ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤យប់៤ថ្ងៃហើយ! ភ្លើង​ឆេះព្រៃលិចទឹកអស់​ជាង​២០​ហិកតា មិនទាន់គ្រប់គ្រងបាននៅឡើយ

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព្រៃលិចទឹក ស្ថិតនៅចំណុច​កប៉ាល់ផ្កា.ប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ​ខេត្ត​

ខេត្តសៀមរាប ៖ ព្រៃលិចទឹក ស្ថិតនៅចំណុច​កប៉ាល់ផ្កាប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ​ខេត្ត​សៀម​រាប ត្រូវបានភ្លើងឆេះ​អស់​រយៈពេល៤យប់៤ថ្ងៃ អស់ទំហំប្រមាណជាង២៥ហិកតាហើយ នៅមិនទាន់គ្រប់គ្រងបាននៅឡើយទេ គិតត្រឹមវេលា​ម៉ោង១០និង​១៥នាទី​ថ្ងៃទី៦ ខែ ឧសភា ឆ្នាំ ២០២៤ ។

តាមប្រភពពីសមត្ថកិច្ច​ជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះថា ករណីឆេះព្រៃ​លិចទឹក ស្ថិតនៅចំណុច​កប៉ាល់ផ្កាប់ សង្កាត់ចុង​ឃ្នៀស ក្រុងសៀមរាប​ ខេត្តសៀមរាប រយៈពេល​៤​ថ្ងៃ​៤​យប់​នោះ ដែល​កម្លាំងនគរបាល​ចម្រុះ​របស់ស្នង ការដ្ឋាននគរបាលខេត្តសៀមរាប កំពុងបន្ត​វាយលុក​សម្រុក​បាញ់ទឹក ដើម្បី​ឱ្យពន្លត់ ព្រោះ​ករណី​ឆេះ​ព្រៃលិចទឹកនេះ មូលហេតុ​ដោយសារ​ក្មេងចូល​ដុតព្រៃយកឃ្មុំ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ទៀតថា ភ្លើងឆេះព្រៃលិចទឹក​នេះ​បានកើតឡើង​តាំងពី​ថ្ងៃទី៣ រហូត មកដល់​ព្រឹកថ្ងៃទី​៧ ឧសភា​នេះ នៅមិនទាន់រលត់​ទាំងស្រុង​នោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ