ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្មេង​ទំនេី.​ង​៨​នាក់​ ទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​ករណី​កាន់កា.ប់ ឬ​ដឹក​ជញ្ជូន​អាវុ.ធ​ដោយ​គ្មាន​ការ​អនុញ្ញាត

3 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ នៅ​វេលា​ម៉ោង​០៥​និង​០០​នាទី ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ…

បន្ទាយ​មាន​ជ័យ ៖ នៅ​វេលា​ម៉ោង​០៥​និង​០០​នាទី ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០៨​នាក់ ។

ក្មេង​ទំនើង​ចំនួន​០៨​នាក់​ខាងលើ​នោះ​មាន ១.​ឈ្មោះ​ធី ចាន់​ទី ភេទ​ប្រុស ២៤​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​, ២.​ឈ្មោះ អ៊ី​ម ណា​រ៉ូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​, ៣.​ឈ្មោះ ព្រែក វ៉ែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​, ៤.​ឈ្មោះ ភាព សុ​ភី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​,៥.​ឈ្មោះ នឿ​ត មិ​នា​(​យ៉ា​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​, ៦.​ឈ្មោះ លៀង សុខលាភ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​,៧.​ឈ្មោះ ណា​ក់ ណា​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​, ៨.​ឈ្មោះ ផេង ម៉េ​ង​លី (​តុ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​៨​នាក់​ខាងលើ​ពាក់ព័ន្ធ​ករណី​កាន់កា​.​ប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដែល​ប្រព្រឹត្ត កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្នុង​ប្រតិបត្តិការ​កម្លាំង​បាន​ដកហូត វត្ថុ​តាង​រួម​មាន ១.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ 1W-9101 ចំនួន​០១​គ្រឿង​, ២.​កាំបិត​កែ​ច្នៃ ប្រវែង​៥៨​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, ៣.​ដំបង​ឈើ ប្រវែង​៩៧​សង់ទីម៉ែត្រ ចំនួន​០១​ដើម ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បានឱ្យ​ដឹង​ថា កាលពី​វេលា​កើតហេតុ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​ពី​ក្រុម​សង្គ្រោះ​បន្ទាន់​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ករណី​ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម​ដេញ​វា​.​យ​គ្នា នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ភ្លាម​ៗ​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​យក​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​សួរនាំ​ដោយ​ពួក​គេ និង​បក្ខពួក គឺជា​ក្រុម​TB (​តា​ប៊​ន​) នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ជម្លោះ​ជាមួយ​ក្រុម OMB (​អូរ​អំបិល​) ក្រុង​សិរី​សោភ័ណ ហើយ​បាន​ណាត់​វា​.​យ​គ្នា​នៅ​ទីតាំង​កើតហេតុ ។

ក្នុង​នោះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ បាន​ចំនួន​០៦​នាក់​បន្ថែម​ទៀត ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត និង​បាន​ធ្វើតេស្ត​ទឹកនោម រក​សារធាតុ​ញៀ​.​ន ជា​លទ្ធផល គឺ​វិជ្ជមាន​ចំនួន​០៣​នាក់ អវិជ្ជមាន​ចំនួន​០៥​នាក់ ។ លោក​បន្ត​ថា ក្រុម​TB (​តា​ប៊​ន​)​ដែល​បង្ក្រាប​បាន ពួក​គេ​បាន​ចង​ជា​គ្រុប និង​ទំនាក់ទំនង​គ្នា​តាម​ប្រព័ន្ធ Messenger ហើយ​ច្រើន​ប្រមូលផ្តុំ និង​ណាត់ជួប​គ្នា នៅ​ម្ដុំ​បូ​រី​សាន​ហូរ ក្រុម​នេះ​ច្រើន​មាន​គូរ​ជម្លោះ​ជាមួយ​ក្រុម OMB (​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​) និង​ក្រុម​JKH (​ជើង​កន្ត្រៃ​ហោះ​) ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ឃាត់ខ្លួន និង​សួរ​ចម្លើយ​ក្មេង​ទំនើង​ទាំងអស់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រមូលផ្តុំ​គ្នីគ្នា​ផឹកស៊ី​ជា​ក្រុម និង​បាន​ប្រមូល​បក្ខពួក​មាន​ទាំង​ដំបង និង​កាំបិត​ដេញ​កា​.​ប់​ទៅ​ក្រុម OMB ពិតប្រាកដ​មែន ។ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​វត្ថុ​តាង ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ក្មេង​ទំនើង​ទាំង​៨​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​សៀ​ល​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ