ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ចដាក់បែត្រីក្នុងតំបន់អភិរក្សត្រីពូជ ដោយដាក់សត្វ​សុនខធំៗការពារមិនឱ្យរុះរើ

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ សហគមន៍អភិរក្សត្រី សង្កាត់ភ្នៀត សុំអោយអាជ្ញាធរក្រុងសិរីសោភ័ណ

0:00
0:00

ខេត្ត​បន្ទាយមានជ័យ ៖ សហគមន៍អភិរក្សត្រី សង្កាត់ភ្នៀត សុំអោយអាជ្ញាធរក្រុងសិរីសោភ័ណរុះរើ(បែរ)ដាក់ចូលស្ទឹងលើតំបន់អភិរក្សត្រីពូជ និងការពារបរិស្ថានទឹកស្ទឹងដែលស្ថិតភូមិភ្នៀត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ។

សហគមន៍អភិរក្សត្រីសង្កាត់ភ្នៀតបានប្រាប់ថា មានបុគ្គលម្នាក់បានលួចធ្វើបែចូលក្នុងស្ទឹងលើតំបន់អភិរក្សត្រីសង្កាត់ភ្នៀតជាកន្លែងផឹកស៊ីលើទឹកចំកណ្តាលស្ទឹង ហើយមានលួចនេសាទត្រីលើតំបន់អភិរក្សត្រីដែលសហគមន៍ជលផលអភិរក្សត្រីពូជ និងដាក់ផឹកស៊ីធ្វើប៉ះពាល់បរិស្ថានទឹកស្ទឹងប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយបានរាយការណ៍ជូនអភិបាលក្រុងសិរីសោភ័ណ ដើម្បីសុំរុះរើបែរនេះចេញពីតំបន់អភិរក្សត្រី។

សហគមន៍អភិរក្សត្រីសង្កាត់ភ្នៀតបានបញ្ជាក់ថា បែដែលបុគ្គលម្នាក់ដាក់កណ្តាលស្ទឹងចំណុចអភិរក្សត្រីពូជសង្កាត់ភ្នៀតនេះ ត្រូវធ្វើរបងបិទជិត ហើយមានតែអ្នកយាមនិងមានឆ្កែធំដែលមិនអាចជួបបាន ទើបរាយការណ៍ជូនអាជ្ញាធរក្រុង ដើម្បីជួយអន្តរាគមន៍សុំអោយរុះរើបែរនេះចេញពីស្ទឹង ដែលតំបន់អភិរក្សត្រីពូជ និងការពារបរិស្ថានទឹកស្ទឹងដែលប្រជាពលរដ្ឋប្រើប្រាស់។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា លោកបានទទួលព័ត៌មានពីអាជ្ញាធរភូមិភ្នៀត សង្កាត់ភ្នៀត និងសហគមន៍អភិរក្សត្រីពូជសង្កាត់ភ្នៀត ហើយបានអោយអាជ្ញាធរមូលដ្ឋាននិងសមត្តកិច្ចចុះទៅពិនិត្យដែរតែមិនអាចចូលបានព្រោះត្រូវបិតទ្វារជិតនិងមានឆ្កែរធំៗមិទាន់អាចទាក់ទងបាន ហើយលោកនិងចុះទៅដោយផ្ទាល់រួមជាមួយ​សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង។

លោកបានបញ្ជាក់ថា គ្មានការអនុញ្ញាតណាមួយអោយដាក់បែរចូលស្ទឹងជាទំបន់អភិរក្សត្រីពូជ និងការពារបរិស្ថានទឹកស្ទឹងរដ្ឋបាលក្រុងសិរីសោភ័ណ ចេញលិខិតអញ្ជើញម្ចាស់ដីជិតស្ទឹងដែលដាក់បែចូលស្ទឹងដែលគ្មានការអនុញ្ញាតដែលជាតំបន់អភិរក្សត្រីពូជ និងការពារបិរស្ថានទឹកស្ទឹងដែលប្រជាពលរដ្ឋប្រើប្រាស់ គឺមិនអនុញ្ញាតអោយដាក់ឡើយ ត្រូវអោយម្ចាស់បែដាក់ចូលស្ទឹងជាកន្លែងផឹកស៊ីនិងលំហែរត្រូវរុះរើចេញ ។​

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ