ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យមិនស្ទើរ ! ភ្លើងឆេះតូបជួសជុលកង្ហារ និងលក់អង្ករនៅផ្សារទួលគោកទាំងព្រឹក

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តូប​ជួស​ជុស​កង្ហារ និង​លក់​អង្ករ នៅ​ផ្សារ​ទួល​គោក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​រង​ការ​ខូចខាត​ស្ទើរតែ​ស្រុង ហើយ​ឆេះ​រាលដាល​ទៅ​តូប​សាឡ​ន​មួយទៀត ជាន់​ឡាវ​តឿ រង​ការ​ខូចខាត​ទាំងស្រុង…

រាជធានី​ភ្នំពេញ ៖ តូប​ជួស​ជុស​កង្ហារ និង​លក់​អង្ករ នៅ​ផ្សារ​ទួល​គោក ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​រង​ការ​ខូចខាត​ស្ទើរតែ​ស្រុង ហើយ​ឆេះ​រាលដាល​ទៅ​តូប​សាឡ​ន​មួយទៀត ជាន់​ឡាវ​តឿ រង​ការ​ខូចខាត​ទាំងស្រុង ខណៈ​ពេល​ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤​នៅ​ចំណុច​តូប​លក់​អង្ករ ជួសជុល និង​លក់​កង្ហារ​លេខ BB01 នៅ​ផ្នែក​ខាងត្បូង​ផ្សារ​ទួល​គោក ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៨៦ ក្រុម​៥៨ ភូមិ​១៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ម្ចាស់​តូប ដែល​ត្រូវ​ភ្លើង​ឆេះ​ឈ្មោះ អ៊ុ​ក សុខ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​មុខរបរ​ជួស​ជុស​កង្ហារ និង​លក់​អង្ករ និង​ប្រពន្ធ​ឈ្មោះ ចាន់ ប៉ក់ ភេទ​ស្រី អាយុ​៧០​ឆ្នាំ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​តូប​ខាងលើ ម្ចាស់​ចាក់សោ​ទុក​ចោល ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​នៅ​ជាន់​លើ យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​ឆេះ​រាល​យ៉ាង​ខ្លាំង​ទៅ​តូប​ធ្វើ​សាឡ​ន​ដែល​នៅ​ជាប់​នោះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ និង​អ្នក​ក្បែរ​នាំ​គ្នា​ជួយ​ពន្លត់ តែ​ពុំ​អាច​ទប់ស្កាត់​បាន ។ ភ្លាម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បា​.​ញ់​ពន្លត់​ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ ។

តាម​នគរបាល បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២០​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ក្នុង​នោះ​រថយន្ត​កា​រិ​. អគ្គិភ័យ ចំនួន​១៨​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១៨​ឡាន ស្មើនឹង​៧២​ម៉ែត្រគូប និង​រថយន្ត​ជំនួយ​អន្តរាគមន៍​ក្រសួងមហាផ្ទៃ​ចំនួន​០២​គ្រឿង ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​១០​ព្រឹក ។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្តាល​អោយ​តូប​លេខ​PD01 ខូចខាត​សម្ភារៈ និង​កង្ហារ គ្រឿង​កង្ហារ អស់​មួយ​ចំនួន ហើយ​ឆេះ​រាលដាល​ទៅ​តូប​សាឡ​ន លេខ​PD02 ជាន់​ឡៅតឿ បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំងស្រុង ។ អគ្គិភ័យ​នេះ​បណ្តាល មក​ពី​ទុ​ស្សេ​ខ្សែភ្លើង (​ឆ្លង​ចរន្ត​អគ្គី​ស​នី​) ខណៈ​ពេល​ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ