ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិផល​13​មុខ​កំពុង​មាន​សក្ដានុពល​ទីផ្សារ

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ ក្រសួងកសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ (MARD) បាន​ចេញ​បញ្ជី​កសិផល​ទាំង​១៣​មុខ​ដែល​ត្រូវ​បាន​ចាត់ទុកជា​ផលិតផល​សំខាន់​របស់​វៀតណាម ។ យោង​តាម​សារព័ត៌មាន Viet Nam…

ទីក្រុង​ហូ​ជី​មិ​ញ ៖ ក្រសួងកសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ (MARD) បាន​ចេញ​បញ្ជី​កសិផល​ទាំង​១៣​មុខ​ដែល​ត្រូវ​បាន​ចាត់ទុកជា​ផលិតផល​សំខាន់​របស់​វៀតណាម ។

យោង​តាម​សារព័ត៌មាន Viet Nam News បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ មក​រា ម្សិលមិញ​ថា កសិ​ផល​ទាំងនេះ​មាន​ដូច​ជា អង្ករ កាហ្វេ ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ម្រេច តែ បន្លែ​និង​ផ្លែ​ឈើ ដំឡូងឈើ និង​ផលិតផ​ល​ធ្វើ​ពី​ដំឡូងឈើ សាច់​ជ្រូក សាច់ និង​ពង​សត្វ ត្រី​ត្រា បង្គារ ឈើ និង​ផលិតផល​ធ្វើ​ពី​ឈើ​ជា​ដើម ។

ក្រសួង​បាន​និយាយ​ថា ប្រទេស​ជា​ច្រើន​បាន​កំណត់​កសិផល​សំខាន់​ៗ​ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ពួក​គេ​មិន​មាន​សូចនាករ​ច្បាស់លាស់​ក្នុង​ការ​កំណត់​ផលិតផល​ទាំងនេះ​ទេ ។ ប្រទេស​នីមួយ​ៗ​នឹង​ជ្រើសរើស​កសិផល​សំខាន់​ៗ​របស់​ខ្លួន​ដោយ​យោង​ទៅ​តាម​ស្ថាន​ការ​ធម្មជាតិ និង​សេដ្ឋកិច្ច​និង​សង្គម ព្រមទាំង​គោលដៅ​នយោបាយ និង​សន្តិសុខ​សង្គម​របស់​ខ្លួន​ជាដើម ។

បច្ចុប្បន្ន​នេះ​ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ជា​ប្រទេស​ដែល​នាំ​ចេញ​កសិផល​បាន​ច្រើន​ជាងគេ​ក្នុង​អាស៊ី​អាគ្នេយ៍​។ កាលពី​ឆ្នាំ​មុន ប្រទេស​នេះ​នាំ​ចេញ​កសិផល​ប្រមាណ​៤០,០២​ប៊ី​លាន​ដុល្លារ ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៧​ឆ្នាំ​មកនេះ ។

ផលិតផល​ដែល​នាំ​ចេញ​បាន​ច្រើន​ជាង ៣​ប៊ី​លាន​ដុល្លារ​រួម​មាន​ឈើ និង​ផលិតផល​ធ្វើ​ពី​ឈើ​ដែល​នាំ​ចេញ​បាន​៨,៨៦​ប៊ី​លាន​ដុល្លារ បង្គារ​ដែល​នាំ​ចេញ​បាន ៣,៥៩​ប៊ី​លាន​ដុល្លារ បន្លែ​និង​ផ្លែ​ឈើ​ដែល​នាំ​ចេញ​បាន ៣,៨១​ប៊ី​លាន​ដុល្លារ កាហ្វេ​ដែល​នាំ​ចេញ​បាន ៣,៤៦​ប៊ី​លាន​ដុល្លារ និង​គ្រាប់ស្វាយចន្ទី​ដែល​នាំ​ចេញ​បាន ៣,៤៣​ប៊ី​លាន​ដុល្លារ ។

ទីផ្សារ​កសិផល​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨ មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ផ្នែក​តម្លៃ​ផលិតផល​សម្រាប់​កសិឧស្សាហកម្ម ព្រោះតែ​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​ដែល​បង្ក​ឲ្យ​ការ​ផ្គត់ផ្គង់​កើនឡើង ខណៈ​ដែល​តម្រូវការ​បាន​ធ្លាក់​ចុះ ឬ​មានការ​អន់​ថយ ។

ផលិតផល​ដែល​មើលឃើញ​ការ​អន់​ថយ​រួម​មាន​កាហ្វេ ជ័រកៅស៊ូ ម្រេច និង​គ្រាប់ស្វាយចន្ទី​។ យ៉ាងណា​ក្តី វៀតណាម​បន្ត​រក​ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​ខ្ពស់ ព្រោះតែ​ទ្រង់ទ្រាយ​នៃ​ការ​នាំ​ចេញ​បាន​កើនឡើង បើ​ទោះជា​តម្លៃ​បាន​ធ្លាក់​ចុះក្ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ