ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល​-​ណ​ង​ណុ​ក​ខៀន ចាប់ផ្តើម​មាន​ទំនិញ​ឆ្លងកាត់ ក្រោយ​ស្ងាត់​ជិត​៧​ឆ្នាំ​ដោយ​វិបត្តិ​កូ​វី​ដ១៩​

16 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល​កម្ពុជា​-​ណ​ង​ណុ​ក​ខៀន​ឡាវ ចាប់តាំងពី​ខែ​ក​ក្ត​ដា​​រ​ហូត​មកនេះ​ គេសង្កេត​ឃើញ​មានការ​កើនឡើង​នូវ​រថយន្ត​ខ្នាត​ធំ​ឆ្លងកាត់​ពី​ប្រទេស​ឡាវ​មក​កាន់​កម្ពុជា ក្រោយ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​ស្ងប់ស្ងាត់​ប្រមាណ​ជា​ជិត​៧​ឆ្នាំ​ដោយ​សារ​​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ១៩​រីក​រាលដាល​ជាស​កល​ ។ ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ក្នុងខេត្តស្ទឹងត្រែង​ មាន​សក្តានុពល​អំ​ណោយ​ផល​ចំពោះ​ប្រទេស​ឡាវ និង​ប្រ​ទេស​ចិន…

ខេត្តស្ទឹងត្រែង ​៖ ​ច្រក​អន្តរជាតិ​ត្រពាំង​គ្រៀល​កម្ពុជា​-​ណ​ង​ណុ​ក​ខៀន​ឡាវ ចាប់តាំងពី​ខែ​ក​ក្ត​ដា
​​រ​ហូត​មកនេះ​ គេសង្កេត​ឃើញ​មានការ​កើនឡើង​នូវ​រថយន្ត​ខ្នាត​ធំ​ឆ្លងកាត់​ពី​ប្រទេស​ឡាវ​មក​កាន់​កម្ពុជា ក្រោយ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​ស្ងប់ស្ងាត់​ប្រមាណ​ជា​ជិត​៧​ឆ្នាំ​ដោយ​សារ​​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ១៩​រីក​រាលដាល​ជាស​កល​ ។

​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ក្នុងខេត្តស្ទឹងត្រែង​ មាន​សក្តានុពល​អំ​ណោយ​ផល​ចំពោះ​ប្រទេស​ឡាវ និង​ប្រ​ទេស​ចិន គឺ​តែង​មានការ​ទំនាក់ទំនង​ល្អ រួម​គ្នា​ចំបង​លើ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​។​បន្ទាប់​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ១៩​រីក​រាលដាល​ជា​សកល​រដ្ឋាភិបាល​រវាង​ប្រទេស​និង​ប្រទេស​បាន​បង្ខំ​អោយ​មានការ​បិត​ខ្ទប់​ច្រក​ទ្វារ​រាងខ្លួន​ក្នុង​គោលបំណង​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​ដ៏​កាច​សាហាវ​ ។

ច្រក​ទ្វារ​អន្តរជាតិ​នេះ​ ក៏​បន្ត​ស្ងាត់​ជ្រងំ​ចាប់ពី​ឆ្នាំ​២០១៩ រហូត​ដល់​ឆ្នាំ​២០២៥ បើ​ទោះបី​ជំងឺ​កូ​វី​ដ​១៩ ​បាន​ធូ​រស្រាល​ក្តី ។​ ភាព​តានតឹង​រវាង​កម្ពុជា​-​ថៃ​បាន​កើតឡើង​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ទាំងអស់​​ត្រូវ​បាន​បិទ​ដោយ​ឯកតោភាគី​ថៃ ទើប​កំឡុង​ខែ​ក​ក្ត​ដា​២០២៥​មានការ​ដោះ​ដូរទំនិញ​ចម្រុះ​រួម​ទាំង​ការ​នាំ​សត្វ​ឆ្លងកាត់​ច្រក​ទ្ចា​រ​អន្តរជាតិ​ណ​ង​ណុ​ក​ខៀន​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​។

ប្រធាន​គយ​ និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារអន្តរជាតិ​ត្រពាំង​គ្រៀល​កម្ពុជា​លោក នៅ គង់ បាន​បញ្ជាក់​ថា​ ​រាល់​ដោះ​ដូរ​ទំនិញ​ឆ្លងកាត់​ច្រក​ គឺ​មានការ​ត្រួត​ពិ​និត្យ​ច្បាស់លាស់​លើ​ឯកសារ​ច្បាប់​ និង​បង់​ពន្ធគយ​ត្រឹមត្រូវ​លើកលែងតែ​មុខទំនិញ​ដែល​រាជរដ្ឋាភិបាល​ហាមឃាត់​ដូច​ជា​បន្លែ​និង​ផ្លែ​ឈើ ប្រេងឥន្ធនៈ​និង​ឧស្ម័ន ។

លោក​បន្ត​ថា ​យើង​បាន​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​រាជរ​ដ្ឋា​ភិបាល​និង​អគ្គនាយកដ្ឋាន​គយ​និងរ​ដ្ឋាករ ហើយ​រាល់​ទំនិញ​ដែល​ឆ្លងកាត់​នេះ​គឺ​បាន​បង់ពន្ធ​សួយ​សារ​ជូន​គាត់​ត្រឹមត្រូវ​ និង​មិន​អាច​គេចវេស​ពី​ការ​បង់ពន្ធ​អ្វី​នោះ​ដែរ​ ។

ពាក់ព័ន្ធ​ទៅ​នឹងការ​នាំ​ចូល​សត្វ​មានដូច​ជា​គោ​ ​ក្របី តំណាង​ក្រុមហ៊ុន​រតនៈ​សិន បាន​បញ្ជាក់​ថា​៖ ​ការ​នាំ​ចូលនេះ​ ក្រុមហ៊ុន​បាន​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ច្បាស់លាស់ ដោយ​បានឆ្លងកាត់​គយ​ និង​រដ្ឋាករ​អង្គភាព​ពាក់ព័ន្ធ​ប្រចាំ​ច្រក​ទ្ចា​រ និង​ការ​ត្រួតពិនិត្យ​ផ្ទាល់​ពី​បសុព្យាបាល​សត្វ​នៃ​មន្ទីរ​ក​សិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​យើង​សង្កេត​ឃើញ​ថា ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​ ហាក់​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ​ខណៈ​សេដ្ឋកិច្ច​ច្រក​ទ្វារ​បាន​ដំណើរការ​ឡើង​វិញ មានការ​អ៊ូអរ​លក់ដូរ​ប្រកប​អាជីវកម្ម​ប្រសើរ​ឡើង​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ