ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះត្រែង​បា.ក់​ច្រាំង​ជាង​១០០០​ម៉ែត្រ​កន្លែង​ខ្លះ​ជម្រៅ​ដល់​៤០​ម៉ែត្រ​កំពុង​យារ​យី​លំនៅ​ឋាន​ពលរដ្ឋ

4 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ កោះ​២ ​គឺជា​កោះ​មួយ​ដែល​ដុះ​ដោយ​ធម្មជាតិ​នៅ​កណ្ដាល​ទន្លេមេគង្គ​មានទឹក​ព័ទ្ធ​ជុំវិញ​ទាំង​រដូវប្រាំង​ និង​វស្សា ​។​ ជាមួយ​នោះ​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៦១៥​គ្រួសារ​ ស្មើនឹង​ជាង​២៤០០​នាក់ មិន​ដែល​ជួប​និង​បញ្ហា​គ្រោះ​ធម្មជាតិ​នោះ​ទេ​…

ខេត្ត​ត្បូងឃ្មុំ​ ៖ កោះ​២ ​គឺជា​កោះ​មួយ​ដែល​ដុះ​ដោយ​ធម្មជាតិ​នៅ​កណ្ដាល​ទន្លេមេគង្គ​មានទឹក​ព័ទ្ធ​ជុំវិញ​ទាំង​រដូវប្រាំង​ និង​វស្សា ​។​ ជាមួយ​នោះ​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៦១៥​គ្រួសារ​ ស្មើនឹង​ជាង​២៤០០​នាក់ មិន​ដែល​ជួប​និង​បញ្ហា​គ្រោះ​ធម្មជាតិ​នោះ​ទេ​ ។ ​ទើបតែ​មក​ដល់​រដូវវស្សា​នេះ​ដោយ​សារ​តែ​ចរន្តទឹក​ហូប​ខ្លាំង​ ជា​ហេតុ​បណ្ដាល​ឱ្យ​បាក់​ច្រាំង​ប្រវែង​ជាង​១០០០​ម៉ែត្រ ​និង​បាន​ចូល​ជម្រៅ​៥​ម៉ែត្រ ​ទៅ​ដល់​៤០​ម៉ែត្រ ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ ជាមួយ​នោះ​គេ​ឃើញ​វត្តមាន​លោក​សយ ទូច អភិបាលស្រុក​ក្រូចឆ្មារ​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​តែ​ម្ដង ​។

លោក​ខូ​វ អ៊ មេឃុំ​កោះ​២ មាន​ប្រសាសន៍​ឲ្យ​ដឹង​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ សីហា​ ឆ្នាំ​២០២៥​ថា​ គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​បាន​ចាប់ផ្ដើម​កើតឡើង ​នៅ​ថ្ងៃ​ទី​១៤ ​សីហា ដោយ​បាន​បាក់​តិច​ៗ ​ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥​ សីហា​ ឆ្នាំ​២០២៥ គឺ​ទឹកបាន​ហូរ​ច្រោះ​បាក់​ផ្លូវ​បេតុង​ប្រវែង​២០​ម៉ែត្រ ដែល​ព្រះ​សង្ឃ​ជា​អ្នក​សាងសង់ សម្រាប់​ពុទ្ធបរិស័ទ ​និង​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​ពី​ចំណុច​កំពុងដរ​កោះត្រែង ឆ្លង​ទៅ​ក្រូចសើច ត្រើយម្ខាង​ទៀត​ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

មេឃុំ​កោះ​២​មាន​ប្រសាសន៍​បន្ត​ថា ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩​ មក​ដល់​ឆ្នាំ​២០២៣​ ឃុំ​កោះ​២ ទាំងមូល​ មាន​បណ្ដោយ​ប្រវែង​ជាង​១០០០​ម៉ែត្រ ​មិន​ដែល​ជួប​និង​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​ម្ដងណា​ឡើយ​ ទើបតែ​មក​ដល់​ឆ្នាំ​២០២៤ និង​២០២៥ នេះ កោះត្រែង​បាក់​ច្រាំង​ជាង​១០០០​ម៉ែត្រ​កន្លែង​ខ្លះ​ជម្រៅ​ដល់​៤០​ម៉ែត្រ ​កំពុង​យារ​យី​លំនៅ​ឋាន​ពលរដ្ឋច្រាំង​ទន្លេ បាន​បាក់​ស្រុត​កត្តា​នេះ​ត្រូវ​បាន​រូប​លោក​សន្និដ្ឋាន​ថា​ មក​ពី​ដុះ​ខ្សាច់​នៅ​ក្បាលជ្រោយ ជា​ហេតុ​ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​មក​បុក​ចំ​ច្រាំង​ទន្លេ​ជា​ហេតុ​បណ្ដាល​ឲ្យ​បាក់​បន្តបន្ទាប់​មាន​ចំនួន​៤ កន្លែង​ស្មើនឹង​ជាង​១០០០​ម៉ែត្រ​គឺ​ច្រាំង​ចាប់ផ្ដើម​បាក់​នៅ​វេលា​ម៉ោង​៨​ និង​២០​នាទី​ព្រឹក​បន្ត​រហូត​ដល់​ល្ងាច​បាន​បាក់​ជម្រៅ​ចូល​ប្រហែល​៤០​ម៉ែត្រ នៅ​សល់​ប្រវែង​១០​ម៉ែត្រ​ទៀត​នឹង​ដល់​បង្គោល​ភ្លើងអគ្គិសនី​។​

ជាមួយគ្នា​នោះ​ កម្លាំង​អគ្គិសនី​ក៏​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​រួចរាល់​ ដើម្បី​និង​អន្តរាគមន៍​ធ្វើ​យ៉ាងណា​ ដោយ​នាំ​គ្នា​រូប​ខ្សែភ្លើង​ចេញ​ដើម្បី​បង្ការ​កុំ​ឲ្យ​បាក់​ដោយ​ទាំង​ខ្សែភ្លើង​ហើយ​បង្ក​គ្រោះថ្នាក់​ជាយ​ថៈ​ហេតុ​ណាមួយ​។ ​លោក​មេឃុំ​បាន​ច្រើន​រំលឹក​ថា​ ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​១៩៧៩ មក​ដល់​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​រស់នៅ​លើ​កោះ​នេះ​អាស្រ័យ​ផល​ធ្វើស្រែ​ចំការ​ពិសេស​គឺ​ក្រូចថ្លុង​កោះ​២ ដែល​មាន​រសជាតិ​ឆ្ងាញ់​ដែល​មាន​កើន​ដល់​ជាង ៦០០​គ្រួសារ​។

​ក្រោយ​ពី​រូប​លោក​បាន​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ ​ត្រូវ​បាន​លោក​អភិបាលស្រុក​ក្រូចឆ្មារ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​១៥​ សីហា​ រហូត​ដល់​ពេល​ល្ងាច​មិន​ទាន់​ត្រឡប់​ទៅ​វិញ​នោះ​ទេ កំពុង​តែ​តាមដាន​មើល​ពី​ស្ថានភាព​គ្រោះ​ធម្មជាតិ​បាក់​ច្រើន​ទន្លេ​នេះ​។​

សូម​បញ្ជាក់​ថា​ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង​សង់​អំពី​ឈើ​ដែល​មាន​ទំហំ​៥​គុណ​៨ ម៉ែត្រ​របស់​ឈ្មោះ​ប៊ុ​ន ឡេ​ង ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ ត្រូវ​បាន​រុះ​ទាន់​ពេល​លុះ​ពេល​ស្អែក​ឡើង​ ក៏​ស្រាប់តែ​បាក់​ច្រាំង​មុខ​ដល់​ផ្ទះ​តែ​ម្ដង​ ។

​ដោយឡែក​ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ ​មិន​ទាន់​រង​ផល​ប៉ះពាល់​នោះ​ទេ ​ដោយសារ​ច្រាំង​ទន្លេ​នៅ​រៀង​ឆ្ងាយ តែ​អាជ្ញាធរ​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់យ៉ាង​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ