ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ជំនន់​១​ប្រាវ​ស.ម្លាប់​មនុស្ស​ជាង​បី​រយ​នាក់​នៅ​ប៉ាគី​ស្ថាន

1 នាទី មុន

ទី​ក្រុង​ឥស្លាម​ម៉ា​បាត​៖ ជា​រឿង​ដ៏​គួរ​ឱ្យ​សោក​ស្ដាយ​ ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែកប៉ុណ្ណោះ​មនុស្ស​ជាង​បី​រយ​នាក់​ត្រូវ​បង់​សង្ខារ​ដោយសារ​គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​នៅ​ប្រទេស​ប៉ាគីស្ថាន​​ភាគ​ពាយព្យ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈ​ពេល​២​ថ្ងៃ​ជាប់​គ្នា​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​ដែល​ហក់​ឡើង​យ៉ាង​ឆាប់​រហ័ស និង​ហូរ​ចាក់​ទៅ​តំបន់​ទំនាប​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​​បន្ត​ស្វែង​រក​មនុស្ស​រាប់​សិប​នាក់​ទៀត​ដែល​នៅ​បាត់​ខ្លួន​នៅ​ឡើយ​។ ពួក​គេ​ត្រូវ​រើ​កកាយ​កម្ទេច​កម្ទី​ដែល​នៅរាយ​ប៉ាយ​តាម​ផ្លូវ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ស្វែង​រក​។ ផ្នែក​ឧតុ​និយម​ព្យាករ​ថា​ភ្លៀង​នឹង​បន្ត​ធ្លាក់​ឥត​ដាច់​គ្រាប់​ទេ​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា​។…

ទី​ក្រុង​ឥស្លាម​ម៉ា​បាត​៖ ជា​រឿង​ដ៏​គួរ​ឱ្យ​សោក​ស្ដាយ​ ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែកប៉ុណ្ណោះ​មនុស្ស​ជាង​បី​រយ​នាក់​ត្រូវ​បង់​សង្ខារ​ដោយសារ​គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​នៅ​ប្រទេស​ប៉ាគីស្ថាន​​ភាគ​ពាយព្យ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈ​ពេល​២​ថ្ងៃ​ជាប់​គ្នា​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​ដែល​ហក់​ឡើង​យ៉ាង​ឆាប់​រហ័ស និង​ហូរ​ចាក់​ទៅ​តំបន់​ទំនាប​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​​បន្ត​ស្វែង​រក​មនុស្ស​រាប់​សិប​នាក់​ទៀត​ដែល​នៅ​បាត់​ខ្លួន​នៅ​ឡើយ​។ ពួក​គេ​ត្រូវ​រើ​កកាយ​កម្ទេច​កម្ទី​ដែល​នៅរាយ​ប៉ាយ​តាម​ផ្លូវ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ស្វែង​រក​។ ផ្នែក​ឧតុ​និយម​ព្យាករ​ថា​ភ្លៀង​នឹង​បន្ត​ធ្លាក់​ឥត​ដាច់​គ្រាប់​ទេ​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា​។ នៅ​តំបន់​កើត​ហេតុ​នោះ​គេ​ស្ដាប់​ឮ​តែ​សំឡេង​ផ្គរ​ រន្ទះ​បាញ់​ផូង​ផាំង​ ជំនន់​ទឹក​ភ្លៀង​ បាក់​ដី និង​បាក់​អគារ​ទាំង​ផ្ទាំង​ៗ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍ អាជ្ញា​ធរ​បូក​សរុប​តួលេខ​ឃើញ​​សាក​សព​ដែល​រក​ឃើញ​មាន​ចំនួន​៣០៧​នាក់។ ក្រៅ​ពី​នេះ​មនុស្ស​បាត់​ខ្លួន​ជា​ច្រើន​នាក់​ទៀត​នៅ​តំបន់​ភ្នំ​។ មិន​មែន​តែ​ប៉ាគី​ស្ថាន​ទេ ​ឥណ្ឌា និង​ណេប៉ាល់​​ក៏​កំពុង​តែ​មាន​បញ្ហា​ដូច​គ្នា​។ ស្រុក​ប៊ូណឺ (Buner) បើ​គិត​ពី​ការ​ធ្វើ​ដំណើរ​រយៈ​ពេល​​បី​ម៉ោង​កន្លះ​ពី​រដ្ឋ​ធានី​ឥស្លាម​ម៉ា​បាត។ ទី​នេះ​រង​គ្រោះ​ខ្លាំង​ជាង​គេ និង​មាន​អ្នក​ស្លាប់​​​១៨៤​នាក់​។ ក្រៅ​ពី​នេះ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​រង​ការ​ខូច​ខាត​, ដំណាំ និង​ចម្ការ​ផ្លែ​ឈើ​ធំ​ៗ​ក៏​រង​ការ​ខូច​ខាត​ដូច​គ្នា​។

នៅ​តំបន់​សាង​ខ្លា (Shangla) មាន​ហេតុ​ការណ៍​បាក់​ដំបូល​អគារ​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៣៤​នាក់​។ អាជ្ញាធរ​ចាប់​ផ្ដើម​សាង​សង់​ជំរំ​ជា​ច្រើន​កន្លែង​សម្រាប់​ទទួល​អ្នក​ភៀស​ខ្លួន​ពី​​គ្រោះ​​ទឹក​ជំនន់​។ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ប៉ាគី​ស្ថាន​ថ្លែង​ថា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មក​ពី​ផ្នែក​យោធា​ និង​ស៊ីវិល​បន្ត​ការ​ងារ​របស់​ខ្លួន​យ៉ាង​ញាប់​ដៃ​ញាប់​ជើង​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ឧត្ថម្ភាគ​ចក្រ​ជួយ​សង្គ្រោះ​មួយ​គ្រឿង​បាន​ធ្លាក់​ដោយ​សារ​អាកាសធាតុ​អាក្រក់​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​​ប្រាំ​នាក់​ដែល​ជិះ​នៅ​លើ​នោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ