ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនបណ្ដេញ​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ពី​បក្ស​កុម្មុ​យនិស្ត​ពី​បទ​ពុក​រលួយ

3 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង៖ អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​ លោក​លី​សាងហ្វ៊ូ (Li Shangfu) មិន​ត្រឹម​តែ​ត្រូវ​ដក​ហូត​តំណែង​ជា​រដ្ឋ​មន្ត្រី​ប៉ុណ្ណោះ​ទេ​ នៅ​ទី​បំផុត​ លោក​​ត្រូវ​បណ្ដេញ​ចេញ​ពី​បក្ស​កុម្មុយនិស្ត​ចិន​ទាំង​ស្រុង​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួរ​ផ្សាយ​ថា​លោក​លី​ត្រូវបន្ត​​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​​របស់​​សមត្ថ​កិច្ច​​ពី​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ទទួល​សំណូក​។…

ទី​ក្រុង​ប៉េកាំង៖ អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​ លោក​លី​សាងហ្វ៊ូ (Li Shangfu) មិន​ត្រឹម​តែ​ត្រូវ​ដក​ហូត​តំណែង​ជា​រដ្ឋ​មន្ត្រី​ប៉ុណ្ណោះ​ទេ​ នៅ​ទី​បំផុត​ លោក​​ត្រូវ​បណ្ដេញ​ចេញ​ពី​បក្ស​កុម្មុយនិស្ត​ចិន​ទាំង​ស្រុង​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួរ​ផ្សាយ​ថា​លោក​លី​ត្រូវបន្ត​​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​​របស់​​សមត្ថ​កិច្ច​​ពី​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ទទួល​សំណូក​។

​ក្រសួង​ការ​ពារ​ជាតិ​ចិន​ថ្លែង​ថា​លោក​លី​បាន​ប្រើ​ប្រាស់​អំណាច​ទាំង​ខុស​ច្បាប់​ដើម្បី​ប្រមូល​ទ្រព្យ​សម្បត្តិ​ធ្វើ​មាន​​ធ្វើ​បាន​តែ​​ម្នាក់​ឯង​។ លោក​បាន​ទទួល​ប្រាក់​សំណូក និង​ស៊ុម​គ្រលំ​ជា​មួយ​អ្នក​ដទៃ​រំលោភ​បទ​បញ្ជា​របស់​កង​ទ័ព និង​វិន័យ​របស់​បក្ស​។ លោក​លី​ត្រូវ​បក្ស​ដកហូត​​តំណែង​​ជា​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣​បន្ទាប់​ពី​លោក​បាត់​មុខ​ពី​សាធារណៈ​អស់​រយៈ​ពេល​​ជិត​២​​ខែ​។

ការ​ចោទ​ប្រកាន់​បែប​នេះ​កើត​មាន​ច្រើន​ករណី​ហើយ​ចំពោះ​មេ​បញ្ជា​ការ​កង​ទ័ព​កំពូល​ៗ​របស់​ចិន​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស៊ី​ជីន​ពីង​។ ក្នុង​នាម​​​​​ជា​ប្រធាន​គណៈ​កម្ម​ការ​យោធា​ លោក​​ស៊ី​បាន​ដឹក​នាំ​យុទ្ធ​នា​ការ​បង្ក្រាប​អំពើ​ពុក​រលួយ​ជា​ហូរ​ហែរ​ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​ដំបូង​កាល​ពីឆ្នាំ​២០១៣។ អ្នក​ដែល​ដឹង​រឿង​ផ្ទៃក្នុង​ចិន​បាន​អះ​អាង​ថា​លោក​ស៊ី​ជីន​ពីង​កំពុង​បើក​យុទ្ធ​នា​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​ទៅ​លើ​មន្ត្រី​បក្ស និង​មន្ត្រី​រដ្ឋាភិបាល​។ មើល​តែ​មន្ត្រី​ណា​​​មាន​សមាន​ចិត្ត​ជា​មួយ​បរទេស​ ឬ​មិន​សូវ​ស្មោះ​ត្រង់​ឱ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម​ចំពោះ​រូប​លោក លោក​នឹង​កម្ចាត់​ចោល​ភ្លាម​។

មន្ត្រី​ជាន់​ខ្ពស់​យោធា​ចិន​ច្រើន​ឡើង​មុខ​តំណែង​លឿន​ ហើយ​ទទួល​បាន​អត្ថ​ប្រយោជន៍​​​ច្រើន​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន ក្រសួង​ការ​ពារ​ជាតិ​ចិន​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោ​លីសាង​ហ្វ៊ូ​ទេ​។ ក្រសួង​គ្រាន់​តែ​និយាយ​ដោយ​ខ្លី​ថា​​​ទោស​កំហុស​ដែល​ប្រព្រឹត្ត​ដោយ​លោក​លី​មាន​លក្ខណៈ​ស៊ី​រូង​ផ្ទៃ​ក្នុង​​សាហា​វ​ពេក​ ហើយ​បង្ក​ភាព​អន្តរាយ​ដ៏​ធំ​សម្បើម​​។

លោក​លីសាង​ហ្វ៊ូ​បម្រើ​ការ​ជា​អ្នក​ជំនាញ​ខាង​គ្រាប់​មីស៊ីល និង​​ដេញ​ថ្លៃ​ផ្គត់​ផ្គង់​​គ្រឿង​បរិក្ខារ​​ និង​សេវា​​នៅ​ក្នុង​ក្រសួង​។ លោក​ត្រូវ​អាមេរិក​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ និង​ហាម​ធ្វើ​ដំណើរ​ចូល​ទឹក​ដី​អាមេរិក​។ មិន​យូរ​ប៉ុន្មាន​គាត់​ក៏​បាត់​មុខ​ពី​សាធារណៈ​​កាល​ពី​ខែ​កញ្ញា​។ នៅ​ម្ដុំ​ៗ​នោះ ​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក​ជីន​កាង​ និង​បាត់​មុខ​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​​នៅក្នុង​អង្គ​ភាព​ផលិត​គ្រាប់​រ៉ុក​កែត​ក៏​បាត់​មុខ​ផង​ដែរ​។ ​ក្រោយ​មក ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​កំហុស​ធ្ងន់​ធ្ងរ​។​

ក្រោយ​មក​​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៣ បក្ស​កុម្មុយ​និស្ត​​ចិន​ក៏​ប្រកាស​​តែង​តាំង​លោក​តុង​ជុន​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថ្មី​ជំនួស​លោក​លី​សាង​ហ្វ៊ូ​​​។ សព្វ​ថ្ងៃ​នេះ ប្រទេស​ចិន​មាន​​កង​ទ័ព​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក​។ កង​ទ័ព​ជើង​ទឹក​ចិន​​ក៏​ច្រើន​ជាង​គេ​ផង​ដែរ​។ ប្រទេស​នេះ​​កំពុង​ផលិត​​អាវុធ​​​នុយ​ក្លេអ៊ែរ​ឱ្យ​បាន​​ច្រើនដើម្បី​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​​​​​។ បើ​ក្រឡេក​មើល១​​​ភ្លែត​ កម្លាំង​យោធា​របស់​ចិន​ពិត​ជា​មិន​ធម្ម​តា​ទេ​។ គ្រាន់​តែ​ថា​ចិន​ពុំ​ធ្លាប់​​ឆ្លង​កាត់​ការ​ធ្វើ​សង្គ្រាម​ទេ​ ឬ​ក៏​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​នៅក្រៅ​​ប្រទេស​​អស់​​រយៈ​ពេល​កន្លះ​សត​វត្ស​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ