ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោ.កស្តាយ! បាហុនិកាប្រកបអាជីពយូរជាងគេបំផុតលើលោក បានទទួលមរ.ណភាពហើយ

4 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ លោកយាយ Bette Nash ដែលជាបាហុនិកា ឬ នារីអូតេសបម្រើការនៅលើយន្តហោះ

សហរដ្ឋអាមេរិក ៖ លោកយាយ Bette Nash ដែលជាបាហុនិកា ឬ នារីអូតេសបម្រើការនៅលើយន្តហោះយូរជាងគេបំផុតលើពិភពលោក បានទទួលមរណភាពហើយ នៅក្នុងអាយុ៨៨ឆ្នាំ។ ដំណឹងដ៏ក្រៀមក្រំនេះ ត្រូវបានទម្លាយដោយក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលលោកយាយបានចំណាយពេលបម្រើការអស់ពេល៦៧ឆ្នាំ នៅក្នុងនាមជាបាហុនិកា ។

ក្រុមហ៊ុន American Airlines បានកាន់ទុក្ខមរណភាពលោកយាយ Bette Nash ក្នុងការបង្ហោះនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «លោកយាយ Bette Nash បានចាប់ផ្តើមការងារនៅឆ្នាំ ១៩៥៧ ហើយថែមទាំងបានជាប់កំណត់ត្រាពិភពលោក Guinness World Records ជាបាហុនិកា ដែលបម្រើការយូរបំផុតលើពិភពលោក។

Bette Nash បានបំផុសគំនិត និងជាគំរូដល់បាហុនិកាជាច្រើនជំនាន់»។ប្រភពពី BBC នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានរាយការណ៍ថា លោកយាយ Bette Nash បានចាប់ផ្តើមអាជីពនៅអាយុ២១ឆ្នាំ ជាមួយនឹងក្រុមហ៊ុន Eastern Airlines ដែលក្រោយមកប្តូរជាក្រុមហ៊ុន American Airlines ដោយបម្រើការលើជើងហោះហើរពីរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (Washington DC) ជាកន្លែងដែលលោកស្រីរស់នៅ ឆ្ពោះទៅកាន់ទីក្រុងបូស្តុន (Boston)។

លោកយាយចូលចិត្តជើងហោះហើរនេះណាស់ ព្រោះវាអនុញ្ញាតឱ្យលោកយាយចំណាយពេលរាល់យប់សម្រាកនៅក្នុងផ្ទះ។លោកយាយមិនដែលប្រកាសចូលនិវត្តន៍ពីអាជីពនោះទេ និងបានបម្រើការរហូតដល់ឆ្នាំនេះ មុនពេលធ្លាក់ខ្លួនឈឺ។ យោងតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា លោកយាយ Bette Nash បានទទួលអនិច្ចកម្មនៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ ក្នុងមន្ទីរពេទ្យ បន្ទាប់ពីពេលថ្មីៗនេះ ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកសុដន់។

សោកស្ដាយ! បាហុនិកាប្រកបអាជីពយូរជាងគេបំផុតលើលោក បានទទួលមរណភាពហើយសហរដ្ឋអាម៉េរិក ៖ លោកយាយ Bette Nash ដែលជាបាហុនិកា ឬ នារីអូតេសបម្រើការនៅលើយន្តហោះយូរជាងគេបំផុតលើពិភពលោក បានទទួលមរណភាពហើយ នៅក្នុងអាយុ៨៨ឆ្នាំ។ ដំណឹងដ៏ក្រៀមក្រំនេះ ត្រូវបានទម្លាយដោយក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលលោកយាយបានចំណាយពេលបម្រើការអស់ពេល៦៧ឆ្នាំ នៅក្នុងនាមជាបាហុនិកា។

សមាគមបាហុនិកា ឬ អ្នកបម្រើការលើយន្តហោះដែលមានជំនាញវិជ្ជាជីវៈតំណាងឱ្យលោកយាយ Bette Nash បានប្រាប់ CBS News ថា គ្រប់គ្នាពិតជាការសោកស្ដាយយ៉ាងខ្លាំង ចំពោះការស្លាប់របស់លោកយាយ Bette Nash។ ពួកយើងសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារ និងមិត្តភក្តិរបស់លោកយាយ អំឡុងពេលវេលាដ៏ក្រៀមក្រំនេះ។

លោកយាយ Bette Nashនឹងតែងតែជាផ្នែកដ៏សំខាន់មួយនៃប្រវត្តិសាស្រ្តរបស់យើង ហើយនឹងមិនត្រូវបានបំភ្លេចចោលឡើយ៕ (ប្រភព ៖ BBC រូបភាព ៖ One Mile at a Time និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ