ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញគ្រា.ប់បែ.កខ្នាតធំ ទម្ងន់ជាង២០០គីឡូក្រាមជាច្រើនគ្រា.ប់

1 អាទិត្យ មុន

កម្ពុជា​បាន​រក​ឃើញ​គ្រាប់​គ្រាប់បែក​ខ្នាត​ធំ​ជា​ច្រើន​គ្រាប់​ដែល​ទម្លាក់​ពីលើ​យន្តហោះ​អា​មេ​រិ​ក​ក្នុង​សម័យ​សង្គ្រាម ហើយ​បាន​កម្ទេច​វា​ចោល ។ គ្រាប់បែក​ខ្នាត​ធំ​នោះ ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​របស់​ទាហាន​អា​មេ​រិ​ក​ប្រើប្រាស់​នៅ​ក្នុង សម័យ​សង្គ្រាម​វៀតណាម នៅ​ឥណ្ឌូចិន​ជា​បន្តបន្ទាប់ ។ តាម​សេចក្តីរាយការណ៍​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា…

កម្ពុជា​បាន​រក​ឃើញ​គ្រាប់​គ្រាប់បែក​ខ្នាត​ធំ​ជា​ច្រើន​គ្រាប់​ដែល​ទម្លាក់​ពីលើ​យន្តហោះ​អា​មេ​រិ​ក​ក្នុង​សម័យ​សង្គ្រាម ហើយ​បាន​កម្ទេច​វា​ចោល ។ គ្រាប់បែក​ខ្នាត​ធំ​នោះ ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​របស់​ទាហាន​អា​មេ​រិ​ក​ប្រើប្រាស់​នៅ​ក្នុង សម័យ​សង្គ្រាម​វៀតណាម នៅ​ឥណ្ឌូចិន​ជា​បន្តបន្ទាប់ ។

តាម​សេចក្តីរាយការណ៍​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ខែមករា​ដល់​ដើមខែ​ឧសភា ឆ្នាំ​២០២៤​នេះ គ្រាប់បែក​ទម្លាក់​ខ្នាត​ធំ​ដែល​បាន​រក​ឃើញ គឺ​មាន​ប្រភេទ MK-82 ចំនូ​ន​៦​គ្រាប់ និង​ប្រភេទ M117 មួយ​គ្រាប់​។

គ្រាប់​ទាំងនេះ គឺ​ទម្លាក់​ពី​យន្តហោះ​អា​មេ​រិ​ក​នៅ​សម័យ​សង្គ្រាម ។ គ្រាប់បែក​ប្រភេទ​ធំ​ដែល មាន​អនុភាព​បំផ្លាញ​យ៉ាង​គ្រោះថ្នាក់​ទាំងនេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ផ្សេង​ៗ​ដូច​ជា កំពង់ចាម កំពង់ស្ពឺ កណ្តាល និង​ខេត្ត​ព្រះ​សីហ​នុ​ជាដើម ។ មក​ដល់​ពេល​នេះ​គេ​ដឹង​ថា គ្រាប់បែក​ប្រភេទ MK-82 គឺជា​គ្រាប់បែក​ដែល​មាន​ទម្ងន់​សរុប ២៣០​គីឡូក្រាម ខណៈ​ដែល​គ្រាប់បែក​ប្រភេទ M117 គឺ​មាន​ទម្ងន់​ប្រមាណ​ជា​៣៥០​គីឡូក្រាម ។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា គ្រាប់បែក​ខ្នាត​ធំ​ចុង​ក្រោយ ដែល​បាន​រក​ឃើញ និង​ដោះ​បន្សាប​នោះ រក​ឃើញ​នៅ​កន្លែង​ការដ្ឋាន​ជីក​ប្រ​ព​ន្ធ័​ធារាសាស្ត្រ​ទឹក​ស្រោចស្រព​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម នៅ​ក្រោម​ដី​ក្នុង​ជម្រៅ​ជាង​៤​ម៉ែត្រ ហើយ​គេ​ជឿជាក់​ថា វា​មាន​អាយុកាល​ជាង​៥០​ឆ្នាំ​មក​ហើយ ។

មក​ដល់​ពេល​នេះ កម្ពុជា​ជឿជាក់​ថា មាន​គ្រាប់បែក​ពីលើ​អាកាស​ជាង​៤​លាន​តោន និង​គ្រាប់ បែក​ចង្កោម​២៧​លាន​គ្រាប់ ត្រូវ​បាន​ទម្លាក់​លើ​ទីតាំង​ចំនួន​១១៥.២៧៣ កន្លែង នៅ​ទូ​ទាំង ប្រទេស ដោយ​បេសកកម្ម​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋអាមេរិក​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៦៥ ដល់​១៩៧៣ ។

ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដ៏​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក​ដែល​រង​គ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​ជា​លទ្ធផល​នៃ​សង្គ្រាម និង​ជម្លោះ ផ្ទៃក្នុង​រយៈពេល​បី​ទសវត្សរ៍​ចាប់ពី​ពាក់កណ្តាល​ទសវត្សរ៍​នៃ​ឆ្នាំ​១៩៧០ ដល់​ចុងឆ្នាំ ១៩៩៨ ។

គិត​ចាប់ ពី​ឆ្នា​១៩៧៩​ដល់​ខែកុម្ភៈ ឆ្នាំ​២០២៤​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​ឆ​.​ក់​យក​ជីវិត​ពលរដ្ឋ​កម្ពុជា​ចំនួន ១៩.៨២២​នាក់ និង​ជាង​៤​ម៉ឺន​នាក់​ទៀត​របួស និង​ពិការ ៕ ដោយ ស ផាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ