ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចូល​ស្បៀង​ និង​បន្លែ​ហើយ​នឹង​ផ្លែ​ឈើ​ពី​បរទេស​មាន​តម្លៃ​កើនឡើង

2 ថ្ងៃ មុន

ការ​នាំ​ចូល​ស្បៀង ​និង​បន្លែ ​ព្រមទាំង​ផ្លែ​ឈើ ​នៅ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២៤ មាន​តម្លៃ​ខ្ទង់​រាប់​សិប​លាន​ដុល្លារ ។ នេះ​បើ​តាម​ស្ថិតិ​ដែល​ទទួល​បាន​ពី​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ​២០២៤…

ការ​នាំ​ចូល​ស្បៀង ​និង​បន្លែ ​ព្រមទាំង​ផ្លែ​ឈើ ​នៅ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២៤ មាន​តម្លៃ​ខ្ទង់​រាប់​សិប​លាន​ដុល្លារ ។ នេះ​បើ​តាម​ស្ថិតិ​ដែល​ទទួល​បាន​ពី​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ​២០២៤ ។

ស្ថិតិ​បាន​បង្ហាញ​ថា​ នៅ​ក្នុង​រយៈពេល​ពី​ខែមករា ដល់​ខែឧសភា ​ឆ្នាំ​២០២៤ ការ​នាំ​ចូល​បន្លែ ​និង​ផ្លែ​ឈើ​កម្ពុជា​មាន​តម្លៃ​សរុប ២១,៣៥ លាន​ដុល្លារ​កើនឡើង​ប្រមាណ​ជា១៧,៤១ ភាគរយ ធៀប​នឹង​រយៈពេល​ដដែល​ កាលពី​ឆ្នាំ​២០២៣ ដែល​មាន​តម្លៃ​នាំ​ចូល​ត្រឹម១៨,១៨ លាន​ដុល្លារ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា សម្រាប់​ការ​នាំ​ចូល​ស្បៀងអាហារ​ផ្សេង​ៗ​ទៀត​ នៅ​ក្នុងអំឡុងពេល​ដ​៥​ខែ​ នៃ​ឆ្នាំ​២០២៤ នេះ គឺ​មាន​តម្លៃ​សរុប​២៤៧,១៩ លាន​ដុល្លា​រមានកំណើត​កើនឡើង​៦,៨៩​ភាគរយ​ធៀប​នឹង​តម្លៃ​ទឹកប្រាក់​នាំ​ចូល​ទំហំ​២៣១,២៧ លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​ដដែល​នៃ​ឆ្នាំ​២០២៣ ។

ផ្លែ​ឈើ​ដែល​កម្ពុជា​នាំ​ចូល​នៅ​ពេល​នេះ​ គឺ​មាន​តាំងពី​ក្រូច ទំពាំង​បាយ​ជួ ប៉ោម និងផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​ទៀត ស្រប​ពេល​ដែល​ស្បៀង​វិញ ​គឺ​មាន​តាំងពី​ត្រី សាច់ គ្រឿង​កំប៉ុង​កែ​ច្នៃ សាច់​បង្កក …​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ