ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រ​កាយ​ស្តារ​ស្ទឹងស្លា.ប់ ស្រាប់តែប្រទះ​ឃើញ​ពុទ្ធបដិមា

12 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពីព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ លោក ហ៊ិន សោភ័ណ ប្រធាន​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ កាលពីព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ លោក ហ៊ិន សោភ័ណ ប្រធាន​មន្ទីរ​វប្ប​ធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ និង​ក្រុមការងារ​ការិយាល័យ​បេតិកភណ្ឌ សហការ​ជាមួយ​ការិ​យាល័យ​នគរបាល​ការពារ​បេតិកភណ្ឌ រដ្ឋបាល​ស្រុក​ស​ន្ទុ​ក និង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​វត្ថុ​សិល្បៈ​រក​ឃើញ​ថ្មី​ចំនួន​១​អង្គ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​។

លោក​ប្រធាន​មន្ទីរ​បានឱ្យ​ដឹង​ថា រូប​បដិមា​នេះ ​ត្រូវ​បាន​អ្នកបើកបរ​គ្រឿងចក្រ​ម្នាក់​ឈ្មោះ កាក់ ប៊ុ​ន​ថន ប្រទះ​ឃើញ​នៅ​ត្រង់​ចំណុច​ខាងលិច​វត្ត​ពង្រ​ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ ក្នុង​ពេល​ប្រតិបត្តិការ​នៃ​ការ​ជីក​កកាយ​ស្តារ​ស្ទឹង​ស្លាប់​ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ជី​មាឃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

ក្រោយ​ពី​ការ​ត្រួតពិនិត្យ​ចប់​សព្វគ្រប់​មក ជា​លទ្ធផល​បាន​បង្ហាញ​ថា បដិមា​នេះ​ធ្វើ​អំពី​ស្ពាន់ ដែល​ទំនងជា​រូបតំណាង​នៃ​ទេព​ក្នុង​ព្រះពុទ្ធ​សាសនា​និកាយ​មហាយាន ដែល​គេ​ស្គាល់​ព្រះ​នាម​ថា ព្រះ​ពោធិសត្វ អ​វ​លោ​តិ​កេ​ស្វរ (​លោ​កេ​សូរ​) ឬ​អាច​ជា​ព្រះ​ពោធិសត្វ​មៃ​ត្រេ​យ (​សិ​អារ្យ​មេ​ត្រិ​យ​) ការ​សន្និដ្ឋាន​នេះ ​មិន​ប្រាកដ​ទាំងស្រុង​នោះ​ទេ ដោយសារ​នៅ​លើ​រូប​បដិមា​អង្គ​មានការ​បាក់បែក​នៅ​ត្រង់​ចំណុច​ថ្ងាស​ និង​ផ្នួងសក់ ដែល​ជា​លក្ខណៈ​សម្គាល់​អំពី​ទេព​ទាំង​ពីរ​នេះ តាម​ទម្រង់​ព្រះ​ភក្ត្រ និង​សំពត់​របស់​ទេព បដិមា​នេះ​ទំនង​ស្ថិត​នៅ​ក្នុង​រចនាបថ​បាខែង​ក្នុង​(​គ​.​ស​.៨៩៣ – ៩២៥) ក្នុង​រជ្ជកាល​ព្រះបាទ​ស្រី​យ​សោ​វរ្ម័ន​ទី​១ ឬ​ព្រះបាទ​ស្រី​ហ​ស៌​វរ្ម័ន​ទី​១បន្ទាប់​ពី​បាន​ទទួល​រូប​បដិមា​នេះ បាន​យក​មក​រក្សា​ទុក​នៅ​សារមន្ទីរ​ខេត្តកំពង់ធំ​នៅ​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ