ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​កំពូល​ត្រាំ-​ពូទីន​បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង​អ្វី​ទាំង​អស់

5 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ ការ​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ត្រាំ និង​លោក​ពូទីន​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​យប់​មិញ​បន្ទាប់​ពី​អស់​លោក​ទាំង​២​ជួប​គ្នា​ជិត​បី​ម៉ោង​ ប៉ុន្តែ​មិន​អាច​សម្រេច​បាន​សាច់​ការ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ​។ មានន័យ​ថា​កិច្ច​ជំនួប​នេះ​គ្មាន​លទ្ធ​ផល​អ្វី​ទាំង​អស់​។ លោក​ត្រាំ​និយាយ​បែប​ភាសា​ការ​ទូត​ថា​ភាគី​ទាំង​២​បាន​ឯក​ភាព​គ្នា​ទៅ​លើ​ចំណុច​ជា​ច្រើន​ និង​នៅ​សល់​តែ​ចំណុច​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ឯក​ភាព​។ លោក​ថា​ចំណុច​ដែល​មិន​ទាន់​ឯក​ភាព​នោះ​ចំណុច​ខ្លះ​មាន​សារៈ​សំខាន់​ជាទី​បំផុត​ និង​ចំណុច​ខ្លះ​មិន​សូវ​សំខាន់​ពេក​ទេ​។ សម្រេច​សម្រួច​នៅ​ទី​បញ្ចប់​…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ ការ​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ត្រាំ និង​លោក​ពូទីន​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​យប់​មិញ​បន្ទាប់​ពី​អស់​លោក​ទាំង​២​ជួប​គ្នា​ជិត​បី​ម៉ោង​ ប៉ុន្តែ​មិន​អាច​សម្រេច​បាន​សាច់​ការ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ​។ មានន័យ​ថា​កិច្ច​ជំនួប​នេះ​គ្មាន​លទ្ធ​ផល​អ្វី​ទាំង​អស់​។ លោក​ត្រាំ​និយាយ​បែប​ភាសា​ការ​ទូត​ថា​ភាគី​ទាំង​២​បាន​ឯក​ភាព​គ្នា​ទៅ​លើ​ចំណុច​ជា​ច្រើន​ និង​នៅ​សល់​តែ​ចំណុច​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ឯក​ភាព​។ លោក​ថា​ចំណុច​ដែល​មិន​ទាន់​ឯក​ភាព​នោះ​ចំណុច​ខ្លះ​មាន​សារៈ​សំខាន់​ជាទី​បំផុត​ និង​ចំណុច​ខ្លះ​មិន​សូវ​សំខាន់​ពេក​ទេ​។ សម្រេច​សម្រួច​នៅ​ទី​បញ្ចប់​ កិច្ច​ជំនួប​នេះ​​គឺ​គ្មាន​លទ្ធ​ផល​។

លោក​ត្រាំ​ថា​កិច្ច​ជំនួប​ជា​មួយ​លោក​ពូទីន​មិន​អាច​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​អ្វី​ទេ​។ ប៉ុន្តែ​លោក​អះអាង​​​ថា​កិច្ច​ជំនួប​នេះ​និយាយ​រឿង​សាច់​ការ​បាន​ច្រើន​​។ លោក​ទាំង​២​គ្រាន់​តែ​ជម្រាប​ជូន​ដោយ​សង្ខេប​ថា​ការ​ចរ​ចា​រីក​ចម្រើន​ទៅ​មុខ​។ ប៉ុន្តែ​គ្មាន​ការ​ធ្វើ​អត្ថា​ធិប្បាយ​ ឬ​​ការ​ទទួល​សំណួរ​ពី​អ្នក​សារ​ព័ត៌​មាន​​ឡើយ​​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ក្រោយ​កិច្ច​​ជំនួប​នេះ​រុស្ស៊ី និង​អ៊ុយ​ក្រែន​អាច​នឹង​ឈាន​ដល់​បទ​ឈប់​បាញ់​ដែរ​ឬ​ទេ​។ ជា​ការ​ផ្ដាំ​ផ្ញើ​ដោយ​សង្ខេប លោក​ពូទីន​រំពឹង​ថា​អ៊ុយ​ក្រែន និង​អឺរ៉ុប​នឹង​ទទួល​យក​លទ្ធ​ផល​ជួប​គ្នា​លើក​នេះ​ដោយ​ស្ថាប​នា ហើយ​នឹង​មិន​រំខាន​ការ​ចរ​ចា​ដែល​កំពុង​មាន​ដំណើរ​ការ​ទៅ​មុខ​នោះ​ទេ​។

សម្រាប់​លោក​ពូទីន​ ជំនួប​កំពូល​លើក​នេះ​ជួយ​គាត់​បាន​ច្រើន​ណាស់​។ ទោះ​បីចេញ​លទ្ធផល​បែប​ណា​ក្ដី​ ប៉ុន្តែ​ជំនួបនេះ​ជា​សញ្ញា​បង្ហាញ​ថា​គាត់​កំពុង​មាន​ជ័យ​ជម្នះ​។ លោក​ពូទីន​អាច​ឆ្លៀត​ឱកាស​ពី​ជំនួប​លើក​នេះ​​ដើម្បី​ជា​សារ​នយោបាយ​ប្រាប់​ពិភព​លោក​ ជា​ពិសេស ក្រុម​បស្ចិម​ប្រទេស​​ថា​ពួក​គេ​ខិត​ខំ​ប្រើ​ «យុទ្ធ​សាស្ត្រ​ដាក់​ឱ្យ​នៅ​ឯកោ» ទៅ​លើ​រូប​លោក​ និង​ប្រទេស​របស់​លោក​មិន​បាន​ជោគ​ជ័យ​ទេ។

លោក​ត្រាំ​សង្ឃឹម​ថា​ការ​រំលត់​ភ្លើង​សង្គ្រាម​អ៊ុយ​ក្រែន​នឹង​នាំ​យក​សន្តិ​ភាព​សម្រាប់​តំបន់​នោះ​ និង​ក៏​ជួយ​លើក​មុខ​មាត់​របស់​គាត់​ដែល​ចង់​បាន​ឈ្មោះ​ជា​អ្នក​ស្វែង​រក​សន្តិ​ភាព​​។ លោក​​​ប្រកាស​ជា​ចំហ​ថា​គោល​បំណង​នៃ​ការ​ជួប​គ្នា​នេះ​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ និង​ជំរុញ​ឱ្យ​លោក​ពូទីន​ត្រៀម​ជួប​គ្នា​​ជា​មួយ​លោក​ហ្សេឡិនស្គី​ដើម្បី​បញ្ចប់​សង្គ្រាម​។ កាល​ពី​មុន​នេះ​ លោក​ហ្សេ​ឡិនស្គី និង​អឺរ៉ុប​បារម្ភ​ថា​លោក​ត្រាំ​អាច​នឹង​និយាយ​អន្ត​នោ​ម័ត​តែ​២​នាក់​លោក​ពូទីន​ ហើយ​កាត់​ដី​អ៊ុយ​ក្រែន​ទាំង​ដុំ​ៗ​ទៅ​ឱ្យ​រុស្ស៊ី​។​

ដើម្បី​ឱ្យ​អស់​សង្ស័យ​ លោក​ត្រាំ​មុន​នឹង​ឡើង​ជិះ​យន្ត​ហោះ​អ៊ែ​ហ្វោះ​វាន់ (Air Force One) លោក​ថា​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​បញ្ហា​បូរណ​ភាព​ទឹក​ដី​របស់​អ៊ុយ​ក្រែនជាសិទ្ធិ​សម្រេច​របស់​​​អ៊ុយ​ក្រែន​​​។ លោក​បញ្ជាក់​ថា​លោក​​មក​ទី​នេះ​មិន​មែន​ចរ​ចា​គ្នា​ជំនួស​មុខ​ឱ្យ​អ៊ុយ​ក្រែន​នោះ​ទេ​។ លោក​​គ្រាន់​តែ​​ជា​អ្នក​សម្រប​សម្រួល​គ្នា​ដើម្បី​នាំ​យក​​លោក​ពូទីន និង​លោក​ហ្សេឡិនស្គី​​​អង្គុយ​​នៅ​តុ​ចរ​ចា​​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ