ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិនស្គី​ត្រៀម​ជួប​លោក​ត្រាំ​នៅ​​វ៉ា​ស៊ីន​តោន​​ដើម្បី​រក​វិធី​បញ្ចប់​សង្គ្រាម

2 ម៉ោង មុន

ទី​ក្រុង​វ៉ា​ស៊ីន​តោន៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ថ្លែង​ថា​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​វ៉ាស៊ីន​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​ជា​មួយ​លោក​ត្រាំ​។ ​គម្រោង​ជួប​គ្នា​លើក​នេះ​ធ្វើ​ឡើង​ក្រោយ​ជំនួប​កំពូល​ត្រាំ-​ពូទីន​នៅ​អាឡាស់​ស្កា​។ បន្ទាប់​ពី​ជួប​គ្នា​ជិត​បី​ម៉ោង​ លោក​ទាំង​ពីរ​មិន​​ទាន់​​​ឯក​ភាព​គ្នា​ទាំង​ស្រុង​​​នៅ​ឡើយ​ទេ។ ជា​ពិសេស​ចំណុច​សំខាន់​ៗ​។​​ លោក​ហ្សេឡិនស្គី​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​នៅ​ថ្ងៃ​ចន្ទ​ លោក​នឹង​ជួប​លោក​ត្រាំ​នៅ​វ៉ាស៊ីន​តោន​​​ដើម្បី​ពិភាក្សា​គ្នា​លម្អិត​ថា​តើ​ត្រូវ​​រក​ច្រកតាម​ផ្លូវ​ណា​ដើម្បី​បញ្ចប់​​​សង្គ្រាម​…

ទី​ក្រុង​វ៉ា​ស៊ីន​តោន៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ថ្លែង​ថា​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​វ៉ាស៊ីន​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​ជា​មួយ​លោក​ត្រាំ​។ ​គម្រោង​ជួប​គ្នា​លើក​នេះ​ធ្វើ​ឡើង​ក្រោយ​ជំនួប​កំពូល​ត្រាំ-​ពូទីន​នៅ​អាឡាស់​ស្កា​។ បន្ទាប់​ពី​ជួប​គ្នា​ជិត​បី​ម៉ោង​ លោក​ទាំង​ពីរ​មិន​​ទាន់​​​ឯក​ភាព​គ្នា​ទាំង​ស្រុង​​​នៅ​ឡើយ​ទេ។ ជា​ពិសេស​ចំណុច​សំខាន់​ៗ​។​​

លោក​ហ្សេឡិនស្គី​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​នៅ​ថ្ងៃ​ចន្ទ​ លោក​នឹង​ជួប​លោក​ត្រាំ​នៅ​វ៉ាស៊ីន​តោន​​​ដើម្បី​ពិភាក្សា​គ្នា​លម្អិត​ថា​តើ​ត្រូវ​​រក​ច្រកតាម​ផ្លូវ​ណា​ដើម្បី​បញ្ចប់​​​សង្គ្រាម​ និង​ការ​កាប់​សម្លាប់​គ្នា​​​​។ លោក​សូម​អរគុណ​លោក​ត្រាំ​ដែល​ផ្ដល់​ឱ​កាស​ឱ្យ​លោក​ចូល​រួម​ពិភាក្សា​​។ លោក​ហ្សេឡិនស្គី​បាន​ហៅ​ទូរ​ស័ព្ទ​ទៅ​​​លោក​ត្រាំ​នៅ​ថ្ងៃ​សៅរ៍​នេះ​រយៈ​ពេល​ជាង​​១​​ម៉ោង​​កន្លះ​។ បន្ទាប់​ពី​លោក​ទាំង​២​សន្ទនា​គ្នា​បាន១​​ម៉ោង ពួក​អឺរ៉ុប​ និង​ណាតូ​ក៏​ចូល​រួម​នៅ​ក្នុង​ការ​សន្ទនា​គ្នា​ពី​ចម្ងាយ​នោះ​ផង​ដែរ​។

លោក​​​យល់​ថា​វា​ជា​រឿង​សំខាន់​ណាស់​​​ដែល​ត្រូវ​​មាន​​ជំនួប​កំពូល​ត្រី​ភាគី​រវាង​រូប​លោក​ជា​មួយ​លោក​ត្រាំ និង​លោក​​ពូទីន​ដើម្បី​រក​វិធី​បញ្ចប់​សង្គ្រាម​។ តាម​មើលទៅ​ ​លោក​ត្រាំ​ក៏​ប្រាថ្នា​ចង់​បាន​ការ​ជួប​គ្នា​ត្រី​ភាគី​​ផង​ដែរ​។ តាម​ចិត្ត​របស់​លោក​ លោក​ចង់​ឱ្យ​មាន​កិច្ច​ជំនួប​ត​តួ​គ្នា​២​នាក់​រវាង​លោក​ពូទីន និង​លោក​ហ្សេឡិន​ស្គី​ផង​។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ លោក​ត្រាំ​​ទទួល​ស្គាល់​​ថា​បញ្ហា​បូរណ​ភាព​ទឹក​ដី​​មិន​គួរ​លោក​ហ៊ាន​អារ​កាត់​ជំនួស​អ៊ុយ​ក្រែន​ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​នោះ​ទេ​

​​ថ្មី​ៗ​នេះ លោក​​ថ្លែង​ថា​លោក​នឹង​​ទុក​​លទ្ធ​ភាព​ជូន​អ៊ុយ​ក្រែន​ជា​អ្នក​សម្រេច​ដោយ​ខ្លួន​ឯង​ចុះ​។ លោក​គ្រាន់​តែ​ជា​អ្នក​សម្រប​សម្រួល​បញ្ហា​តែ​ប៉ុណ្ណោះ​។ ​លោក​ត្រាំ​នៅ​តែ​គិត​ថា​ការ​ជួប​គ្នា​​​នៅ​អាឡាស់​ស្កា​កាល​ពី​យប់​មិញ​​ទទួល​បាន​ជោគ​ជ័យ​។ ការ​ជួប​គ្នា​នោះ​ត្រូវ​លោក​ឱ្យ​​​ពិន្ទុ​​ដប់​លើ​ដប់​។ នៅ​លើ​បណ្ដាញ​អ៊ិច​ លោក​ហ្សេឡិនស្គី​សរ​សេរ​រៀប​រាប់​ថា​បញ្ហា​ធំ​ទាល់​តែ​ថ្នាក់​ដឹកនាំ​កំពូល​ទើប​ហ៊ាន​អារ​កាត់​បាន​។

ហេតុ​ដូច្នេះ ​លោក​យល់​ថា​គួរ​ណាស់​រៀប​ចំ​គម្រោង​ជួប​គ្នា​ត្រី​ភាគី​ដែល​លោក​ចាត់​ទុក​ជា​ការ​ស័ក្ដិ​សម​​បំផុត​​។ មេ​ដឹក​នាំ​អ៊ុយ​ក្រែន​រូប​នេះ​​យល់​ថា​គេ​ត្រូវ​តែ​ចារិក​ទុក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​នូវ​ការ​ធានា​សន្តិ​សុខ​ជាតិ​សម្រាប់​អ៊ុយ​ក្រែន​។ ​លោក​អះ​អាង​ថា​ទាល់​តែ​ធ្វើ​ដូច្នេះ​​ទើប​អាច​ទប់​ស្កាត់​​ការ​វាយ​​ប្រហារ​របស់​រុស្ស៊ី​នា​ពេល​អនា​គត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ