ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃ​ស្រុក​ឱ​រ៉ា​ល់​បង្ក្រាបឡាន​ដឹកឈើ​របស់​ឈ្មួញ​ចាស់វស្សាដឹក​ចេញពី​តំបន់​ជាំ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់

10 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ ដែល​គេ​ស្គាល់​ច្បាស់​ថា​ ជា​របស់​ថៅ​ម្នាក់​ចាស់វស្សា​(​រកស៊ី​យូរហើយ​) ត្រូវ​បាន​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឱ​រ៉ា​ល់​បង្ក្រាប​បាន ខណៈ​ដែល​ថៅកែ​ឈើ​រូប​នោះ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពី​តំបន់​ជាំ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ក្រោម​ការ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ផង​ដែរ​។…

ខេត្តកំពង់ស្ពឺ​ ៖ រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ ដែល​គេ​ស្គាល់​ច្បាស់​ថា​ ជា​របស់​ថៅ​ម្នាក់​ចាស់វស្សា​
(​រកស៊ី​យូរហើយ​) ត្រូវ​បាន​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឱ​រ៉ា​ល់​បង្ក្រាប​បាន ខណៈ​ដែល​ថៅកែ​ឈើ​រូប​នោះ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពី​តំបន់​ជាំ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ក្រោម​ការ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ផង​ដែរ​។

ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​ថៅកែ​ចាស់វស្សា​ពី​សំណាក់​មេព្រៃ​ស្រុក​ឱ​រ៉ា​ល់​ធ្វើ​ឡើង​ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ក្នុង​ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ ។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មន្ត្រី​របស់​លោក​ពិតជា​បាន​ធ្វើការ​បង្ក្រាប​រថយន្ត​ដឹកឈើ​មែន​។ នៅ​មុន​ពេល​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ​នេះ​បាន គឺ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សង្កែ​សាទ​ប ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ម៉ាក ត្រូពិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-5161 ពេល​ឃើញ​ដូច​នោះ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ធ្វើការ​ឃាត់ ឆែកឆេរ​មើល ក៏​ឃើញ​មាន​ផ្ទុក​ឈើ​ជ្រុង​ចំនួន​០៤​កំណាត់ ស្មើនឹង​០៣​ម៉ែត្រត្រីគុណ​៤១០ ដោយ​គ្មាន​លិខិតអនុញ្ញាត​ដឹក​ជញ្ជូន​ពី​រដ្ឋបាល​ព្រៃឈើ នោះ​ឡើយ​។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ថា ក្រោយ​ធ្វើការ​វាស់វែង រថយន្ត​ដឹកឈើ​ខាងលើ រួម​ជាមួយ​វត្ថុ​តាង​(​ឈើ​ឃ្លុំ​) មន្ត្រី​ជំនាញ​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សង្កែ​សាទ​ប រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ស្តី​ពី​រដ្ឋបាល​ព្រៃឈើ​។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ម៉ាក​ត្រូពិច​ដែល​មេព្រៃ​បង្ក្រាប​បាន​នេះ ជា​របស់​ថៅកែ​ចាស់វស្សា ឈ្មោះ ថៅកែ ទូច អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ម្តុំ​ប្រឡាយ​ច្បារមន ក្នុង​សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ថៅកែ ទូច នេះ​ល្បីឈ្មោះ​បោះ​សម្លេង​រាប់​ឆ្នាំ​មក​ហើយ រឿង​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​នេះ​។

ប្រភព​ព័ត៌មាន​ដដែល​បាន​បង្ហើប​ទៀត​ថា ថៅកែ​ចាស់វស្សា ឈ្មោះ ទូច នេះ​បាន​ទៅ​លើក​ឈើ​ពី​ឈ្មោះ សេង អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ និង ដើរ​ប្រមូល​ទិញ​ឈើ​ពី​អ្នក​ដែល​កាប់​ឈើ​ដឹក​ចេញពី​ព្រៃស្តុក នៅ​ម្តុំ​ខាងលិច​ផ្សារ​ជាំ ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ហើយ​លក់​ឱ្យ​ថៅកែ ទូច នេះ​រហូត ឆ្លងកាត់​ស្នាក់​ការ​រង​បរិស្ថាន​ជាំ ឆ្លងកាត់​ស្នាក់​ការ​បរិស្ថាន​ខាងត្បូង​បឹង​ទន្លេសាប និង​ស្នាក់​ការ​ធំ​របស់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​មាន​លោក ស៊ុន សុខ​លាង ជា​ប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ផង​ដែរ ទើប​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឱ​រ៉ា​ល់​បង្ក្រាប​បាន​តែ​ម្តង​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ