ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ប្រភេទមនុស្សដែលកាន់តែចាស់ កាន់តែមានទ្រព្យសម្បត្តិនិងស្តុកស្តម្ភ

12 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ជីវិតរបស់មនុស្សម្នាក់ៗនៅពេលវ័យចាស់ជម្រេតមានសភាពខុសគ្នាដាច់ ដោយអ្នកខ្លះត្រូវបន្តរែកពន់ការលំបាក រីឯអ្នកខ្លះទៀតអាចរស់នៅយ៉ាងមានសេចក្តីសុខនិងមានលុយវាយប្រចាំការក្នុងគណនីធនាគារ ដែលភាពខុសគ្នានេះមិនមែនផ្អែកលើសំណាងឡើយ ប៉ុន្តែវាជាលទ្ធផលនៃផ្នត់គំនិត និងវិន័យហិរញ្ញវត្ថុ។ ក្រុមមនុស្ស ៥…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ជីវិតរបស់មនុស្សម្នាក់ៗនៅពេលវ័យចាស់ជម្រេតមានសភាពខុសគ្នាដាច់ ដោយអ្នកខ្លះត្រូវបន្តរែកពន់ការលំបាក រីឯអ្នកខ្លះទៀតអាចរស់នៅយ៉ាងមានសេចក្តីសុខនិងមានលុយវាយប្រចាំការក្នុងគណនីធនាគារ ដែលភាពខុសគ្នានេះមិនមែនផ្អែកលើសំណាងឡើយ ប៉ុន្តែវាជាលទ្ធផលនៃផ្នត់គំនិត និងវិន័យហិរញ្ញវត្ថុ។

ក្រុមមនុស្ស ៥ ប្រភេទដែលមានវាសនាកាន់តែចាស់កាន់តែមានបានរួមមាន៖ ទីមួយ «អ្នកព្យាយាមធ្វើការនិងសន្សំសំចៃ» ដែលយល់ច្បាស់ពីតម្លៃនៃការប្រមូលលុយបន្តិចម្តងៗដើម្បីបង្កើតជាទុនវិនិយោគប្រកបដោយសុវត្ថិភាពនៅថ្ងៃអនាគត។ ទីពីរ «អ្នកមិនឈប់រៀនសូត្រនិងចេះបត់បែន» ដោយមិនព្រមរស់ពឹងតែលើកម្លាំងបាយតែមួយមុខ ប៉ុន្តែតែងអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុនិងជំនាញថ្មីៗដើម្បីចាប់យកឱកាសបង្កើនប្រភពចំណូល។ ទីបី «អ្នកចេះគ្រប់គ្រងហិរញ្ញវត្ថុនិងវិនិយោគវៃឆ្លាត» ដែលមានទម្លាប់កត់ត្រាការចំណាយ ដកលុយសន្សំមុនចាយ និងចេះទាញយកផលចំណេញពីកម្លាំងនៃអត្រាការប្រាក់សមាស​ដោយមិនចំណាយលុយខ្ជះខ្ជាយតាមអារម្មណ៍។ ទីបួន «អ្នកចេះជ្រើសរើសបរិយាកាសនិងកសាងទំនាក់ទំនងល្អ» ដោយចេះបង្កើតរង្វង់មិត្តភក្តិដែលមានគំនិតវិជ្ជមាន ចេះរកស៊ី និងចូលចិត្តសាងបុណ្យជួយអ្នកដទៃ ដែលនាំមកនូវឱកាសសហការអាជីវកម្មល្អៗនៅវ័យកណ្តាល។ និងទីប្រាំ «អ្នកមានវិន័យខ្ពស់និងចាត់ទុកលុយជាមធ្យោបាយ» ដោយផ្តោតលើការសន្សំសម្រាប់ពេលមានអាសន្ន ជៀសវាងបំណុលមិនចាំបាច់ និងមិនរស់នៅដើម្បីតែអួតសម្ភារៈនិយម ឬដេញតាមម៉ូដឡើយ។

ការលះបង់និងការរៀបចំផែនការជីវិតឱ្យបានត្រឹមត្រូវតាំងពីវ័យក្មេង គឺជាគ្រឹះដ៏រឹងមាំក្នុងការធានានូវវ័យជរាដ៏មានសុភមង្គល និងលែងខ្វល់ខ្វាយរឿងលុយកាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ