ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ជំរុញ​ការ​បោសសម្អាត​គ្រា​.​ប់​មី​.​ន និង​គ្រា​.​ប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ

3 អាទិត្យ មុន
  • ភ្នំពេញ

ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​យាង​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​មន្ត្រី

ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​យាង​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​មន្ត្រី នៃ​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​.​ត់​មី​.​ន​កម្ពុជា បន្ត​លើកកំពស់​ការងារ​បោសសំអាត​គ្រា​.​ប់​មី​.​ន និង​គ្រា​.​ប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​ក្នុង​ប្រទេស​បន្ត​ទៀត ។

ព្រះ​អង្គ​បាន​មាន​បន្ទូល​បែប​នេះ នៅ​ពេល​ដែល​បាន​យាងចុះ​ព្រះរាជ​ទស្សនៈកិច្ច នៅ​វិទ្យាស្ថាន បច្ចេកទេស​សកម្មភាព​កំ​ចា​.​ត់​មី​.​ន ខេត្តកំពង់ឆ្នាំង ។

នៅ​ក្នុង​ឱកាស​នោះ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​.​ត់​មី​.​ន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ដំណើរ​របស់​ព្រះករុណា នៅ​វិទ្យាស្ថាន​បច្ចេកទេស សកម្មភាព​កំ​ចា​.​ត់​មី​.​ន នៅ​ខេត្តកំពង់​ឆ្នាំង ជា​ការ​លើកទឹកចិត្ត​ខ្ពស់​បំផុត​ដល់​កងកម្លាំង​ដោះ​មី​.​ន​ទាំងអស់ ព្រមទាំង​ជំរុញ​អ្នកជំនាញ​បោសសំអាត​មី​.​ន​កម្ពុជា កាន់តែ​ខិតខំ​ប្រឹងប្រែង​បំពេញភារៈកិច្ច​របស់​ខ្លួន​ក្នុង​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​គ្រា​.​ប់​មី​.​ន និង​គ្រាប់​.​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ឱ្យ​កាន់តែ​ខ្លាំង​កា្ល​ថែម​ទៀត​។

យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំ​ចា​.​ត់​មី​.​ន​កម្ពុជា បានឱ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤​នេះ មជ្ឈមណ្ឌល​បាន​ធ្វើការ​បោសសម្អាត​ផ្ទៃដី​ចម្ការ​មី​.​ន និង​គ្រា​.​ប់​មិន ទាន់​ផ្ទុះ បាន​សរុប​ចំនួន​ជាង ៥១ គីឡូម៉ែត្រ​ក្រឡា​។

ប្រភព​ដដែល​បាន​បន្ត​ថា អ្នកជំនាញ​បាន​រុករក​ឃើញ និង​ក​ម្ទេ​.​ច​ចោល​គ្រា​.​ប់​មី​.​ន​គ្រប់​ប្រភេទ ចំនួន ៤.០៩២ គ្រា​.​ប់ ក្នុង​នោះ​មីន​.​ប្រឆាំង​មនុស្ស​ចំនួន ៤.០៥៨​គ្រា​.​ប់ មី​.​ន​ប្រឆាំង​រថក្រោះ​ចំនួន ៣០​គ្រា​.​ប់ និង មីន​កែ​ច្នៃ​ចំនួន ៤ គ្រា​.​ប់​។

មជ្ឈមណ្ឌល​សកម្មភាព​កំ​ចា​.​ត់​មី​.​ន​កម្ពុជា បាន​បន្ត​ថា អង្គភាព បាន​រុករក​ឃើញ និង​ក​ម្ទេ​.​ច ចោល​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ៣០.១៣១ គ្រា​.​ប់ រួម​មាន ៖ គ្រា​.​ប់​បែក​ទ​ម្លា​.​ក់​ពី​យន្តហោះ​, គ្រា​.​ប់​បែក​ចង្កោម និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​គ្រប់​ប្រភេទ​។

ជាមួយ​គ្នា​នោះ​ដែរ អង្គភាព​នេះ ក៏​បាន​អប់រំ​ទៅ​លើ​ការ​យល់​ដឹង​ពី​មី​.​ន​ដល់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​គោលដៅ​បាន​ចំនួន ៦០៩. ២២៤ នាក់​៕

ដោយ ៖ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ