ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រើប្រាស់ «ប័ណ្ណបសស»​​ មានស្ថិរភាព​​មិន​មែនចប់ត្រឹមយើងចូលនិវត្តន៍នោះទេ​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯក​ឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងបែបដូច្នេះ…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯក​ឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងបែបដូច្នេះ ក្នុងពិធីផ្សព្វផ្សាយស្ដីពី​ការអនុវត្តរបប​សន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់​អ្នកក្នុងបន្ទុកសមាជិកបសស ជាមន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៦ឧសភានៅសាលា រាជធានីភ្នំពេញ ។

ឯកឧត្តមបន្តថា ក្នុងក្របខណ្ឌរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការទាំងអស់​នឹងទទួលបាននូវអត្ថ​ប្រយោជន៍ខាងលើ ដែលនេះស្តែងឱ្យឃើញពីការគិតគូរពីសំណាក់រាជរដ្ឋាភិបាលទៅដល់សុខទុក្ខ និងជីវភាពរបស់មន្ត្រីរាជការ ដែលជាប្រតិបត្តិករសេវាសាធារណៈ និងមន្ត្រីនគរបាលនៃស្នង​ការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពចំណុះដែលចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សា​ធារណៈតាមរយៈការទទួលរ៉ាប់រងការចំណាយលើថ្លៃព្យាបាលនៅមូលដ្ឋាន សុខាភិបាលសា​ធារណៈ ឬមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូរបស់បសស នៅពេលដែលពួកគាត់ឬអ្នកក្នុងបន្ទុកមានជំងឺ។

ឯកឧត្តម ស៊ុំ សោភ័ណ រដ្ឋលេ​ខាធិការ និងជាតំណាងឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​ វិជ្ជាជីវៈ ដែលអញ្ជើញជាអធិបតីនាឱកាសនោះលើកឡើងថា៖ ដូចដែលយើង បានដឹងស្រាប់ហើយថា៖ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ជាសសរស្តម្ភសំខាន់ក្នុង ការរួមចំណែកកសាងសង្គមជាតិ ក្នុងនោះមានសសរស្តម្ភចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម​ដោយប្រព័ន្ធជំនួយសង្គមជាកម្មវិធីជំនួយសង្គម ដែលទ្រង់ទ្រង់ដោយថវិការាជរដ្ឋាភិបាល។

ដោយឡែក ប្រព័ន្ធសន្តិសុខសង្គម គឺជាប្រព័ន្ធជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមតែបន្តិចបន្ទួចក្នុងការបង់ភាគទាន នៅក្នុងមូលនិធិមួយដើម្បីការពារហានីភ័យពីការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេល ចាស់ជរានិងនៅពេលមានតម្រូវការសេវាសុខភាព ព្រមទាំងហានីភ័យផ្សេងៗទៀត។

ឯកឧត្តមគណៈអធិបតីបានផ្តាំផ្ញើឱ្យអស់លោក លោកស្រីត្រូវខិតខំយកចិត្ត ទុកដាក់ស្តាប់ការផ្សព្វផ្សាយឱ្យបានយល់និងបន្តផ្សព្វផ្សាយដល់បងប្អូននៅមូលដ្ឋានទៀត ព្រមទាំងត្រូវមានការឆ្លើយតបទៅនឹងពួកអគតិដែលនៅតែចិញ្ចឹមចិត្ត វាយប្រហាររាជរដ្ឋាភិបាលរឿងកាតបសសនេះ ហើយយើងត្រូវដឹងថា៖ ចលនា បដិវត្តន៍ពណ៌នៅមាននៅឡើយក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ៕

អត្ថបទសរសេរ ដោយ