ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យង​ប័​រ ឬ​ខ្យង​ជប៉ុន អាច​បន្ថែម​ចំណូល​លើ​ការ​ចិញ្ចឹម​បង្កង​អូស្ត្រាលី​របស់​កសិករ​ភូមិ​ចំការ​ឃ្លៃ

2 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​បើក​អាជីវកម្ម​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទទួល​បាន​ជោគជ័យ កសិករ​មួយ​គ្រួសារ រស់នៅ​ភូមិ​ចំការ​ឃ្លៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​សាកល្បង​ចិញ្ចឹមសត្វ​ច្រើន​ប្រភេទ​ទៀត​ក្នុង​គោលបំណង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ។ ប៉ុន្តែ​ការ​ចិញ្ចឹមសត្វ​មួយ​ចំនួន​មិន​ទទួល​បាន​ជោគជ័យ​ឡើយ…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​បើក​អាជីវកម្ម​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទទួល​បាន​ជោគជ័យ កសិករ​មួយ​គ្រួសារ រស់នៅ​ភូមិ​ចំការ​ឃ្លៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​សាកល្បង​ចិញ្ចឹមសត្វ​ច្រើន​ប្រភេទ​ទៀត​ក្នុង​គោលបំណង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ។ ប៉ុន្តែ​ការ​ចិញ្ចឹមសត្វ​មួយ​ចំនួន​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ដោយ​ខ្លះចិញ្ចឹម​បាន តែ​គ្មាន​ទីផ្សារ និង​សត្វ​មួយ​ចំនួន​ត្រូវការ​ចំណាយ​ទុន​ខ្ពស់​ពេក ។​

យ៉ាងនេះ​ក្តី គ្រួសារ​កសិករ​នោះ​បាន​អះអាង​ថា ការងា​កមក​ចិញ្ចឹម​ខ្យង​ប័​រ ឬ​ខ្យង​ជប៉ុន គឺ​ទទួល​ជោគជ័យ ល្អ​ណាស់​អាច​រក​ចំណូល​បាន​ក្នុង​មួយ​ខែ​ប្រមាណ​៣​លាន​រៀល​បន្ថែម​ពីលើ​ការ​ចិ​ញ្ជឹ​ម​បង្កង​អូស្ត្រាលី ដែល​លោក​នៅ​បន្ត​ចិញ្ចឹម​រាល់ថ្ងៃ ។

លោ​កន​ង ណា​រិ​ទ្ធ ជា​កសិករ​រស់នៅ​ភូមិ​ចំការ​ឃ្លៃ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចិញ្ចឹម​បង្កង​អូស្ត្រាលី​អស់​រយៈពេល​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដោយ​ទទួល​បាន​ជោគជ័យ​រហូត​ដល់​បច្ចុប្បន្ន ។ ដោយ​ចង់​ពង្រីក​អាជីវកម្ម​បន្ថែម​លោក​បាន​សាកល្បង​ចិញ្ចឹម​កណ្ដូប ចិញ្ចឹម​រុយ និង​ចិញ្ចឹម​ដួង ។ ក្រៅពី​នោះ នៅ​មាន​ចិញ្ចឹម​ត្រី ចិញ្ចឹម​មាន់ ទា ផង​ដែរ ប៉ុន្តែ​ការ​ចិញ្ចឹមសត្វ​មួយ​ចំនួន​មិន​ទទួល​បាន​ផ្លែផ្កា​ឡើយ ដូច​ជា​ការ​ចិញ្ចឹម​កណ្ដូប ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ពេក ចំណែក​ការ​ចិញ្ចឹម​ដួង​ទទួល​បាន​ផ្លែផ្កា ប៉ុន្តែ​គ្មាន​ទីផ្សារ ។

ក្រោយមក​រយៈពេល​ជិត​១​ឆ្នាំ​កន្លង​មកនេះ លោក​បាន​ងាក​មក​ចិ​ញ្ជឹ​ម​ខ្យង​ប័​រ ឬ​ខ្យង​ជប៉ុន ដោយ​ទទួល​បាន​ល​ទ្ឋ​ផល​ល្អ​ប្រសើរ មាន​អតិថិជន​គាំទ្រ​ជា​ច្រើន មាន​ទាំង​អ្នកទិញ​សាច់​យក​ទៅ​ទទួល​ទាន និង​អ្នកទិញ​កូន​យក​ទៅ​ចិញ្ចឹម​បន្ត ដែល​អាច​ឱ្យ​លោក​រក​ចំណូល​បាន​ប្រមាណ​៣​លាន​រៀល ក្នុង​មួយ​ខែ​ពី​ការ​ចិញ្ចឹម​ខ្យង ។

លោក ន​ង ណា​រិ​ទ្ធ បាន​បញ្ជាក់​ថា ការ​ចិញ្ចឹម​ខ្យង​ប័​រ ឬ​ខ្យង​ជប៉ុន មាន​ភាព​ងាយស្រួល​ណាស់ អ្នក​មិន​ចេះ​ចិញ្ចឹម​ក៏​អាច​ចិញ្ចឹម​បាន​ដែរ ។ ចំណី​របស់​វា​ក៏​ងាយស្រួល​វា​ស៊ី​បន្លែ​សំណល់​ផ្ទះបាយ ដូច​ជា​ត្រកួន និង​ស្លឹក​ស្ពៃ​ជាដើម ។ យើង​អាច​ទិញ​ស្ពៃ​សេសសល់​លើ​ទីផ្សា​ដែល​អ្នកលក់​មិន​អស់ ។
សម្រាប់​គ្រួសារ​លក់​បាន​ចិញ្ចឹម​ចក​អាសូ​ឡា សម្រាប់​ធ្វើ​ជា​ចំណី​ឱ្យ​ខ្យង​ស៊ី ។ ចំពោះ​ចក អាសូ​ឡា​នេះ កាលពី​ជាង​១០​ឆ្នាំ​មុន គេ​នាំ​ចូល​មក​ពី​ក្រៅប្រទេស​យក​មក​ចិញ្ចឹម ហើយ​កាល​ណោះ ១​គីឡូក្រាម​ថ្លៃ​៤​ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ត្រឹម​៣​ពាន់​រៀល​ប៉ុណ្ណោះ ។

ចក​នេះ ជា​ចំណី​ត្រី​ចំណី​ខ្យង និង​បង្កង​ផង​ដែរ​។ ជា​ចុង​ក្រោយ លោក​សំណូមពរ​ដល់​បងប្អូន​ដែល​ទិញ​ខ្យង​ពី​លោក​យក​ទៅ​ចិញ្ចឹម បើ​គ្មាន​ទីផ្សារ​ទេ សូម​លក់​ត្រឡប់​មក​ឱ្យ​លោក​វិញ លោក​នឹង​ជួយ​លក់​បន្ត​ឲ្យ​អតិថិជន​ព្រោះតែ​តម្រូវការ​ទីផ្សារ​ច្រើន​ក្នុង​គ្រា​ដែល​លោក​ផលិត​លក់​សាច់​មិន​ទាន់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ