ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តកំពត ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

15 ម៉ោង មុន

ខេត្តកំពត ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​សម្របសម្រួល​នីតិវិធី​ដោយ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​វេលា​ម៉ោង​១៥:៤៥​នាទី ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ដងទង់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឡុ​ង ឆា​នី មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ដងទង់ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ។

កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ រួម​មាន ៖
១. ឈ្មោះ អេ​ង ឯម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងឈើ រស់នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ដកំពត (​ជួញដូរ​គ្រឿងញៀន​)​។
២. ឈ្មោះ វ៉ា​ន់ ពៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។
៣. ឈ្មោះ មាស រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្ដកំពត ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖
-​គ្រឿងញៀន​ចំនួន​០២​កញ្ចប់​(១​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ​)​។
-​ម៉ូតូ​ចំនួន​០១​គ្រឿង​។
-​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​។
-​ឧបករណ៍​ជក់​គ្រឿងញៀន​១​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន និង​រក្សា​ទុក​នៅ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្តកំពត ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕