ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខារ​មិន​ទៀង​!…​ឡើងជណ្តើរ​បាន​៣​កាំ​ធ្លាក់​ដាច់​ផ្ងារ​មក​ក្រោយ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​លើ​សាប​ក្រោម​កាំជណ្តើរ​ផ្ទះ​របស់​ខ្លួន ពេល​មាន​ក្រុម​ភ្លេង​មក​សុំ​ផ្ទះ​របស់​គាត់​ដេក ហើយ​ស្ត្រី​រង​គ្រោះ​ក៏​បាន​យក​ភួយ​និង​ខ្នើយ​ពី​ខាងក្រោម​ផ្ទះ​ឡើង​ទៅ​លើ​ផ្ទះ​ ដើម្បី​រៀបចំ​អោយ​ក្រុម​អ្នកភ្លេង​ដេក ស្រាប់តែ​ឡើង​លើ​កាំជណ្ដើរ​បាន​៣​កាំ ក៏​ធ្លាក់​ដាច់​ផ្ងារ​មក​ក្រោយ បណ្តាល​ឱ្យ​បោក​ក្បាល​នឹង​សាប​ជណ្ដើរ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។…

ខេត្តស្វាយរៀង ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​លើ​សាប​ក្រោម​កាំជណ្តើរ​ផ្ទះ​របស់​ខ្លួន ពេល​មាន​ក្រុម​ភ្លេង​មក​សុំ​ផ្ទះ​របស់​គាត់​ដេក ហើយ​ស្ត្រី​រង​គ្រោះ​ក៏​បាន​យក​ភួយ​និង​ខ្នើយ​ពី​ខាងក្រោម​ផ្ទះ​ឡើង​ទៅ​លើ​ផ្ទះ​ ដើម្បី​រៀបចំ​អោយ​ក្រុម​អ្នកភ្លេង​ដេក ស្រាប់តែ​ឡើង​លើ​កាំជណ្ដើរ​បាន​៣​កាំ ក៏​ធ្លាក់​ដាច់​ផ្ងារ​មក​ក្រោយ បណ្តាល​ឱ្យ​បោក​ក្បាល​នឹង​សាប​ជណ្ដើរ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ ​នៅ​ត្រង់​ចំនុច​ភូមិ​កក់ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឥន សឿង ភេទ​ស្រី អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ មាន​ក្រុម​ភ្លេង​មក​សុំ​ផ្ទះ​ស្ត្រី​រង​គ្រោះ​ដេក បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​ក៏​យក​ភួយ និង​ខ្នើយ​ឡើង​លើ​ផ្ទះ​ដើម្បី​រៀបចំ​អោយ​ក្រុម​ភ្លេង​នោះ​ដេក លុះ​ពេល​ស្ត្រី​រង​គ្រោះ​ឡើង​លើ​កាំជណ្ដើរ​បាន​៣​កាំ ក៏​ធ្លាក់​ដាច់​ផ្ងារ​មក​ក្រោយ បណ្តាល​ឱ្យ​បោក​ក្បាល​នឹង​សាប​ជណ្ដើរ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

បន្ទាប់​ពី​​ធ្វើការ​ពិនិត្យ​លើស​ពរួច​មក សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ធ្លាក់​ដាច់​ផ្ងារក្រោយ​​ពីលើ​កាំជណ្តើរ​ បណ្តាល​ឱ្យ​បោក​ក្បាល​នឹង​សាប​ជណ្ដើរ​ស្លាប់​ពិតប្រាកដ​មែន ហើយ​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ