ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ស្តេច​សៀ​ក​ក្នុង​វ័យចាស់​ជរា​​​ជួប​ឧ​បទ្ទ​​ហេតុ​ដួល​បា​.​ក់​ឆ្អឹង​ជើង

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្តេច​សៀ​កជើង​ចាស់​ លោកចៅ ហ្វា បាន​ជួប​នូវ​ឧ​បទ្ទ​ហេតុ​ដួល​បាក់ឆ្អឹង​ជើង ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ កាលពី​ពេល​ថ្មី​ៗ​នេះ ខ​ណៈ​ពេល​ដែល​បច្ចុប្បន្ន​ លោក​មាន​វ័យ​៨៩​ឆ្នាំ…

រាជធានីភ្នំពេញ ៖ ស្តេច​សៀ​កជើង​ចាស់​ លោកចៅ ហ្វា បាន​ជួប​នូវ​ឧ​បទ្ទ​ហេតុ​ដួល​បាក់ឆ្អឹង​ជើង ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ កាលពី​ពេល​ថ្មី​ៗ​នេះ ខ​ណៈ​ពេល​ដែល​បច្ចុប្បន្ន​ លោក​មាន​វ័យ​៨៩​ឆ្នាំ ។

បើ​យោង​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ពី​តារាចម្រៀង​លោក សុះ ម៉ាច បាន​ឲ្យ​ដឹង​ថា លោកគ្រូ ចៅ ហ្វា បិតា​សៀ​ក​រហ័ស​កម្ម សព្វថ្ងៃ​មាន​ព្រះ​ជន្ម​៨៩​ឆ្នាំ​ហើយ​។ ​លោកគ្រូ​បាត់​មុខ​ឈឹង​ពី​ពិភព​​សិ​ក្ប​:​សៀ​ក​រហ័ស​កម្ម​។ ​ខ្ញុំ​ទើបតែ​បាន​ទទួល​ដំ​ណឺង​ពី​កូនប្រុស​របស់​លោក​ថា លោក​គ្រោះថ្នាក់​ដួល​បាក់ឆ្អឹង​ជើង​ទើប​ចេញពី​ពេទ្យ​មក​សម្រាក​នៅផ្ទះ​។

លោក សុះ ម៉ាច ក៏​បាន​បញ្ជាក់​បន្ថែម​ថា លោក ចៅ ហ្វា បាន​ដួល​បាក់ឆ្អឹង​ជើង ហើយ​គាត់​បាន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​ឥឡូវ​គាត់​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ ប៉ុន្តែ​ពេទ្យ​ទាមទារ​ឲ្យ​គាត់​វះ​កាត់ត​ឆ្អឹង ប៉ុន្តែ​គាត់​មិន​ព្រម​វះ ដោយសារ​វា​ត្រូវ​ចំណាយ​ថវិកា​អស់​ច្រើន ។

យ៉ាងណា​ បើ​តាម​លោក សុះ ម៉ាច លោក​សូម​ស្នើ​ដល់​សមាគម​សិល្បករ​ខ្មែរ មេត្តា​ចុះ​ទៅ​សួរសុខទុក្ខ​គាត់​ផង​ចុះ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ និង​បង្ហាញ​ពី​ការ​គោរព​ដឹងគុណ​ចំពោះ​វីរ​សិល្ប​:​ផ្នែក​សៀ​ក​រហ័ស​កម្ម​ដូច​រូប​គាត់​ម្នាក់​នេះ​ផង ឬ​ទំនាក់ទំនង​តាម​រយ​:​លេខ​ទូរស័ព្ទ​..0968196230​។

គួរ​បញ្ជាក់​ថា លោក ចៅ ហ្វា គឺជា​អ្នក​សិ​ល្បះ​ផ្នែក​សៀ​ក​រហ័ស​សកម្ម​ដែល​មាន​ភាព​ល្បីល្បាញ​តាំងពី​ឆ្នាំ​១៩៦០ រហូត​ដល់​ឆ្នាំ​២០០០ ហើយ​លោក​ធ្លាប់​ទទួល​ការ​លើក​ស​សើរ​ពី​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​ផង​ដែរ ។

បច្ចុប្បន្ន​ ស្តេច​សៀ​ក​ចៅ​ហ្វា កំពុង​រស់នៅ​ក្នុង​ជីវភាព​សម​ញ្ញ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​បោះបង់​ចោល​អាជីព​សម្តែង​សៀ​ក​របស់​គាត់​ទាំងស្រុង​ទេ ។ លោក​ធ្លាប់​បាន​បញ្ជាក់​ថា លោក​ចាត់​ទុក​អាជីព​សៀ​ក​ជា​ឆ្នាំងបាយ​យ៉ាង​សំខាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់ ប៉ុន្តែ​មាន​មូលហេតុ​ខ្លះ​ដែល​បណ្តាល​ឲ្យ​គាត់​ស្ទើរតែ​លះបង់​អាជីព​មួយ​នេះ នោះ​គឺ​គ្មាន​ឱកាស​សម្តែង ។

ដោយឡែក​ ក្រៅពី​អាជីព​សៀ​ក បច្ចុប្បន្ន​ លោក ចៅ​ហ្វា ក៏​ជា​គ្រូខ្មែរ​ទទួល​ព្យាបាល​ជំងឺ​ផ្សេង​ៗ ប៉ុន្តែ​ដ្បិតជា​គ្រូខ្មែរ លោក​តែង​បដិសេធ​មិន​ទទួល​ការ​ព្យាបាល​អ្នកជំងឺ​ណា​ដែល​មិន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​មុន​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ