ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូង​មី​សើម​ឆ្នាំ​នេះ​បានថោក ​ឈ្មួញ​ទិញ​១​តោន​​តំលៃ​១៥​ម៉ឺន​រៀល ​បើ​ធៀប​ឆ្នាំ​មុន​១​តោន​តំលៃ​៤០​ម៉ឺន​រៀល​ ​

12 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ដំឡូង​មី​សើម​ឆ្នាំ​នេះ​បានថោក ​ឈ្មួញ​ទិញ​១​តោន​តំលៃ​១៥​ម៉ឺន​រៀល ​បើ​ប្រៀប​ធៀប​ឆ្នាំ​មុន​១​តោន​តំលៃ​៤០​ម៉ឺន​រៀល​ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥​ នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ដំឡូង​មី​សើម​ឆ្នាំ​នេះ​បានថោក ​ឈ្មួញ​ទិញ​១​តោន​តំលៃ​១៥​ម៉ឺន​រៀល ​បើ​ប្រៀប​ធៀប​ឆ្នាំ​មុន​១​តោន​តំលៃ​៤០​ម៉ឺន​រៀល​ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥​ នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​ ។

ប្រជា​កសិករ​បាន​ប្រាប់​ថា ​ដំឡូង​មី​ស្រស់​ឆ្នាំ​នេះ ​ឈ្មួញ​ទិញ​ថោក​១​តោន​លក់​បាន​តំលៃ​១៥​ម៉ឺន​រៀល ​បើ​ប្រៀបធៀប​ឆ្នាំ​មុន​១​តោន​លក់​បាន​តំលៃ​៤០​ម៉ឺន​រៀល​ ខុស​តំលៃ​ប្រមាណ​២៥​ម៉ឺន​រៀល ដែល​ធ្វើ​អោយ​ប្រជា​កសិករ​ជួប​ការ​លំបាក ​ដោយ​យក​ទៅ​ទូទាត់​ថ្លៃ​ដាំ​និង​ជី​ថ្នាំ​មិន​រួចខ្លួន​ឡើយ​។

ប្រជា​កសិករ​បាន​ទទូច​សុំ​អោយ​អាជ្ញាធរ​ខេត្ត​/​ស្រុក​ និង​មន្ទី​រ ក្រសួង​ជំនាញ​ជួយ​អន្តរាគមន៍​រក​
ទីផ្សារ​ដំឡូង​មី​ជូន​ប្រជា​កសិករ​ផង ​ព្រោះ​ឈ្មួញ​ទិញ​ថោក​ដឹក​មក​ដល់ទី​លាន​សម្ងួត​​ក្នុង​១​តោន​ឈ្មួញ​ទិញ​តំលៃ​បាន​ត្រឹមតែ​១៥​ម៉ឺន​រៀល ​ពិតជា​តំលៃ​ថោក​ជាង​ឆ្នាំ​មុន​ជិត​៧០​ភាគរយ​ដែល​ធ្វើ​អោយ​ប្រជា​កសិករ​ជួប​ការ​លំបាក​ខ្លាំង​។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម រុក្ខា​ប្រ​មាញ់​ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា​ ​នៅ​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​នេះ​ ប្រជា​កសិករ​ដាំដំឡូង​មី​មាន​ផ្ទៃ​ទី​ជាង​៧​ម៉ឺន​ហិ​កតា រហូត​ដល់​ពេល​នេះ​​ទើប​ប្រមូល​ផល​បាន​តិចតួច​នៅ​អំឡុង​ខែតុលា​ និង​ខែវិច្ឆិកា ឆ្នាំ​២០២៥ ​ប្រជា​កសិករ​ដល់​រដូវ​ប្រមូល​ផល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ