ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​របៀបបើកកង្ហារពេលគេង៖ តើគួរចាក់ចំក្បាល ឬចុងជើង ទើបត្រឹមត្រូវនិងមានសុវត្ថិភាព?

13 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សភាគច្រើនតែងមានទម្លាប់ដាក់កង្ហារនៅក្បាលគ្រែឱ្យបក់ចំមុខ ចំក្បាល ឬកញ្ចឹងក ដើម្បីងាយស្រួលគេងលក់ ប៉ុន្តែនេះជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ។ បើតាមការណែនាំពីមន្ទីរពេទ្យ​ និងស្ថាប័នសុខភាព​សហរដ្ឋអាម៉េរិក​ ការបើកកង្ហារបក់ចំក្បាលនិងមុខក្នុងរយៈពេលយូរ…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សភាគច្រើនតែងមានទម្លាប់ដាក់កង្ហារនៅក្បាលគ្រែឱ្យបក់ចំមុខ ចំក្បាល ឬកញ្ចឹងក ដើម្បីងាយស្រួលគេងលក់ ប៉ុន្តែនេះជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ។

បើតាមការណែនាំពីមន្ទីរពេទ្យ​ និងស្ថាប័នសុខភាព​សហរដ្ឋអាម៉េរិក​ ការបើកកង្ហារបក់ចំក្បាលនិងមុខក្នុងរយៈពេលយូរ នឹងធ្វើឱ្យស្បែកមុខស្ងួត ស្ងួតច្រមុះ បំពង់ក ឈឺកញ្ចឹងក ស្មា និងប៉ះពាល់ដល់ភ្នែកយ៉ាងខ្លាំង។ បើប្រៀបធៀបរវាងក្បាលនិងជើង ការដាក់កង្ហារនៅចុងជើងជាជម្រើសល្អជាង ប៉ុន្តែមិនត្រូវឱ្យខ្យល់បក់ចំជើងខ្លាំងៗពេញមួយយប់ឡើយ។

អ្នកជំនាញសួតមកពីមន្ទីរពេទ្យ​ញូវយ៉ក​ បានណែនាំថា វិធីប្រើប្រាស់កង្ហារដែលត្រឹមត្រូវបំផុតគឺ គួរដាក់កង្ហារនៅចុងជើងឱ្យឆ្ងាយពីខ្លួនចម្ងាយពី ៣ ទៅ ៤ម៉ែត្រ បើកកម្រិតខ្យល់ស្រាលល្មម និងត្រូវបើកមុខងារបង្វិល (មិនត្រូវឱ្យបក់ចំចំណុចណាមួយនៃរាងកាយថេរចោលនោះទេ)។ ក្រៅពីនេះ អាចដាក់កង្ហារឱ្យបក់ចាក់ទៅជញ្ជាំង ឬដំបូលដើម្បីឱ្យខ្យល់បក់រំភើយៗទូទាំងបន្ទប់ ដែលជួយកាត់បន្ថយការហើរដីធូលី បង្ការការអាលែកហ្ស៊ី និងការពារប្រព័ន្ធដកដង្ហើមបានយ៉ាងប្រសើរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ