ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តខ្សែភ្លើងភ្ជាប់នឹងរ៉ឺម៉កការ​ពារ​ចោរលួ.ច បែរ​ជា​ក្មេ.ងម្នាក់​ទៅកាន់ឆ.ក់ស្លា.ប់​ រួចដឹកស.ពគេចបាត់​ទាំងគ្រួសារ​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកលក់បន្លែ១គ្រួសារបានរាយខ្សែភ្លើងចេញពីបន្ទប់ជួលដែលខ្លួនស្នាក់នៅ ត

រាជធានី​ភ្នំពេញ ៖ អ្នកលក់បន្លែ១គ្រួសារបានរាយខ្សែភ្លើងចេញពីបន្ទប់ជួលដែលខ្លួនស្នាក់នៅ តចរន្តអគ្គិសនីធ្វើជាអន្ទាក់ការពាររ៉ឺម៉កលក់បន្លែរបស់ខ្លួនដែលទុកនៅមុខបន្ទប់ជួល ដើម្បីកុំឲ្យចោរលួច ខណៈនោះមានក្មេងប្រុសម្នាក់ឈរនោមនាវេលាយប់រំលងអាធ្រាត្រ ហើយកាន់​តោងរ៉ឺម៉កនោះ ក៏ត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែង ។

រហូតដល់វេលាជិតភ្លឺទើបបុរសម្ចាស់រ៉ឺម៉កនោះដើរចេញពីក្នុងផ្ទះជួលទៅមើលរ៉ឺម៉ក ហើយឃើញក្មេងប្រុសរងគ្រោះស្លាប់ដោយអន្ទាក់ខ្សែភ្លើងរបស់ខ្លួនបែបនេះ ក៏ប្រញាប់ប្រញាល់លើកស.ពយកទៅដាក់ឲ្យដេកឱបបង្គោលភ្លើងក្បែរនោះ ដើម្បីបង្វែងដាននិងបំភាន់ភ្នែកគេឯង ។ នេះបើយោងតាមរូបភាពកាមេរ៉ាសុវត្ថិភាព ។

ប៉ុន្តែក្រោយមក ទំនងខ្លាចគេអត់ជឿ ក៏បានលើកសពដាក់លើរ៉ឺម៉កម៉ូតូរួចដឹកចេញគេចខ្លួនបាត់ទាំងគ្រួសារ ដោយពុំដឹងថាយកសពទៅទម្លាក់ចោលនៅទីណានោះឡើយ ។ រយៈពេល២យប់២ថ្ងៃហើយ សមត្ថកិច្ចនិងគ្រួសារ​ជនរងគ្រោះ​ពុំទាន់រកសពក្មេងប្រុសរងគ្រោះខាងលើ និងក្រុមគ្រួសារជនសង្ស័យដែលជាអ្នកបង្កៃខ្សែភ្លើងនោះឃើញនៅឡើយទេ​ ។

តាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្មេងប្រុសរូបនោះត្រូវបានអន្ទាក់អគ្គិសនីឆក់ បណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ឪពុកម្ដាយក្រុមគ្រួសាររបស់ក្មេងប្រុសរងគ្រោះ​ពុំបានដឹងថា កូនប្រុសត្រូវចរន្តអគ្គិសនីឆក់ស្លាប់បែបនេះទេ ហើយក្រោយពីដើរកអស់ចិត្តគ្រប់ទីកន្លែងមិនឃើញ រហូតដល់វេលាម៉ោង១១យប់ថ្ងៃដដែលនោះទើបភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យទីតាំងកើតហេតុ ក្រោយពីឆែកកាមេរ៉ា ឃើញកូនស្លាប់ដោយសារអន្ទាក់ខ្សែភ្លើងដែលគ្រួសារអ្នកលក់បន្លែដាក់ការពាររ៉ឺម៉ក ហើយដឹកសពកូនគាត់ចេញទៅបាត់ទៀត ។

ក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ មានស្រុកកំណើតភូមិផ្សាលិច ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមមខណ្ឌពោធិ៍សែនជយ័ ក្បែរកន្លែងកើតហេតុនោះដែរ ។

ជនសង្ស័យដែលជាអ្នកដាក់អន្ទាក់ខ្សែភ្លើងនោះប្ដីឈ្មោះ អ៊ាត ចាន់ធឿន ហៅ តាយក្ស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ សោម ធូ អាយុ៥២ឆ្នាំ មានទីលំនៅអចិន្រ្តៃយ៍នៅភូមិធ្លក ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបានមកស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។

ស្រ្តីជាម្តាយក្មេងប្រុសរងគ្រោះបានប្រាប់ឲ្យសមត្ថកិច្ចដឹងថា កាលពីវេលាយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កូនប្រុសគាត់មិនបានដេកនៅផ្ទះនោះទេ គឺបានបានដេកនៅក្នុងឃ្លាំងមួយនៅជិតនោះដែរ លុះក្រោយមកក៏ស្រាប់តែបាត់ខ្លួនរហូតមិនឃើញត្រឡប់ទៅផ្ទះវិញសោះ ។ បន្ទាប់មកគាត់និងក្រុមគ្រួសារបាននាំគ្នាតាមរកគ្រប់ទីកន្លែង ប៉ុន្តែមិនបានឃើញនោះឡើយ ហើយក៏មិនបានដឹងឬនឹកស្មានថាកូនស្លាប់នោះដែរ ។ ពេលនោះគាត់បានទៅសួរក្មេងប្រុសម្នាក់ដែលត្រូវជាមិត្តភក្ដិកូនប្រុសគាត់ ។ ក្មេងប្រុសនោះប្រាប់ថា កូនប្រុសគាត់បបួលដើរលេង ប៉ុន្តែមិត្តភក្ដិម្នាក់នោះអត់ ព្រោះយប់ហើយបន្ទាប់មកកូនប្រុសគាត់ក៏ចេញទៅបាត់រហូត ។

អ្នកម្ដាយរូបនោះបានរៀបរាប់បន្តទៀតថា លុះដល់រហូតដល់វេលាយប់វេលាយប់ថ្ងៃទី០១ ខែកក្កដា គាត់បានសុំឲ្យអ្នកជិតខាងជួយឆែកកាមេរ៉ាមើល ស្រាប់តែឃើញរូបភាពគួរឲ្យតក់ស្លុតបំផុត ។ដោយកូនប្រុសគាត់ចេញពីក្នុងឃ្លាំមកនោមនៅវេលាម៉ោងប្រហែលជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ពេលឈរនោមនោះកូនប្រុសបានយកដៃតោងរ៉ឺម៉កដឹកបន្លែ១គ្រឿងរបស់ជនសង្ស័យនៅមុខបន្ទប់ជួល ហើយក៏ស្រាប់តែប្រកាច់ដួលដេកស្លាប់ភ្លាមៗតែម្ដង ។

គាត់បានប្រាប់បន្ថែមទៀតថា សាកសពបានស្ថិតនៅក្បែររ៉ឺម៉កនោះរហូតដល់វេលាម៉ោងប្រហែលជាង៤ជិតភ្លឺទើបឃើញជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន ហៅ តាយក្ស ដើរចេញពីក្នុងផ្ទះជួលទៅលើកសពកូនប្រុសរបស់គាត់យកទៅដាក់ឲ្យដេកឱបបង្គោលភ្លើងដើម្បីបំភាន់ភ្នែកក្រុមគ្រួសារគាត់និងអ្នកភូមិថា កូនគាត់ស្លាប់ដោយបង្គោលភ្លើងឆក់ ។ បន្ទាប់មកបានហៅប្រពន្ធឲ្យជួយមើល ប៉ុន្តែក្រោយមកទំនងខ្លាចគេអត់ជឿ ទើបលើកសពកូនប្រុសគាត់ទៅទុកនៅខាងក្រោយផ្ទះជួល រួចបានទៅដាស់អ្នកលក់សាំងនៅជិតនោះទិញសាំង៣ទៅ៤លីត្រ ហើយលើកសពកូនប្រុសគាត់និងអីវាន់ផ្សេងៗទៀតដាក់លើរ៉ឺម៉កដឹកចេញគេចខ្លួនបាត់អស់ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីឃើញរូបភាពកាមរ៉ាសុវត្ថិភាពដឹងថាកូនស្លាប់ដោយអន្ទាក់ខ្សែភ្លើងហើយត្រូវជនសង្ស័យដឹកសពចេញទៅបាត់បែបនេះ ម្ដាយក្មេងប្រុសរងគ្រោះបានដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោមឲ្យជួអន្តរាគមន៍ ។ បន្ទាប់មកនគរបាលប៉ុស្តិ៍និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការស្រាវជ្រាវទាំងយប់លុះព្រឹកថ្ងៃទី២ ខែកក្កដា ក៏បានបន្តចុះធ្វើការស្រាវ​ជ្រាវទៀត ហើយពុំទាន់ទទួលដំណឹងថា ជនសង្ស័យយកសាកសពក្មេងប្រុសខាងលើទៅ​បោះចោលនៅទីណានៅឡើយទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ