ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ស្គាល់បក្សីចូលចិត្តស៊ីពងគេដែរឫទេ?

2 ថ្ងៃ មុន
  • ភ្នំពេញ

កម្ពុជា​មាន​បក្សី​ប្រមាណ​ជា៥០០ប្រភេទ ហើយ​ប្រភេទ​បក្សី​នីមួយ​ៗ​មាន​ចរិតលក្ខណៈ​ និង​ជីវសាស្ត្រ ព្រមទាំង​វដ្ត​នៃ​ជីវិត​ខុស​ៗ​គ្នា​នៅ​ក្នុង​ចំណោម​នោះ​មាន​បក្សី​មួយ​ប្រភេទដែល​គេ​ហៅ​ថា សត្វ​ល្អូត ឫ​អែ​អុត ​។ សត្វ​នេះ​ស៊ី​ពង​សត្វ និងអាហារ​ជា​ច្រើន​ផ្សេង​ទៀត​ ។…

កម្ពុជា​មាន​បក្សី​ប្រមាណ​ជា៥០០ប្រភេទ ហើយ​ប្រភេទ​បក្សី​នីមួយ​ៗ​មាន​ចរិតលក្ខណៈ​ និង​ជីវសាស្ត្រ ព្រមទាំង​វដ្ត​នៃ​ជីវិត​ខុស​ៗ​គ្នា​នៅ​ក្នុង​ចំណោម​នោះ​មាន​បក្សី​មួយ​ប្រភេទដែល​គេ​ហៅ​ថា សត្វ​ល្អូត ឫ​អែ​អុត ​។ សត្វ​នេះ​ស៊ី​ពង​សត្វ និងអាហារ​ជា​ច្រើន​ផ្សេង​ទៀត​ ។

ក្រសួងបរិស្ថាន​នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៤ បាន​ចែករំលែក​ចំណេះដឹង​មួយ​ចំនួន​អំពី​សត្វ សត្វ​ល្អូត ឬ អែ​អូត នេះ ។

ប្រភព​ដដែល​បាន​អះអាង​ថា បក្សី​ប្រភេទ​នេះ​គឺជា​សត្វ​ស្លាប​ដែល​មាន​ពណ៌​សំបុរ​ដ៏​ស្រស់​ស្អាត និង​គួរ​ជាទី​ស្រឡាញ់​មួយ​ប្រភេទ​នៅ​កម្ពុជា​ក៏​ដូច​ជា​នៅ​បរទេស​មួយ​ចំនួន​ផង​ដែរ ។ សត្វ​ស្លាប​មួយ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សត្វ​សម្បូរ បង្គួរ​នៅ​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា លក្ខណៈ​ពិសេស​របស់​បក្សី​នេះ គឺ​វា​ចូល​ចិត្ត​ហើរ​ឆ្វែល​ស្វែងរក​ចំណី​ដែល​វា​ចូល​ចិត្ត​ជាងគេ​គឺ​ប្រភេទ​ពួក​អំបូរ​សត្វ​បង្គួ​យ និង​ថ្លែន​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​ក្រៅពី​នេះ​ចំណី​របស់​វា​ខាងលើ សត្វ​ពស់ សត្វល្អិត ដង្កូវ​ក៏​ជា​ចំណី​សំខាន់ តែ​វា​ក៏​ជា​សត្វ​ចូល​ចិត្ត​ប្រមាញ់​សំបុក និង ស៊ី​ពង​បក្សី​ដទៃ​ផង​ដែរ​» ​។

តាម​ពិត​បក្សី​មួយ​ប្រភេទ​នេះ មាន​ពីរ​បែប​គឺ ល្អូតគូក ឬ ល្អូតធំ មាត្រ​ធំ សម្បុរ​ក្រហម​ក្រមៅ ភ្នែក​ក្រហម និង ល្អូត​ស្បូវ មាត្រ​តូច សម្បុរ​ក្រហមព្រលែត​លាយ​ពព្រុស​ភ្នែក​ក្រហម ច្រើន​នៅ​អាស្រ័យ​ក្នុង​ព្រៃរបោះ ។ តាម​ឯកសារ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សត្វ​ប្រភេទ​នេះ​ខ្លះ​ធំ អាច​មាន​ទម្ងន់​រហូត​ដល់ ៣៨០​ក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ