ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវក្រាលកៅស៊ូអំណោយតេជោសែន រលា.យទាំង​ស្រុង ដោយសាររថយន្តយក្សដឹកទំនិញគេចពន្ធ​លើស​ទម្ងន់

2 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានរថយន្តយីឌុបធុនយក្សដឹកទំនិញលើសទម្ងន់សំពីងសំពោងខ្ពស់កប់ពពក

ខេត្តស្វាយរៀង ៖ មានរថយន្តយីឌុបធុនយក្សដឹកទំនិញលើសទម្ងន់សំពីងសំពោងខ្ពស់កប់ពពកសង្ស័យជាទំនិញគេចពន្ធ ហើយបើកបរធ្វើចរាចរណ៍នៅលើដងផ្លូវតាមជនបទ បង្កឲ្យបាក់ស្រុតបែកល្បប់ ពិបាកធ្វើដំណើរយ៉ាងខ្លាំងជាពិសេសសិស្សានុសិស្សធ្វើដំណើរតាមកង់ម៉ូតូទៅសាលារៀនបណ្តាលឲ្យរអេលដួលប្រឡាក់សំលៀកបំពាក់និងសម្ភារៈសិក្សាអស់ ហើយពេលសមាជិកមានជម្ងឺ ឬស្រ្តីមានផ្ទៃពោះត្រូវទៅមណ្ឌលសុខភាព សម្រាលគឺពិបាកធ្វើដំណើរខ្លាំងណាស់នៅពេលយប់។អ្នកដែលធ្វើដំណើរតាមដងផ្លូវមានការព្រួយបារម្ភពីសុវត្ថភាពគ្រោះថ្នាក់រអឹលដួល។

ប្រជាពលរដ្ឋបានលើកឡើងនៅវេលាម៉ោង១១និ៣០នាទីព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ​២០២៤ ​នៅ​ឃុំចន្ទ្រាស្រុកចន្ទ្រា ។

បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា រថយន្ត ដឹកទំនិញធុនយក្សជាច្រើនគ្រឿង បានដឹកទំនិញ​លើសទម្ងន់ តទ្រុង​ខ្ពស់ ធ្វើចរាចរណ៏លើដងផ្លូវ បណ្តាលឲ្យបាក់ស្រុតផ្លូវក្លាយជារណ្តៅសំបុកមាន់ បែកល្បប់ បង្កឲ្យរអឹលពិបាកធ្វើដំណើរយ៉ាងខ្លាំងនៅរដូវវស្សានេះ ។

ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវនេះគឺជាផ្លូវក្រាលកៅស៊ូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេជោ​​ហ៊ុន សែន កសាងពីផ្សារជីភូ មកសាលាស្រុកចន្រ្ទា និងតពីសាលាស្រុកចន្ទ្រា កាត់តាមឃុំសំរោង ឃុំទួលស្តី និងឃុំចន្ទ្រា ដោយសារតែក្រុមឈ្មួញប្រើប្រាស់រថយន្តធុនយក្សដឹកទំនិញធ្ងន់បណ្តាលឲ្យស្រុតផ្លូវក្រាលកៅស៊ូទាំងស្រុងគឺរបើកកៅស៊ូអស់ ក្លាយទៅជាផ្លូវដី កាលពីខែប្រាំងដីហុយ ពេលរដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ក្លាយជាល្បាប់ដីឥដ្ឋ បង្កឲ្យរអឹលពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ផ្លូវខូចចាប់ពីភូមិទួលស្តីឃុំទួលស្តី ភូមិសែន.ត រហូតដល់ភូមិគោកតែកឃុំចន្ទ្រាស្រុកចន្ទ្រា។

តាម​ប្រភពបន្តថា រថយន្តធុនយក្ស ដឹកទំនិញទាំងយប់ទាំងថ្ងៃយកទៅសាងនៅច្រករបៀងជិតប៉ុស្ត៍ការពារព្រំដែន ទួលស្តី និងច្រករបៀងនៃប៉ុស្តិ៍នគបាលវរៈការពារព្រំដែនគោកតែក សង្ស័យជាទំនិញគេចពន្ធ ត្រៀមឆ្លងដែនទៅប្រទេវៀតណាម មិនដឹងថាជាទំនិញអ្វី​ទេ។

មហាជនបានលើកឡើងថា រថយន្តធុនយក្សទាំងនេះដឹកទំនិញមករាល់ថ្ងៃសង្ស័យថាជាទំនិញគេចពន្ធមិនដែលឃើញសមត្ថកិច្ចណាពិនិត្យនិងបង្ក្រាបឡើយ ។ អ្នកស្រុកថា ឃើញតែប្រមូលលុយរួចចប់ សង្ស័យជាឆ្នាំងបាយ ហេ ហេ ! ។

ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកវរៈសេនីយ៍យ៉ន សុផល ប្រធាន​វរៈការពារព្រំដែន​លេខ៦០៩ បានទេ ទូរសព្ទ័ជាច្រើនលើកក៏ប៉ុន្តែមិនអាចទំនាក់ទំនងបាន។ ចំណែកលោកប្រធានទីស្នាក់ការគយនិងរដ្ឋាករសាខាខេត្តស្វាយរៀងក៏មិនអាចទំនាក់ទំនងបានដែរ ។

មហាជនអំពាវនាវដល់លោកអភិបាលខេត្តស្វាយរៀង មេត្តាពិនិត្យដោះស្រាយបញ្ហា​រថយន្តធុនយក្ស​ដឹកទំនិញបំផ្លាញផ្លូវក្រាលកៅស៊ូ១ខ្សែ ជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចតេជោហ៊ុន សែន ផ្តល់​ជូន​​ប្រជា​​​ពលរដ្ឋស្រុកចន្រ្ទា បានធ្វើដំណើរស្រួលផង ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ