ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF: អតិផរណា​កម្ពុជា​នៅ​ឆ្នាំ​២០២៤​គ្មាន​បញ្ហា

1 អាទិត្យ មុន

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ដែល​មនុស្ស​ទូទៅ​ស្គាល់​ថា IMF បាន​អះអាង​ថា អត្រា​អតិផរណានៅ​កម្ពុជា​មិន​មាន​សញ្ញា​នៃ​បញ្ហា​ឡើយ ដោយ​វា​នៅ​រក្សា​ស្ថិរភាព​នៅ​ក្នុង​កម្រិត​២,៣​ភាគរយ ។ របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់ IMF ដែល​បាន​ចេញផ្សាយ​កាល ពី​ពេលថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា…

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ដែល​មនុស្ស​ទូទៅ​ស្គាល់​ថា IMF បាន​អះអាង​ថា អត្រា​អតិផរណានៅ​កម្ពុជា​មិន​មាន​សញ្ញា​នៃ​បញ្ហា​ឡើយ ដោយ​វា​នៅ​រក្សា​ស្ថិរភាព​នៅ​ក្នុង​កម្រិត​២,៣​ភាគរយ ។

របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់ IMF ដែល​បាន​ចេញផ្សាយ​កាល ពី​ពេលថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា អត្រា​អតិផរណា​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២៤​ វា​ឡើង​បន្តិច​ ប៉ុន្តែ​ជា​កម្រិត​មួយទាប​ណាស់​ហើយ ​នៅ​តែ​អាច​គ្រប់គ្រង​បាន ។

ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​ឆ្នាំ​២០២៣ ​អត្រា​អតិផរណា​ គឺ​២,១ ភាគរយ តែ​នៅ​ក្នុងឆ្នាំ​២០២៤​អាច​ឡើង​ដល់ ២,៣​ភាគរយ » ។
ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​នៃ​អត្រា​អតិផរណា​នៅ​កម្ពុជា​នេះ មិនមែនកើត​មាន​តែ​នៅ​កម្ពុជា​នោះ គឺ​វា​មាននៅ​ប្រទេស​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​អាស៊ី និងប៉ា​ស៊ី​ហ្វិ​ក​។

នៅ​ក្នុង​ឆ្នាំ​២០២៥ ​ខាង​មុខ​នេះ ​កំណើន​អតិផរណា​ត្រូវ​គេ​ព្យាករណ៍​ថា ឡើង​ដល់​៣​ភាគរយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​របាយការណ៍​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​ជា​ប្រទេសមួយ​នៅ ក្នុង​តំបន់​អាស៊ី ​និង​ប៉ា​ស៊ី​ហ្វិ​ក ដែល​មាន​ភាព​ធន ​និង​អតិផរណា ខណៈ​ដែល​អត្រាកំណើន សេដ្ឋកិច្ច​វិញ​គឺ​នៅ​ក្នុង​រង្វង់​៦ ភាគរយ​នៅ​ឆ្នាំ​នេះ និង ៦,១ ភាគរយ​នៅ​ឆ្នាំ​២០២៥​ ៕ ដោយ​ ៖ ស ផាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ