ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមជញ្ជីងចល័ត ចុះ​ឆ្មក់​ឃាត់​ពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់ ១៥​គ្រឿង នៅ​ទីតាំង​ផ្សេង​ៗ​គ្នា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​ចំនួន ១៥​គ្រឿង ត្រូវ​បាន​ក្រុម​ចល័ត​ក្រសួង​ចុះ​ឆ្មក់​ត្រួតពិនិត្យ និង​ពិន័យ​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ ១៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​ចំនួន ១៥​គ្រឿង ត្រូវ​បាន​ក្រុម​ចល័ត​ក្រសួង​ចុះ​ឆ្មក់​ត្រួតពិនិត្យ និង​ពិន័យ​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ ១៩ ខែឧសភា ឆ្នាំ​២០២៦ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក សេង ឈួ​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​ចល័ត​ចម្រុះ លោក គឹ​ម សាន់ អនុប្រធាន​ក្រុមការងារ លោក ម៉ី ម៉ា​រ៉ា​ឌី អនុប្រធាន​ក្រុមការងារ និង​សមាជិក​ក្រុមការងារ​ចល័ត​ចម្រុះ សហការ​ជាមួយ​ស្ថានីយ​ជញ្ជីង​រា​ជានុ​កូ​ល ស្ថានីយ​កាំ​ពី ស្ថានីយ​ព្រៃ​ព្នៅ ស្ថានីយ​ព្រែក​ឯង ស្ថានីយ​បឹង​ឃុន​ឆាង ស្ថានីយ​រំចេក និង​ស្ថានីយ​ថ្នល់ទទឹង​បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ត្រួតពិនិត្យ​យានយន្ត និង​ពិន័យ សរុប​ចំនួន ១៥​គ្រឿង ដែល​លើស​ទម្ងន់​អនុញ្ញាត​ចន្លោះ​ពី ៥​តោន ដល់ ២៩​តោន ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​ក្រើនរម្លឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់ និង​គោរព​តម្រាយ​ផ្លូវ​អនុញ្ញាត​សម្រាប់​យានយន្ត​ចាប់ពី​ភ្លៅ​៦​ឡើង ដែល​ក្រសួង​បាន​ណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ ។

ក្រុមការងារ​ចល័ត នឹង​បន្ត​ចុះ​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ទប់ស្កាត់ និង​ចាត់វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ