ខេត្តកំពត៖ ដោយអនុវត្តតាមបទបញ្ជា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង ១៤:២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦កន្លងមកថ្មីៗនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសនិងកម្លាំងអង្គភាពនគរបាលយុត្តិធម៌ ដឹកនាំដោយលោក អនុសេនីយ៍ទោ ធឹង យឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
-ក្នុងការចុះអនុវត្តបទបញ្ជាខាងលើកំលាំងស្រាវជ្រាវបទល្មើសបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ដែលមានឈ្មោះដូចខាងក្រោម÷
១. ឈ្មោះ មឿន ទឿន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។
២. ឈ្មោះ ផាត់ ចិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
៣. ឈ្មោះ ម៉ាត់ សាលី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
៤. ឈ្មោះ ក្រាញ់ ខាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
-វត្ថុតាងចាប់យករួមមាន៖
-គ្រឿងញៀនចំនួន០២កញ្ចប់តូច។
-ទូរស័ព្ទចំនួន០៤គ្រឿង។
-ម៉ូតូចំនួន០៣គ្រឿង។
-ជញ្ជឹងថ្លឹងគ្រឿងចំនួន០១។
-កាំភ្លើងកៃឆ្នៃចំនួន០៣។
-ឧបករណ៏ជក់គ្រឿងញៀន០៤។
-ថង់ច្រកគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់និងវត្ថុតាងត្រូវបានមន្ទីរស្រាវជ្រាវកងរាជអាវុធហត្ថខេត្តសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕


ចែករំលែកព័តមាននេះ