ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់មិនតិចទេ ! ភ្លៀងខ្យល់ ផ្គររន្ទះ បណ្តាលឱ្យខូចខាតផ្ទះពលរដ្ឋសរុបចំនួ៧០ខ្នង

3 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ម៉ោង​១៥ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៤ ក្នុង​ឃុំ​ទាំង​៦ នៃ​ស្រុក​បន្ទាយស្រី មាន​ភ្លៀង​ធ្លាក់​ផ្គរ​រន្ទះ…

ខេត្តសៀមរាប ៖ នៅ​ម៉ោង​១៥ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៤ ក្នុង​ឃុំ​ទាំង​៦ នៃ​ស្រុក​បន្ទាយស្រី មាន​ភ្លៀង​ធ្លាក់​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​ប៉ះពាល់​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ សរុប​ចំនួន​៧០​ខ្នង​ផ្ទះ​។

បើ​តាម​ប្រសាសន៍​របស់ លោក រិ​ន ឡូត បាន​ប្រាប់​តាម Telegram នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ នេះ​ថា ករណី​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ក្នុងស្រុក​បន្ទាយស្រី កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៤ នោះ​មាន​ផល​ប៉ះពាល់ និង​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ សរុប​៧០​ខ្នង​ផ្ទះ ក្នុង​ឃុំ​ចំនួន​៦ ក្នុង​នោះ​មាន​:

១-​ឃុំ​រុន​តា​ឯក ៖ មាន​ភ្លៀង​ធ្លាក់ និង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ខូចខាត​ផ្ទះ​ចំនួន​៦៩​ខ្នង រលំ​ទាំង​ស្រុក​ចំនួន​៥​ខ្នង​ផ្ទះ និង របើក​ដំបូល​៦៤​ខ្នង​ផ្ទះ​ចំពោះ​ប្រជាពលរដ្ឋ​ពុំ​មាន​គ្រោះថ្នាក់​ទេ​ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ ។

២-​ឃុំ​ឃុន​រាម ៖ មាន​ភ្លៀង​ធ្លាក់ និង​លាយ​ដោយ​ឡំ​ខ្យល់​កន្ត្រាក់ ខូចខាត​ចំនួន​១​ខ្នង​ផ្ទះ ដែល​មានផ្ទះ​ម្ចាស់ បៀ​ន សម្បួរ ភេទ​ស្រី រស់នៅ​ភូមិ​ឈូកស ឃុំ​ឃុន​រាម របើក​ដំបូល​អស់​ស័ង្កសី​ចំនួន​២៤​សន្លឹក ចំពោះ​ប្រជាពលរដ្ឋ​ពុំ​មាន​គ្រោះថ្នាក់​ទេ ។ បច្ចុប្បន្ន​អាជ្ញាធរ​ស្រុក បន្ទាយស្រី​បាន​ចុះ​ត្រួតពិនិត្យ​ទាំង​ល្ងាច និង​បានឱ្យ​មន្ត្រី​ធ្វើ​របាយការណ៍ ដើម្បី​រាយ​ការ​ការណ៍​ទៅ​ជូន​ឯកឧត្ដម គណៈ​បញ្ជាការ​ឯកភាព​ខេត្ត រួចរាល់​ហើយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ