេះ​ជា​ការ​ចេញដំណើរ ទៅ​ប្រកប​អាជីព​កីឡាបាល់ទាត់​នៅ​ក្រៅប្រទេស​ជា​លើក​ទី​៣​ហើយ ដោយ​លើក​ទី​១​លេង​ឱ្យ​ក្លិប Fujieda MYFC របស់​ជប៉ុន តែ​គួរ​ឱ្យ​ស្ដាយ​កាលនោះ​រូបគេ​មិន​បាន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ជា​ផ្លូវការ​ឡើយ​។ ចំណែក​លើក​ទី​២ ទៅ​លេង​ឱ្យ​ក្លិប​លី​ក​កំពូល​របស់​ម៉ា​ឡេ​ស៊ី Pahang FA ពាក់កណ្ដាល​រដូវ​កាល និង​លើក​ទី​៣​នេះ បាន​ផ្ទេរ​ទៅ​លេង​ឱ្យ​ក្លិប​លិ​គ​កំពូល​ម៉ា​ឡេ​ស៊ី​ថ្មី​មួយទៀត គឺ​ក្លិប PKNS FC ជា​បន្ត​ទៀត​។

PKNS FC ជា​ក្លិប​ដែល​មាន​វ័យ​ចំណាស់​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​បាន​ប្រើប្រាស់​កីឡដ្ឋាន Shah Alam Stadium​។ មិនតែប៉ុណ្ណោះ​ក្លិប​នេះ​ធ្លាប់​ទទួល​បាន​តំណែង​ជា​ជើងឯក Liga Premier Malaysia នៅ​ឆ្នាំ​២០១១​និង​ឈ្នះ​ជើងឯក Malasia FAM League ចំនួន​៣​លើក​ថែម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ